លក្ខខណ្ឌនៃការប្រើប្រាស់សេវាធនាគារចល័ត អេ អឹម ខេ

លក្ខខណ្ឌនៃការប្រើប្រាស់សេវាធនាគារចល័ត អេ អឹម ខេ “លក្ខខណ្ឌនៃការប្រើប្រាស់” គ្រប់គ្រងលើប្រតិបត្តិការ និងការប្រើប្រាស់នូវសេវាកម្ម និង កម្មវិធី ធនាគារទូរស័ព្ទចល័ត របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី “អេ អឹម ខេ” ដែលត្រូវបានហៅថា “កម្មវិធីធនាគារចល័ត អេ អឹម ខេ”។ លក្ខខណ្ឌនៃការប្រើប្រាស់នេះ គឺជាកិច្ចព្រមព្រៀងរវាងលោកអ្នក និង អេ អឹម ខេ និងកំណត់អំពី លក្ខខណ្ឌដែលគ្រប់គ្រងលើការទទួលបាន និងការប្រើប្រាស់សេវាកម្មធនាគារចល័ត អេ អឹម ខេ របស់លោកអ្នក។
នេះគឺជាឯកសារដ៏សំខាន់មួយ ដែលលោកអ្នកត្រូវតែអាន និងយល់ឲ្យបានឲ្យច្បាស់មុននឹងសម្រេចចិត្តប្រើប្រាស់កម្មវិធី និងសេវាកម្មធនាគារចល័តរបស់ អេ អឹម ខេ។ សូមអាននូវលក្ខខណ្ឌនៃការប្រើប្រាស់ដោយប្រុងប្រយ័ត្នមុននឹងយល់ព្រមតាម លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ។ សូមទំនាក់ទំនងមក អេ អឹម ខេ ប្រសិនបើលោកអ្នកមានចម្ងល់ ទាក់ទងទៅនឹង លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ។
តាមរយៈការចុចលើពាក្យ “ទទួលយល់ព្រម” ឬ “យល់ព្រម” លោកអ្នកបានបញ្ជាក់ថា លោកអ្នកបានអាន បានយល់ច្បាស់ បានទទួលស្គាល់ បានទទួលយក និងបានយល់ព្រមនូវចំណងកាព្វកិច្ចលក្ខខណ្ឌនៃការប្រើប្រាស់នេះនិង លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀតនៃផលិតផល និង/ឬ សេវាកម្មដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។ ប្រសិនបើ មានលក្ខខណ្ឌប្រើប្រាស់ផ្សេងទៀត ផ្ទុយនឹងលក្ខខណ្ឌនៃការប្រើប្រាស់ក្នុងកិច្ចព្រមព្រៀងនេះ នោះលក្ខខណ្ឌនៃការប្រើប្រាស់ក្នុងកិច្ចព្រមព្រៀងនេះត្រូវមានអានុភាពលើសលុបជាង លើកលែងតែមានការបញ្ជាក់ច្បាស់។

១. វិសាលភាព

លក្ខខណ្ឌនៃការប្រើប្រាស់នេះ អនុវត្តចំពោះអតិថិជនមានស្រាប់ និងអតិថិជនថ្មីទាំងអស់របស់ អេ អឹម ខេ ដែលប្រើប្រាស់សេវាធនាគារចល័ត អេ អឹម ខេ។ សូមបញ្ជាក់ថា លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀតដែលពាក់ព័ន្ធនឹងគណនីសន្សំ និងទំនាក់ទំនងរបស់លោកអ្នកជាមួយ អេ អឹម ខេ នឹងនៅតែបន្តអនុវត្ត និងមានសុពលភាពដដែល (លើកលែងមានការបញ្ជាក់ច្បាស់នៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះ)។

២. និយមន័យ

• “អេ អឹម ខេ” មានន័យថាជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើប្រតិបត្តិការធនាគារនៅ ព្រះរាជាណាចក្រកម្ពុជា។
• “គណនី” មានន័យថាជាគណនីបញ្ញើ និងគណនីសន្សំគ្រប់ប្រភេទទាំងអស់របស់ អេ អឹម ខេ រួមមានគណនីបញ្ញើមានរយៈពេលមានកំណត់ គណនីបញ្ញើមានរយៈពេលមិនកំណត់ គណនីភ្ជាប់កិច្ចសន្យា រួមទាំងគណនីឯកត្តជន គណនីជាក្រុម គណនីស្ថាប័ន និងគណនីសន្សំផ្សេងទៀតដែល អេ អឹម ខេ អាចនឹងបង្កើត និងអនុវត្តនាពេលអនាគត។
• “គណនីឥណពន្ធចំបង” មានន័យថាជាគណនីមួយដែលលោកអ្នកបានកំណត់ឡើងក្នុងគោលបំណងឲ្យមានការជ្រើសរើសដោយស្វ័យប្រវត្តិនូវពេលធ្វើប្រតិបត្តិការទូទាត់។ លោកអ្នកអាចផ្លាស់ប្តូរគណនីដើម្បីទូទាត់ ឬ គណនីឥណពន្ធចំបង បែបនេះបាន ដោយចូលទៅកាន់មុខងារការកំណត់ផ្សេងៗ នៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ ។
• “សមតុល្យគណនី” មានន័យថាជាសមតុល្យទឹកប្រាក់របស់លោកអ្នកដែលមាន និងបានកត់ត្រានៅក្នុងប្រព័ន្ធធនាគារស្នូលរបស់ អេ អឹម ខេ។
• “ភ្នាក់ងារ អេ អឹម ខេ” គឺជាបុគ្គលដែលបានចុះកិច្ចព្រមព្រៀង និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ជូនអតិថិជនជួសមុខឲ្យ អេ អឹម ខេ។ អតិថិជនអាចកំណត់សម្គាល់ភ្នាក់ងារ អេ អឹម ខេ បានដោយចំណាំលើស្លាកសញ្ញា អេ អឹម ខេ នៅទីតាំងប្រតិបត្តិការ ឬនៅជិតឡូហ្គោរបស់ភ្នាក់ងារនោះ ដោយបញ្ជាក់ថាជាភ្នាក់ងារ អេ អឹម ខេ និងមានស្លាកសញ្ញាពាណិជ្ជកម្មរបស់ អេ អឹ ខេ។
• “កម្មវិធីធនាគារចល័ត អេ អឹម ខេ” គឺជាកម្មវិធីទូរស័ព្ទចល័តមួយ ដែលបានបង្កើតឡើងដោយ អេ អឹម ខេ សម្រាប់ឲ្យអតិថិជនអាចទាញយកពី App Store (IOS) ឬ Play Store (Android) ឬតាមរយៈវិធីសាស្រ្តផ្សេងទៀត ដែលអាចធ្វើទៅបានទៅតាមការប្រែប្រួលនៃបច្ចេកវិទ្យានៅលើពិភពលោក។ កម្មវិធីធនាគារចល័តនេះ ត្រូវបានប្រើប្រាស់ក្នុងគោលបំណងក្នុងការចុះឈ្មោះ និងប្រើប្រាស់សេវាធនាគារចល័ត អេ អឹម ខេ ដូចមានចែងនៅក្នុងប្រការ ទី ៣ និងទី ៤ នៃកិច្ចព្រមព្រៀងនេះ។
• “សេវាធនាគារចល័ត អេ អឹម ខេ” គឺជាសេវាកម្មធនាគាររបស់ អេ អឹម ខេ មួយផ្នែក ឬទាំងអស់ ដែលអាចប្រើប្រាស់បានតាមអនឡាញ និងចូលប្រើប្រាស់បានតាមរយៈកម្មវិធីធនាគារចល័ត អេ អឹម ខេ ដូចដែលបានបរិយាយនៅក្នុងប្រការទី៤ នៃកិច្ចព្រមព្រៀងនេះ។
• “កាត” គឺជាកាតឥណពន្ធរបស់ អេ អឹម ខេ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការគណនីជាមួយការិយាល័យ អេ អឹម ខេ, ភ្នាក់ងារ អេ អឹម ខេ, ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្ថិ “ATM” និងម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិ “CDM” និងបណ្តាញផ្សេងទៀតរបស់ អេ អឹម ខេ។ កាតនេះ ត្រូវបានចេញដោយ អេ អឹម ខេ។
• “ចំនួនកំណត់នៃការទូទាត់ប្រាក់ប្រាក់រហ័ស” គឺជាការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការក្នុងការទូទាត់ប្រាក់តាមរយៈ QR Code និងការផ្ទេរប្រាក់តាមរយៈ QR Code ដោយមិនចាំបាច់តម្រូវឲ្យលោកអ្នកបញ្ចូលលេខសម្ងាត់សារឡើងវិញឡើយ ហើយវាជាផ្នែកមួយនៃលក្ខណៈពិសេសរបស់ផលិតផលរបស់ អេ អឹម ខេ ផងដែរ។
• “ធនាគារទូរស័ព្ទចល័ត” គឺជាការប្រើប្រាស់សេវាកម្មធនាគារតាមអនឡាញនិងអាចប្រើប្រាស់បានតាមរយៈទូរស័ព្ទចល័តទំនើប Teblet ឧបករណ៍វៃឆ្លាតដទៃទៀតជាដើម (តទៅនេះហៅថា “ឧបករណ៍”) ដើម្បីតាមដាន និងត្រួតពិនិត្យសមតុល្យគណនី ការផ្ទេរប្រាក់រវាងគណនីមួយទៅគណនីមួយទៀត បញ្ចូលទឹកប្រាក់ទៅក្នុងប្រព័ន្ធទូរស័ព្ទដៃ ផ្លាស់ប្តូរលេសម្ងាត់ចូលប្រើប្រាស់កម្មវិធី និងបង់ថ្លៃវិក្កយបត្រទឹក ភ្លើង ឬ វិក្កយបត្រផ្សេងទៀតជាដើម។
• “ព័ត៌មានសុវត្ថិភាព” គឺជាលេខសម្គាល់អ្នកប្រើប្រាស់ ឬឈ្មោះសម្គាល់អ្នកប្រើប្រាស់ ឬលេខសម្ងាត់ ឬលេខកូដបញ្ជាក់ផ្សេងៗទៀតនៃកម្មវិធីធនាគារចល័ត អេ អឹម ខេ របស់លោកអ្នក។ វាត្រូវបានប្រើប្រាស់សម្រាប់បញ្ជាក់ពីកម្មសិទ្ធិភាពក្នុងការប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ ដែលសារសុវត្ថិភាពនេះ រួមមានទាំងលេខកូដសម្ងាត់ប្រើបានតែម្តងផងដែរ។
• “អូធីភី (OTP)” មានន័យថាជាលេខកូដសម្ងាត់ប្រើបានតែម្តងគត់ ដែលនឹងត្រូវបានផ្ញើចូលទៅកាន់លេខទូរស័ព្ទរបស់លោកអ្នកដើម្បីបញ្ជាក់ពីសុវត្ថិភាព និង ការពារការក្លែងបន្លំផ្សេងៗ។
• “លេខសម្គាល់ខ្លួន ឬលេខសម្ងាត់” សំដៅលើលេខសម្ងាត់ ៦ ខ្ទង់ដែលអតិថិជនបានកំណត់សម្រាប់បញ្ជាក់រាល់ពេលចូលប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ និង/ឬ ផ្តល់សិទ្ធិជូនលោកអ្នក ក្នុងការធ្វើប្រតិបត្តិការផ្សេងៗគ្រប់ពេលវេលា។
• “យើង របស់យើង (We, us, ours)” មានន័យថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។
• “លោកអ្នក” និង “របស់លោកអ្នក” មានន័យថាជាអតិថិជនដែលបានចុះឈ្មោះប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ។

៣. ការចុះឈ្មោះ និងលក្ខខណ្ឌនៃការចុះឈ្មោះ

ដើម្បីចុះឈ្មោះប្រើប្រាស់សេវាធនាគារចល័តអេ អឹម ខេ អតិថិជនត្រូវតម្លើងកម្មវិធីធនាគារចល័ត អេ អឹម ខេ ដែលអតិថិជនអាចទាញយកកម្មវិធីនេះពី App Store (IOS) ឬ Play Store (Android) ឬវិធីសាស្រ្តផ្សេងទៀតតាមរយៈបច្ចេកវិទ្យា ទៅក្នុងឧបករណ៍ទូរស័ព្ទរបស់អតិថិជន។ នៅពេលអតិថិជនបានចុះឈ្មោះចប់សព្វគ្រប់ អតិថិជននឹងទទួលបាននូវលេខកូដសម្ងាត់ប្រើបានតែម្តងតាមរយៈលេខទូរស័ព្ទ ដើម្បីឲ្យអតិថិជនផ្ទៀងផ្ទាត់ និងបញ្ជាក់។
ការចុះឈ្មោះប្រើប្រាស់សេវាធនាគារចល័ត អេ អឹម ខេ ត្រូវផ្តល់ជូនសម្រាប់អតិថិជនចាស់ និងអតិថិជនថ្មី ដូចខាងក្រោម៖
សម្រាប់អតិថិជនចាស់
សំដៅទៅលើអតិថិជនដែលមានគណនីសន្សំជាមួយ អេ អឹម ខេ។ ដើម្បីអាចចុះឈ្មោះប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ អតិថិជនគ្រាន់តែអនុវត្តតាម និង បំពេញនូវព័ត៌មានដូចខាងក្រោម៖
• លោកអ្នកត្រូវតែជាអ្នកកាន់កាប់កាត អេ អឹម ខេ និងមានគណនីមានសុពលភាពជាមួយ អេ អឹម ខេ
• លោកអ្នកត្រូវមានសិទ្ធិ និងមានការអនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទ/ឧបករណ៍ទំនើប/វៃឆ្លាត
• លោកអ្នកត្រូវមានលេខទូរស័ព្ទដែលមានសុពលភាព និងសកម្ម ដែលបានចុះឈ្មោះត្រឹមត្រូវនៅក្នុងប្រព័ន្ធរបស់ អេ អឹម ខេ ដើម្បីទទួលបាននូវលេខសម្ងាត់ប្រើបានតែម្តង
• លោកអ្នកបានទាញយក និងតម្លើងកម្មវិធីធនាគារចល័ត អេ អឹម ខេ លើទូរស័ព្ទ/ឧបករណ៍ទំនើបរបស់លោកអ្នកដោយប្រើប្រាស់លេខទូរស័ព្ទសកម្ម និងបានចុះឈ្មោះត្រឹមត្រូវនៅក្នុងប្រព័ន្ធរបស់ អេ អឹម ខេ
• តាមរយៈការចុចលើពាក្យ “យល់ព្រម” លោកអ្នកបានយល់ព្រមនូវលក្ខខណ្ឌប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ ក្នុងដំណើរការនៃការចុះឈ្មោះរបស់លោកអ្នក
• លោកអ្នកទទួលស្គាល់ និងយល់ព្រមថា អេ អឹម ខេ រក្សាសិទ្ធិ និងមានឆន្ទានុសិទ្ធិក្នុងការបដិសេដនូវសំណើរបស់លោកអ្នកក្នុងការស្នើសុំដំណើរការកម្មវិធីធនាគារចល័ត អេ អឹម ខេ ដោយពុំចាំបាច់ផ្តល់ការជូនដំណឹង ឬព័ត៌មានលម្អិតផ្សេងៗជូនទៅលោកអ្នកឡើយ។ លោកអ្នកទទួលស្គាល់ និងយល់ព្រមថា តាមរយៈការចុះឈ្មោះប្រើប្រាស់កម្មវិធី ធនាគារ ចល័ត អេ អឹម ខេ នេះ លោកអ្នកបានផ្តល់សិទ្ធិពេញលេញដល់ អេ អឹម ខេ ក្នុងការចូលពិនិត្យមើលព័ត៌មាន និងគណនីរបស់លោកអ្នក។ អេ អឹម ខេ នឹងមិនទទួលខុសត្រូវលើការបាត់បង់ណាមួយ ដែលលោកអ្នកទទួលរងដែលជាលទ្ធផលណាមួយចេញពីសកម្មភាពរបស់លោកអ្នក ពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ។
សម្រាប់អតិថិជនថ្មី និងការបើកគណនីតាមរយៈសេវាកម្មបើកគណនីខ្លួនឯង (Selfie Baking)
អតិថិជនថ្មី អាចធ្វើការចុះឈ្មោះប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត អេ អឹម ខេ តាមរយៈការបើកគណនីសន្សំប្រភេទណាមួយដែលបានអនុញ្ញាតក្នុងកម្មវិធីនេះ និង ធ្វើការចុះឈ្មោះប្រើប្រាស់ស្របពេលតែមួយជាមួយគ្នា។
ដើម្បីបើកគណនីតាមរយៈសេវាកម្មបើកគណនីខ្លួនឯង និងអាចប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ បាន អតិថិជនត្រូវបំពេញ និងគោរពតាមលក្ខខណ្ឌដូចខាងក្រោម ៖
• អ្នកត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃស្នើសុំបើកគណនីសន្សំតាមរយៈសេវាកម្មបើកគណនីខ្លួនឯង។
• អ្នកត្រូវមានប័ណ្ណសម្គាល់ខ្លួនដែលមានសុពលភាពប្រើប្រាស់ដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬលិខិតឆ្លងដែន។
• អ្នកត្រូវប្រើប្រាស់ឧបករណ៍ Smart Devices ឬ ទូរស័ព្ទ Smart Phone។
• អ្នកត្រូវអាន និងយល់ព្រមតាមលក្ខខណ្ឌ (Terms and Conditions) របស់ អេ អឹម ខេ។
• អ្នកត្រូវប្រើប្រាស់លេខទូរស័ព្ទផ្ទាល់ខ្លួន ដែលអាចទំនាក់ទំនងបាន និងអាចទទួលសារពីគ្រឹះស្ថានបាន។
• អ្នកត្រូវគោរពតាមដំណើការនៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ ព្រមទាំងថតរូបបច្ចុប្បន្នរបស់ខ្លួន (Selfie live photo)។
• ព័ត៌មានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬ លិខិតឆ្លងដែនរបស់អតិថិជនត្រូវមានព័ត៌មានដូចជា៖
 នាមត្រកូល និងនាមខ្លួន (ជាភាសាខ្មែរ និង អក្សរឡាតាំង)
 ភេទ
 សញ្ជាតិ
 ថ្ងៃខែឆ្នាំកំណើត
 អាសយដ្ឋានអចិន្រ្តៃយ៍
 ប្រភេទ និងលេខអត្តសញ្ញាណប័ណ្ណ ឬលេខលិខិតឆ្លងដែន
 កាលបរិច្ឆេទចេញ និងកាលបរិច្ឆេទផុតកំណត់របស់អត្តសញ្ញាណប័ណ្ណ ឬលេខលិខិតឆ្លងដែន
 មុខរបរអតិថិជន
 លេខទូរស័ព្ទ
លោកអ្នកដែលបានបើកគណនីតាមរយៈសេវាកម្មបើកគណនីខ្លួនឯងអាចធ្វើប្រតិបត្តិការដាក់ ឬដកប្រាក់តាមបណ្តាញប្រតិបត្តិការរបស់ អេ អឹម ខេ និង អាចធ្វើប្រតិបត្តិការផ្សេងៗដែលមាននៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ បាន លុះត្រាតតែ ព័ត៌មាន និងឈ្មោះរបស់អតិថិជនត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីឃ្លាំមើលជាមុនសិន។

៤. ការពិពណ៌នាអំពីសេវាកម្ម

៤.១ ដើម្បីប្រើប្រាស់សេវាធនាគារចល័ត អេ អឹម ខេ អតិថិជនតម្រូវឲ្យភ្ជាប់អ៊ីនធើណិត រួមមានជាអាទិ៍ បណ្តាញទូរគមនាគមន៍ ប្រតិបត្តិករទូរស័ព្ទចល័ត ដែលអនុញ្ញាតឲ្យលោកអ្នកអាចដំណើរការចូលទៅគណនីរបស់លោកអ្នក និងសេវាកម្មធនាគារផ្សេងៗរបស់អេ អឹម ខេ ដែលមាននៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេបានគ្រប់ពេលវេលា ដើម្បីឲ្យលោកអ្នកកាន់តែងាយស្រួលក្នុងការគ្រប់គ្រងគណនី និងប្រតិបត្តិការធនាគាររបស់លោកអ្នក តាមរយៈទូរស័ព្ទ/ឧបករណ៍ទំនើបរបស់លោកអ្នក។
៤.២ គន្លឹះនៃលក្ខណៈផលិតផលនៃកម្មវិធីធនាគារចល័ត អេ អឹម ខេ រួមមាន៖
• ការទូទាត់ប្រាក់ផ្សេងៗ
• ការផ្ទេរប្រាក់
• គណនី
• កាត
• ស្កេនទូទាត់ប្រាក់
• ការបើកគណនី
ព័ត៌មានលម្អិតនៃមុខងារ និងលក្ខណៈផលិតផលរបស់កម្មវិធីធនាគារចល័ត អេ អឹម ខេ គឺមានផ្តល់ជូនដោយអនុលោមតាមផលិតផល និង លក្ខណៈសេវាកម្ម និងគោលនយោបាយរបស់ អេ អឹម ខេ ដែលលោកអ្នកអាចរកបាននៅតាមបណ្តាសាខារបស់ អេ អឹម ខេ ណាមួយ ឬតាមរយៈគេហទំព័រ www.amkcambodia.com ។

៥. ថ្លៃសេវាកម្ម

5.1. Any fees and charges may apply when you make certain transactions or products or services available in AMK Mobile Banking Application in accordance with the terms and conditions and the features of the products and services of AMK. You may find the fees and charges of specific products and/or services of AMK at any branches of AMK or at www.amkcambodia.com.
5.2. AMK may impose fees and charges for the use of AMK Mobile Banking Application from time to time including but not limited to administration fee and transaction fee. The details of such fees and charges will be displayed during the performance of the transaction. You agree to pay and authorize AMK to debit the applicable fee amount directly from your Account.
5.3. You will incur data charge of the internet from your mobile service provider for some operations including but not limited to downloading, updating, and using AMK Mobile Banking Application. All the kinds of charge in relation to the mentioned matters in this clause shall be at your own liability and you shall contact to your Mobile Operator including their fees & charges for such mentioned matter.

៦. ការទូទាត់ការប្រាក់

6.៦.១ អេ អឹម ខេ នឹងមិនធ្វើការទូទាត់ការប្រាក់ លើការប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ ឡើយ។ អតិថិជនអាចទទួលបានការទូទាត់ការប្រាក់ផ្អែកលើប្រភេទគណនីរបស់ខ្លួន ដែលត្រូវបានប្រើប្រាស់សម្រាប់ភ្ជាប់ជាមួយកម្មវិធីធនាគារចល័ត អេ អឹម ខេ។

៧. ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និង ចំនួនទឹកប្រាក់ប្រតិបត្តិការ

៧.១ ដើម្បីកាត់បន្ថយ និងការការពារហានិភ័យ អេ អឹម ខេ សូមរក្សាសិទ្ធិក្នុងការកំណត់ និងកែប្រែនូវប្រតិបត្តិការប្រចាំថ្ងៃ និង កំរិតចំនួនប្រតិបត្តិការពីពេលមួយទៅពេលមួយទៀត ដោយពុំចាំបាច់ជូនដំណឹងដល់អតិថិជនជាមុន។
៧.២ ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និង ចំនួនទឹកប្រាក់ប្រតិបត្តិការនឹងត្រូវបានកំណត់សម្រាប់គ្រប់ប្រភេទប្រតិបត្តិការនីមួយៗ ហើយមានផ្តល់ជូនតាមរយៈបណ្តាញផ្សេងៗដែល អេ អឹម ខេ អាចផ្តល់ជូនអតិថិជន រួមមាន និង មិនកំណត់ចំពោះ តាមរយៈគេហទំព័រ បណ្តាញសង្គមផ្លូវការ និងតាមការិយាល័យសាខា អេ អឹម ខេ ជាដើម។

៨. ការចូលទៅកម្មវិធី ការប្រើប្រាស់ និងតំណភ្ជាប់

៨.១ លោកអ្នកតម្រូវឲ្យបញ្ចូល លេខសម្ងាត់ប្រើបានតែម្តង រាល់ពេលចូលប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ ដែលប្រើឧបករណ៍ខុសៗគ្នា និងត្រូវបញ្ចូលនូវ ឈ្មោះសម្គាល់អ្នកប្រើប្រាស់ (username) និងបញ្ចូលលេខសម្ងាត់ (password)។ លេខសម្ងាត់ប្រើបានតែម្តង នឹងត្រូវផ្ញើជូនតែតាមរយៈលេខទូរស័ព្ទរបស់លោកអ្នកដែលបានបញ្ចូលក្នុងប្រព័ន្ធជាមួយគណនីរបស់លោកអ្នកតែប៉ុណ្ណោះ។
៨.២ ដើម្បីសុវត្ថិភាព លោកអ្នកត្រូវបានកម្រិត/កំណត់សិទ្ធិក្នុងការប្រើប្រាស់សេវាធនាគារចល័ត អេ អឹម ខេ នៅលើឧបករណ៍ណាដែលប្រព័ន្ធប្រតិបត្តិការរបស់វាមិនមានភាពត្រឹមត្រូវ គ្មានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវ ដូចជាឧបករណ៍/ទូរស័ព្ទ ដែលមានការបញ្ជាដោយឧបករណ៍មួយផ្សេងទៀត (rooted devices) ឬឧបករណ៍ដែលគេកែប្រែប្រព័ន្ធប្រតិបត្តិការ (jail-broken)។
៨.៣ លោកអ្នកត្រូវបានកម្រិត/កំណត់សិទ្ធិក្នុងការប្រើប្រាស់សេវាធនាគារចល័ត អេ អឹម ខេ ប្រសិនបើរោងចក្រផលិតឧបករណ៍/ទូរស័ព្ទរបស់លោកអ្នក ផលិតឡើងសម្រាប់តែប្រទេសជាក់លាក់មួយ ដែលប្រព័ន្ធប្រតិបត្តិការរបស់វាមិនអាចប្រើប្រាស់បាន ឬ មិនត្រូវរូវ ឬ មិនស្របទៅតាមស្តង់ដារអន្តរជាតិ ឬបទដ្ឋានបច្ចេកទេសរបស់ អេ អឹម ខេ។
៨.៤ អេ អឹម ខេ អាចបន្ថែម ឬបិទមុខងារណាមួយ ឬបិទប្រតិបត្តិការណាមួយនៃសេវាធនាគារចល័ត អេ អឹម ខេ ឬផ្អាកការផ្តល់សេវាផ្សេងៗទៀតរបស់ អេ អឹម ខេ បានគ្រប់ពេលវេលា ប្រសិនបើមានការគម្រាមកំហែងបានកើតឡើង ឬ ត្រូវបានកំណត់ថា ការគម្រាមគំហែងនេះប៉ះពាល់ដល់អតិថិជន ឬ ប្រតិបត្តិការរបស់ អេ អឹម ខេ ឬ ផ្អាកក្នុងគោលបំណងធ្វើការថែទាំប្រព័ន្ធជាប្រចាំ។
៨.៥ លោកអ្នកមិនអាចចូលមើលព័ត៌មានគណនីរបស់លោកអ្នក ឬធ្វើប្រតិបត្តិការផ្សេងៗតាមរយៈសេវាធនាគារចល័ត អេ អឹម ខេ បានឡើយ ប្រសិនបើតំណភ្ជាប់អ៊ីនធើណិតទូរស័ព្ទ/ឧបករណ៍របស់លោកអ្នកមានបញ្ហា។ អេ អឹម ខេ ពឹងផ្អែកលើភាពពិតប្រាកដនៃដំណើរការប្រតិបត្តិការ និងបច្ចេកវិទ្យានានារបស់ខ្លួន និងដៃគូទូរគមនាគមន៍ និងបណ្តាញទូរស័ព្ទដែលឧបករណ៍/ទូរស័ព្ទនោះប្រើប្រាស់។ ការរំខានណាមួយលើដំណើរការទាំងនេះអាចធ្វើឲ្យសេវាធនាគារចល័ត អេ អឹម ខេ មិនអាចដំណើរការបានគ្រប់ពេលវេលា។
៨.៦ អេ អឹម ខេ នឹងមិនទទួលខុសត្រូវចំពោះអតិថិជន លើភាពមិនពេញលេញ ភាពដែលពុំអាចរកបាន ការកើតមាននូវកំហុស ការរំខាន ការព្យួរ ឬ ការពន្យាពេលណាមួយ ក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ រួមមាននិងមិនកំណត់ចំពោះ ការផ្ញើរជូននូវការរំលឹក ឬការជូនដំណឹង, បង្កាន់ដៃ ឬការអនុវត្តសេចក្តីណែនាំពី អេ អឹម ខេ ដែលកត្តាទាំងនេះស្ថិតនៅក្រៅរង្វង់នៃការគ្រប់គ្រងរបស់ អេ អឹម ខេ រួមទាំងបញ្ហានៃតំណភ្ជាប់អ៊ីនធើណិត។

៩. ការគ្រប់គ្រងជំនាន់របស់កម្មវិធីធនាគារចល័ត អេ អឹម ខេ

៩.១ អេ អឹម ខេ សូមរក្សាសិទ្ធិធ្វើឲ្យប្រសើរឡើង និងកែលម្អលក្ខណៈ និងមុខងាររបស់កម្មវិធីធនាគារចល័ត អេ អឹម ខេ ពីពេលមួយទៅពេលមួយទៀត ហើយអេ អឹម ខេ នឹងដាក់ឲ្យប្រើប្រាស់នូវកម្មវិធីធនាគារចល័ត អេ អឹម ខេ នូវកំណែថ្មីបំផុត ដើម្បីផ្តល់ជូននូវលក្ខណៈសណ្ឋានថ្មី និងការកែលម្អថ្មីៗ ដែលរួមមាននិងមិនកំណត់ចំពោះ ទំនាក់ទំនង បទពិសោធន៍ និងប្រតិបត្តិការរបស់អ្នកប្រើប្រាស់នៃកម្មវិធីធនាគារចល័ត អេ អឹម ខេ។ លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាព និងប្រើប្រាស់នូវកម្មវិធីសេវាកម្មធនាគារចល័ត អេ អឹម ខេ ដែលបានធ្វើកំណែថ្មីចុងក្រោយបង្អស់ ដើម្បីទទួលបាននូវ លក្ខណៈសណ្ឋាន និងមុខងារដ៏ច្បាស់លាស់មួយតាមតម្រូវការបច្ចេកទេស។
៩.២ អ្នកប្រើប្រាស់អាចតម្រូវឲ្យធ្វើបច្ចុប្បន្នភាពកំណែចុងក្រោយបង្អស់នៃកម្មវិធីធនាគារចល័ត អេ អឹម ខេ គ្រប់ពេលវេលា ក្នុងគោលបំណងដើម្បីទទួលបាននូវសុវត្ថិភាព ភាពត្រូវរូវគ្នា ឬមូលហេតុផ្សេងទៀតដែល អេ អឹម ខេ កំណត់ ដើម្បីការពារនូវការខាតបង់ ឬបញ្ហាណាមួយដែលអាចកើតឡើងជាយថាហេតុ។
៩.៣ ប្រសិនបើប្រព័ន្ធប្រតិបត្តិការឧបករណ៍/ទូរស័ព្ទរបស់លោកអ្នក មិនបានធ្វើបច្ចុប្បន្នភាពដែលជាកំណែចុងក្រោយបង្អស់ ឬមិនអាចប្រើជាមួយកម្មវិធីធនាគារចល័ត អេ អឹម ខេ វាអាចនឹងធ្វើឲ្យកម្មវិធីធនាគារចល័ត អេ អឹម ខេ មិនអាចដំណើរការប្រតិបត្តិការ ឬសេវាកម្មបានឡើយ។

១០. ការការពារ និងការបង្ការហានិភ័យទូទៅ

១០.១ លោកអ្នកត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពគ្រប់ពេលវេលាចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬចូលទៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ ដែលបានប្រើប្រាស់ព័ត៌មានសន្តិសុខ និងលេខសម្ងាត់សុវត្ថិភាពរបស់លោកអ្នក។
១០.២ គ្រប់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់សុទ្ធតែជាប់ពាក់ព័ន្ធនឹងហានិភ័យ។ លោកអ្នកគួរតែយល់ដឹងអំពីហានិភ័យដែលអាចនឹងកើតមានឡើងចំពោះលោកអ្នក។ ដូច្នេះលោកអ្នកគួរតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នដូចខាងក្រោម៖
• មិនត្រូវចែករំលែក ឬអនុញ្ញាតបុគ្គលដ៏ទៃឲ្យបានដឹង ឬប្រើប្រាស់នូវលេខសម្ងាត់សុវត្ថិភាព ដើម្បីចូលទៅកម្មវិធី ធនាគារទូរស័ព្ទចល័ត អេ អឹម ខេ ឬគណនីនៅលើឧបករណ៍ណាមួយឡើយ។
• ចៀសវាងការបញ្ចូលលេខសម្ងាត់សុវត្ថិភាពកនៃម្មវិធីសេវាកម្មធនាគារចល័ត អេ អឹម ខេ របស់លោកអ្នក នៅលើឧបករណ៍/ទូរស័ព្ទរបស់អ្នកដទៃ/ភាគីទីបី។ ប្រសិនបើលោកអ្នកបានធ្វើដូច្នេះ អ្នកត្រូវធានាថា លោកអ្នកបានផ្លាស់ប្តូរអ្នកប្រើប្រាស់បន្ទាប់ពីចាកចេញ (sign out) ឬបញ្ចប់ប្រតិបត្តិការរបស់លោកអ្នកលើឧបករណ៍នោះ។ លើសពីនេះទៀតសោធ លោកអ្នកមិនត្រូវប្រើប្រាស់លក្ខណៈសម្គាល់ជីវមាត្រ (biometric identifier) របស់លោកអ្នកឡើយ (ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) ដើម្បីចូលទៅក្នុងគណនីរបស់លោកអ្នកតាមរយៈឧបករណ៍/ទូរស័ព្ទរបស់ភាគីទីបីឡើយ។
• ចូរបញ្ចូលលេខសម្ងាត់សុវត្ថិភាពលើទូរស័ព្ទ/ឧបករណ៍របស់អ្នកឲ្យបានត្រឹមត្រូវ និងមិនត្រូវ ផ្តល់ ឬចែករំលែកលេខសម្ងាត់នេះដល់នរណាម្នាក់ ឬមិនត្រូវអនុញ្ញាតឲ្យអ្នកដទៃបើកសោរទូរស័ព្ទ/ឧបករណ៍របស់លោកអ្នកឡើយ ហើយនិងមិនត្រូវឲ្យអ្នកដទៃកំណត់ ឬបញ្ចូលនូវ លក្ខណៈសម្គាល់ជីវមាត្ររបស់ពួកគេឡើយ ដូចជាស្នាមម្រាមដៃ និង/ឬការស្កេនមុខ ដើ្បម្បីចូលទូរស័ព្ទចល័ត/ឧបករណ៍ ឬចូលទៅក្នុងកម្មវិធី ធនាគារទូរស័ព្ទចល័ត អេ អឹម ខេ របស់លោកអ្នកឡើយ។
• មិនត្រូវចែករំលែកលេខសម្គាល់ខ្លួន (PIN) ឬលេខកូដសម្ងាត់ណាមួយ រួមទាំងលេខសម្ងាត់ប្រើបានតែម្តង (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោកអ្នក ជាមួយអ្នកដ៏ទៃឡើយ រួមមានគ្រួសារ មិត្តភក្តិ និង/ឬ ស្ថាប័ន/អង្គភាពណាមួយ ទោះបីជាបុគ្គលទាំងនោះផ្តល់ហេតុផលយ៉ាងណាក៏ដោយ។
• មិនត្រូវកត់ត្រាលេខសម្គាល់ខ្លួន លេខកាត ឬលេខសម្ងាត់សុវត្ថិភាពនៅកន្លែងណាមួយឡើយ។ ចូរព្យាយាមចងចាំលេខទាំងនោះឲ្យបានត្រឹមត្រូវ។
• សូមកុំទុកទូរស័ព្ទចល័ត/ឧបករណ៍របស់លោកអ្នកចោល ក្នុងពេលដែលលោកអ្នកកំពុងបើកចូលប្រើកម្មវិធី ធនាគារទូរស័ព្ទចល័ត អេ អឹម ខេ ឡើយ។
• លោកអ្នកត្រូវធានាថាលេខសម្ងាត់សុវត្ថិភាពរបស់លោកអ្នក រួមមានលេខសម្ងាត់ចូលប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ នូវតែបន្តជាលេខសម្ងាត់សម្រាប់តែលោកអ្នកម្នាក់គត់ ហើយលោកអ្នកត្រូវធានាថាលេខសម្ងាត់ទាំងនោះ នឹងមិនត្រូវបានចែករំលែក ឬ បង្ហាញទៅអ្នកដទៃឡើយ។
• ការពារលេខកូដសម្ងាត់សុវត្ថិភាពរបស់លោកអ្នក មិនត្រូវឲ្យអ្នកដទៃមើលឃើញឡើយ នូវគ្រប់ពេលដែលលោកអ្នកចូលប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ និងគណនីរបស់លោកអ្នក។
• មិនត្រូវឲ្យអ្នកដទៃកំណត់ការសម្គាល់ជីវមាត្ររបស់ពួកគេ (ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) នៅលើឧបករណ៍ដែលលោកអ្នកបានប្រើប្រាស់ ដើម្បីចូលទៅកម្មវិធីធនាគារចល័ត អេ អឹម ខេ របស់លោកអ្នកឡើយ។
• មិនត្រូវយកចិត្តទុកដាក់ចំពោះគ្រប់ការខលចូលលេខទូរស័ព្ទរបស់លោកអ្នក ឬ ការស្នើសុំទាំងអស់ដែលតម្រូវឲ្យលោកអ្នកបង្ហាញ ឬ ប្រាប់នូវលេខសម្ងត់របស់លោកអ្នក ឬ លេខសម្ងាត់ប្រើបានតែម្តង (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោកអ្នក ទោះបីជាការខល ឬ ការស្នើសុំនោះ ត្រូវបានអះអាងថា ចេញពី អេ អឹម ខេ ឬ បុគ្គលិកអេ អឹម ខេ ក៏ដោយ ។ លោកអ្នកត្រូវចាំថា អេ អឹម ខេ ឬ បុគ្គលិករបស់អេ អឹម ខេ នឹងមិនខល ឬស្នើសុំសួររកលេខសម្ងាត់ ឬ លេខសម្ងាត់ប្រើបានតែម្តង (OTP) របស់លោកអ្នកឡើយ។ ប្រសិនបើលោកអ្នកជួបប្រទះនឹងករណីបែបនេះ លោកអ្នកត្រូវរាយការណ៍មកកាន់ អេ អឹម ខេ ជាបន្ទាន់។
• លោកអ្នកត្រូវតែប្រុងប្រយ័ត្ននៅពេលដែលលោកអ្នកប្រើប្រាស់សេវាធនាគារចល័ត អេ អឹម ខេ នៅពេលមានការផ្តល់ការប្រើប្រាស់សេវាកម្មធនាគារចល័ត ឬ តាមមធ្យោបាយឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតតំណាងឲ្យខ្លួនរបស់លោកអ្នកផ្ទាល់។ ឧទាហរណ៍ លោកអ្នកអាចត្រូវបានគេធ្វើឲ្យជឿថាលោកអ្នកកំពុងតែបញ្ចូលលេខកាត លេខទូរស័ព្ទ និងលេខសម្ងាត់របស់លោកអ្នកចូលទៅកាន់ការប្រើប្រាស់សេវាធនាគារចល័ត អេ អឹម ខេ ប៉ុន្តែការពិតជាក់ស្ដែង លោកអ្នកកំពុងតែបង្ហាញលេខសម្ងាត់របស់លោកអ្នកដល់ជនទីបី ដែលជាជនឆរបោក តាមរយៈគេហទំព័រក្លែងបន្លំ ឬកម្មវិធីក្លែងបន្លំ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់លោកអ្នក។
១០.៣ អេ អឹម ខេ នៅតែបន្តស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយនូវប្រតិបត្តិការខុសច្បាប់លើគណនីរបស់លោកអ្នក។ អេ អឹម ខេ អាចប្រើប្រាស់បច្ចេកទេសផ្សេងៗពីពេលមួយទៅពេលមួយទៀត រួមមានការទាក់ទងទៅកាន់លោកអ្នក បន្ទាប់ពីមានប្រតិបត្តិការមិនប្រក្រតី ឬមានប្រតិបត្តិការជាច្រើនដង ដើម្បីបញ្ជាក់ថាលោកអ្នកពិតជាអនុញ្ញាត ឬបានធ្វើប្រតិបត្តិការទាំងនោះប្រាកដមែន។
១០.៤ ការចូលប្រើសេវាធនាគារចល័ត អេ អឹម ខេ របស់លោកអ្នកអាចនឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន ប្រសិនបើ អេ អឹម ខេ បានរកឃើញ ឬសង្ស័យថា មានសកម្មភាពមិនប្រក្រតី ដែលជាហេតុមកពី មានកម្មវិធីមិនល្អ ឬមានមេរោគ ការចូលយកទិន្នន័យសម្គាល់ខ្លួន ឬការក្លែងបន្លំជាក្រុមហ៊ុនស្របច្បាប់ដើម្បីយកទិន្នន័យរបស់លោកអ្នក។ អេ អឹម ខេ សូមរក្សាសិទ្ធិក្នុងការផ្អាកការចូលប្រើសេវាធនាគារចល័ត អេ អឹម ខេ របស់លោកអ្នក ក្នុងពេលដែល អេ អឹម ខេ កំពុងបន្តស្វែងរកនូវកម្មវិធីមិនល្អ ឬមេរោគទាំងនោះ។
១០.៥ លោកអ្នកត្រូវជូនដំណឹងមកកាន់ អេ អឹម ខេ ជាបន្ទាន់ តាមរយៈទូរស័ព្ទលេខ ១៨០០ ២០០ ២០០ បន្ទាប់ពីបានដឹងនូវភាពមិនប្រក្រតីដូចខាងក្រោម៖
• លេខសម្ងាត់ របស់លោកអ្នកត្រូវបានគេដឹង ឬលោកអ្នកមានអារម្មណ៍ថាមានគេបានដឹងរួចហើយ។
• ទូរស័ព្ទ ឬ ឧបករណ៍ចល័តរបស់លោកអ្នកបានបាត់ ឬត្រូវគេលួច។
• លោកអ្នកសង្ស័យ ឬមានការចូលប្រើប្រាស់ព័ត៌មានគណនីរបស់លោកអ្នក ដើម្បីចូលទៅប្រើ កម្មវិធីធនាគារចល័ត អេ អឹម ខេ ដោយមិនមានការអនុញ្ញាតពីលោកអ្នក។
• លោកអ្នកសម្គាល់ឃើញថា នៅពេលដែលលោកអ្នកកំពុងចូលទៅប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ លោកអ្នកត្រូវបានតម្រូវឲ្យបញ្ចូលលេខសម្ងាត់ប្រើបានតែម្តង (OTP) ម្តងទៀង។ ករណីនេះ អាចមានអ្នកដទៃប៉ុនប៉ងចូលប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ របស់លោកអ្នក ដោយប្រើប្រាស់លេខសម្ងាត់សុវត្ថិភាពរបស់លោកអ្នក ដូចជា លេខសម្គាល់អ្នកប្រើប្រាស់ជាដើម។
• លោកអ្នកកត់សម្គាល់ថាមានទូរស័ព្ទ/ឧបករណ៍ម៉ាកផ្សេង ត្រូវបានគេប្រើប្រាស់ដើម្បីចូលទៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ របស់លោកអ្នក នៅពេលលោកអ្នកបានចូលទៅពិនិត្យម៉ាកទូរស័ព្ទ/ឧបករណ៍នៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ របស់លោកអ្នក។
១០.៦ ចូរត្រួតពិនិត្យម៉ាកទូរស័ព្ទ/ឧបករណ៍ ដែលបានចូលទៅប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ របស់លោកអ្នកឲ្យបានទៀងទាត់ [សូមចូលទៅកាន់មុខងារការកំណត់ផ្សេងៗ (Setting)  រួចចូលទៅកាន់ឧបករណ៍ (Devices)] ហើយត្រូវលុបឧបករណ៍ដែលលោកអ្នកមិនស្គាល់ចេញភ្លាមៗ ប្រសិនបើលោកអ្នកឃើញថាមាន។ បន្ទាប់មកជូនដំណឹងមកកាន់ អេ អឹម ខេ ជាបន្ទាន់តាមរយៈទូរស័ព្ទលេខ ១៨០០ ២០០ ២០០។
១០.៧ នៅពេលដែលលោកអ្នកលក់ទូរស័ព្ទ ឬ ឧបករណ៍ លោកអ្នកត្រូវលុប ឬចុចប្តូរឈ្មោះអ្នកប្រើប្រាស់ (Switch Account or Switch User) ធនាគារទូរស័ព្ទចល័ត អេ អឹម ខេ ឬលុបចោលការសម្គាល់ជីវមាត្រ (ដូចជាស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) ដែលបានចុះឈ្មោះនៅក្នុងទូរស័ព្ទចល័ត ឬ ឧបករណ៍របស់លោកអ្នកមុនពេលប្រគល់ទូរស័ព្ទ ឬ ឧបករណ៍នោះឲ្យទៅអ្នកទិញលក់ទូរស័ព្ទ។

១១. លេខសម្ងាត់សុវត្ថិភាព

១១.១ ដើម្បីប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ លោកអ្នកតម្រូវឲ្យកំណត់នូវលេខសម្ងាត់សុវត្ថិភាព ដែលរួមមាន លេខទូរស័ព្ទចល័តចុះឈ្មោះត្រឹមត្រូវ និងលេខសម្ងាត់ ៦ ខ្ទង់នៅពេលដែលលោកអ្នកចុះឈ្មោះប្រើប្រាស់កម្មវិធីនេះជាលើកដំបូង។
១១.២ ក្នុងអំឡុងពេលនៃការចុះឈ្មោះលើកដំបូង និងចាប់ផ្តើមប្រើកម្មវិធីធនាគារចល័ត អេ អឹម ខេ លោកអ្នកនឹងត្រូវបានទទួលស្គាល់ជាមួយនឹងការបញ្ជាក់លេខសម្ងាត់ប្រើបានតែម្តង ហើយលោកអ្នកត្រូវកំណត់លេខសម្ងាត់សុវត្ថិភាព ៦ ខ្ទង់ដើម្បីប្រើសម្រាប់បញ្ជាក់នៅពេលចូលទៅកាន់គណនីរបស់លោកអ្នក ។
១១.៣ លោកអ្នកមិនត្រូវជ្រើសរើសលេខសម្ងាត់ ៦ ខ្ទង់ណាដែលអ្នកដទៃងាយនឹងអាចទាយដឹង ឬលេខពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដូចជា៖
• ថ្ងៃខែឆ្នាំកំណើត
• លេខរៀង (ដូចជា៖ ១២៣៤៥៦)
• លេខមួយផ្នែក ឬលេខទាំងអស់នៃលេខទូរស័ព្ទរបស់លោកអ្នក
• ទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត (ដូចជា លេខប័ណ្ណបើកបរ លេខអត្តសញ្ញាណប័ណ្ណ លេខលិខិតឆ្លងដែន លេខប័ណ្ណការងារ ឬលេខដែលងាយនឹងទាយដឹងផ្សេងៗទៀត)

១២. ការទទួលស្គាល់របស់អ្នកប្រើប្រាស់

១២.១ នៅពេលដែលលោកអ្នកចាប់ផ្តើមធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដោយរួមមាននិងមិនកំណត់ចំពោះ ប្រតិបត្តិការនៃការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ផ្សេងៗ ព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការ និងអ្នកទទួលប្រាក់ នឹងមានបង្ហាញដើម្បីឲ្យលោកអ្នកធ្វើការផ្ទៀងផ្ទាត់ និងកំណត់សម្គាល់នូវភាពត្រឹមត្រូវនៃប្រតិបត្តិការហិរញ្ញវត្ថុ រួមមាន លេខគណនី ឈ្មោះអ្នកទទួលប្រាក់ ឈ្មោះអ្នកបង់ប្រាក់ និង លេខវិក័យប័ត្រ ឬ លេខសម្គាល់អតិថិជន និងព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការដែលលោកអ្នកបានធ្វើ។ លោកអ្នកយល់ព្រមថា មិនត្រូវចែករំលែក ឬបង្ហាញព័ត៌មានជាពិសេសព័ត៌មានរបស់អ្នកទទួលប្រាក់ទាំងអស់ ឬដោយផ្នែកណាមួយក៏ដោយ ទៅកាន់ភាគីទីបីណាមួយឡើយ។ ក្នុងករណីដែលលោកអ្នកបានចែករំលែក ឬបង្ហាញព័ត៌មានទាំងនោះ ទាំងអស់ក្តី ឬដោយផ្នែកណាមួយក្តី លោកអ្នកយល់ព្រមទទួលខុសត្រូវតែម្នាកឯងគត់ចំពោះការខូចខាត ឬការបាត់បង់ណាមួយ ដែលអេ អឹម ខេ បានជួបប្រទះ ដែលរួមមានការខាតបង់ដោយប្រយោល និងការផាកពិន័យជាទឹកប្រាក់ដែលតម្រូវដោយច្បាប់ ដែលកើតចេញពីការចែករំលែក ឬបង្ហាញព័ត៌មានដែលលោកអ្នកបានប្រព្រឹត្តដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។
១២.២ ការបើកគណនីណាមួយជាមួយ អេ អឹម ខេ លោកអ្នកយល់ព្រមអនុញ្ញាតឲ្យអេ អឹម ខេ មានសិទ្ធិបង្ហាញនូវឈ្មោះគណនី និងឈ្មោះរបស់លោកអ្នក ទៅកាន់បុគ្គលដទៃដែលមានគោលបំណងចង់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់លេខគណនីរបស់លោកអ្នក ទោះបីជាប្រតិបត្តិការផ្ទេរប្រាក់នេះ ត្រូវបានធ្វើឡើងតាមរយៈ កម្មវិធីធនាគារចល័ត អេ អឹម ខេ ឬកម្មវិធីផ្សេងទៀតដែលបានធ្វើសមាហរណកម្មជាមួយដៃគូរសហការបស់ អេ អឹម ខេ។ ក្រៅពីនេះ លោកអ្នកអនុញ្ញាតឲ្យ អេ អឹម ខេ ដាក់តាំងឬបង្ហាញនូវ លេខគណនី និងឈ្មោះគណនីរបស់លោកអ្នកនៅលើអេក្រង់ទិន្នន័យរបស់អេ អឹម ខេ និងអេក្រង់ទិន្នន័យរបស់ដៃគូពាណិជ្ជកម្ម អេ អឹម ខេ នៅពេលដែលលោកអ្នកធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈបណ្តាញរបស់ អេ អឹម ខេ។
១២.៣ រាល់ប្រតិបត្តិការនៃការទូទាត់ និងទិញទំនិញតាមរយៈការប្រើកម្មវិធីធនាគារចល័ត អេ អឹម ខេ លោកអ្នកយល់ព្រមឲ្យ អេ អឹម ខេ អាចចែករំលែក និងបង្ហាញនូវឈ្មោះ និងព័ត៌មានប្រតិបត្តិការរបស់លោកអ្នក ទៅកាន់ដៃគូរអាជីវកម្មរបស់អេ អឹម ខេ រួមមាន និង មិនកំណត់ចំពោះ អាជីវករនានាដើម្បីជូនដំណឹង និងជួយឲ្យពួកគាត់អាចធ្វើការកំណត់សម្គាល់ ឬ បញ្ជាក់នូវប្រតិបត្តិការនោះ និង ទុកជាអំណះអំណាងរបស់ពួកគាត់។
១២.៤ ការកែសម្រួលផ្សេងៗ៖ លោកអ្នកយល់ព្រមថាដោយមានភស្តុតាងគ្រប់គ្រាន់ អេ អឹម ខេ រក្សាសិទ្ធិក្នុងការលុបចោល ឬបង្កកគណនី និង/ឬប្រតិបត្តិការរបស់លោកអ្នកនៅក្នុងកំឡុងពេលធ្វើប្រតិបត្តិការហិរញ្ញវត្ថុ គ្រប់ពេលវេលាដោយពុំចាំបាច់ជូនដំណឹងជាមុនទៅដល់លោកអ្នក។ អេ អឹម ខេ សូមរក្សាសិទ្ធិក្នុងការកែសម្រួលផ្សេងៗដែលមានដូចជា ការកែតម្រូវឥណពន្ធ ឬ ការកែតម្រូវឥណទាន ដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវនូវប្រតិបត្តិការគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ។ ក្នុងកាលៈទេសៈខ្លះ អេ អឹម ខេ ពុំអាចលុបចោល ឬធ្វើការកែតម្រូវភ្លាមៗទៅតាមការស្នើសុំរបស់លោកអ្នក ឬតាមរយៈមធ្យោបាយផ្សេងៗបានឡើយ។
១២.៥ អត្រាប្តូរប្រាក់៖ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា អត្រាប្តូរប្រាក់ និងការគណនាដែលបានបង្ហាញនៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ ក្នុងពេលដែលលោកអ្នកធ្វើប្រតិបត្តិការ គឺគ្រាន់តែជាអំណះអំណាងតែប៉ុណ្ណោះ។ លោកអ្នកទទួលស្គាល់ថា អត្រាប្តូរប្រាក់អាចនឹងមិនមានបង្ហាញតាមពេលវេលាជាក់ស្តែងឡើយ ហើយអត្រាប្តូរប្រាក់ដែលអនុវត្តសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នក គឺជាអត្រាប្រតិបត្តិការជាក់ស្តែង ដែលវាអាចខុសពីអត្រាដែលបានបង្ហាញនៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ។
១២.៦ លោកអ្នកយល់ស្របថាសមតុល្យ ដែលបានកំណត់ទុកនៅក្នុងគណនីរបស់លោកអ្នក គឺជាសមតុល្យបច្ចុប្បន្ននៅពេលដែលលោកអ្នកចូលត្រួតពិនិត្យមើល។ ក៏ប៉ុន្តែ អាចនឹងមានកាលៈទេសៈខ្លះ ឧទាហរណ៍ដូចជាការមានបញ្ហាប្រព័ន្ធ និងបញ្ហាបច្ចេកទេស ដែលអាចធ្វើឲ្យព័ត៌មានសមតុល្យគណនីរបស់លោកអ្នកមិនអាចបង្ហាញពីទិន្នន័យជាក់ស្តែងបានទាន់ពេលវេលា។

១៣.​ ការជូនដំណឹង និងផ្ញើសារ

១៣.១ តាមរយៈការចុះឈ្មោះប្រើសេវាធនាគារចល័ត អេ អឹម ខេ លោកអ្នកយល់ព្រមថាគ្រឹះស្ថាន អេ អឹម ខេ អាចផ្ញើ ឬត្រូវបានគេស្នើសុំឲ្យផ្ញើសារជាអក្សរទៅកាន់ឧបករណ៍/ទូរស័ព្ទចល័តរបស់លោកអ្នក ឬផ្តល់ជាការជូនដំណឹងនៅលើកម្មវិធីទូរស័ព្ទចល័ត អេ អឹម ខេ ដែលបានតម្លើងក្នុងឧបករណ៍/ទូរស័ព្ទចល័តរបស់លោកអ្នក។
១៣.២ អេ អឹម ខេ មិនទទួលខុសត្រូវរាល់ការបាត់បង់ ឬការខូចខាតទាំងឡាយណាដែលកើតមានចំពោះលោកអ្នក ដោយសារតែមានបុគ្គលដទៃបានឃើញ បានមើល ចូលទៅមើលខ្លឹមសារនៃសារជាអក្សរទាំងទាំងអស់ ឬភាគខ្លះណាមួយឡើយ។ ក្នុងករណីនេះ លោកអ្នកបានដឹង និងទទួលស្គាល់ថា វាគឺជាកត្តាដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកអ្នកតែម្នាក់គត់ ហើយត្រូវបានចាត់ទុកថា វាជាការធ្វេសប្រហែសរបស់លោកអ្នក ប្រសិនបើមានករណីនេះកើតមានឡើង។
១៣.៣ លោកអ្នកអាចនឹងត្រូវបានក្រុមហ៊ុនទូរស័ព្ទចល័តយកថ្លៃសេវាពីការទទួលសារនីមួយៗ ឬការជូនដំណឹងនៅលើឧបករណ៍/ទូរស័ព្ទចល័តរបស់លោកអ្នក។ ការយកថ្លៃទាំងអស់នេះ គឺជាការទទួលខុសត្រូវរបស់លោកអ្នកទាំងអស់។
១៣.៤ តាមរយៈការចុះឈ្មោះប្រើប្រាស់សេវាធនាគារចល័ត អេ អឹម ខេ លោកអ្នកយល់ព្រមទទួលសារជាមុន ឬការជូនដំណឹងនានាអំពីប្រតិបត្តិការគណនីរបស់លោកអ្នក ឬការផ្សព្វផ្សាយទីផ្សារ ឬសេចក្តីប្រកាស ឬការផ្សព្វផ្សាយពី អេ អឹម ខេ គ្រប់ពេលវេលា។

១៤. ការទូទាត់រហ័ស

១៤.១ តាមរយៈការប្រើប្រាស់មុខងារ ស្កេនទូទាត់ប្រាក់ នៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ លោកអ្នកទទួលស្គាល់នូវលក្ខណៈផលិតផលដែនកំណត់ចំនួនទឹកប្រាក់ទូទាត់រហ័ស ដែលប្រតិបត្តិការមានទំនាក់ទំនងនឹងការទូទាត់ប្រាក់ ឬ ការផ្ទេរប្រាក់ នឹង ដំណើរការក្រោយពេលដែលលោកអ្នក ចុចលើពាក្យ “បន្ត/យល់ព្រម” ដោយមិនតម្រូវឲ្យលោកអ្នកបញ្ចូលលេខសម្ងាត់ម្តងទៀតដើម្បីបញ្ជាក់ប្រតិបត្តិការឡើយ។
១៤.២ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ការកំណត់ចំនួនទឹកប្រាក់ក្នុងការទូទាត់ប្រាក់រហ័សនេះ នឹងមានការកែប្រែគ្រប់ពេលវេលាដោយពុំមានការជូនដំណឹង ហើយនេះគឺជាផ្នែកមួយនៃលក្ខណៈពិសេសរបស់ផលិតផល អេ អឹម ខេ និងការធ្វើនវកម្មឲ្យប្រសើឡើងដើម្បីធ្វើឲ្យលោកអ្នកទទួលបាននូវការអភិវឌ្ឍន៍បទពិសោធន៍ប្រតិបត្តិការ ដែលជាគោលបំណងរបស់អេ អឹម ខេ ក្នុងការផ្តល់ជូនដល់លោកអ្នក ស្របតាមគុណតម្លៃ និងគោលបំណងនៃការការពារហានិភ័យរបស់អេ អឹម ខេ។

១៥.​ គណនីចំបង (Defualt Debit Account)

១៥.១ តាមរយៈការចុះឈ្មោះនៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ លោកអ្នកយល់ព្រមថា អេ អឹម ខេ/កម្មវិធី ធនាគារទូរស័ព្ទចល័ត អេ អឹម ខេ នឹងផ្តល់នូវជម្រើសដល់លោកអ្នកក្នុងការកំណត់គណនីចំបងនៅក្នុងកម្មវិធីនេះ សម្រាប់ធ្វើប្រតិបត្តិការនាពេលអនាគត។ លោកអ្នកនឹងផ្តល់នូវជម្រើស “បាទ/ចាស” ឬ “ទេ” ក្នុងការកំណត់គណនីចំបងរបស់លោកអ្នក សម្រាប់ធ្វើប្រតិបត្តិការនាពេលអនាគត។ លោកអ្នកទទួលស្គាល់ និងយល់ព្រមថា តាមរយៈការចុចលើពាក្យ “បាទ/ចាស” គណនីចំបងរបស់លោកអ្នក នឹងត្រូវបានដាក់/តម្លើងនៅក្នុងកម្មវិធីធនាគារចល័តរបស់លោកអ្នក ដើម្បីធ្វើប្រតិបត្តិការនាពេលអនាគត ហើយលោកអ្នកនៅតែអាចផ្លាស់ប្តូរនូវគណនីចំបងនេះ នៅពេលដែលលោកអ្នកអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុលើកក្រោយ។
១៥.២ លោកអ្នកយល់ព្រមថា អេ អឹម ខេ នឹងអនុវត្តនូវវិធានការ និងលក្ខណៈវិនិច្ឆ័យជាក់លាក់ ហើយវិធានការ និងលក្ខណៈវិនិច្ឆ័យនេះ ត្រូវបានកំណត់នៅក្នុងកំរឹតកម្មវិធី (App) ដើម្បីអនុញ្ញាតឲ្យលោកអ្នកអាចធ្វើការជ្រើសរើស គណនីចំបងដ៏សក្តិសមបំផុតសម្រាប់ការធ្វើប្រតិបត្តិការរបស់លោកអ្នកពីពេលមួយទៅពេលមួយទៀត។ តែទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកអាចផ្លាស់ប្តូរគណនីចំបងនេះមុននឹងចុចពាក្យ “បន្ត ឬ យល់ព្រម” ដើម្បីបន្តប្រតិបត្តិការរបស់លោកអ្នក។
១៥.៣ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា គណនីចំបង គឺអាចប្រើប្រាស់បានតែនៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ របស់លោកអ្នកដែលបានតម្លើងនៅក្នុងទូរស័ព្ទ/ឧបករណ៍ចល័តរបស់លោកអុ្នកតែប៉ុណ្ណោះ។ នៅពេលណាដែលលោកអ្នកបញ្ចូលឈ្មោះអ្នកប្រើប្រាស់របស់លោកអ្នកនៅក្នុងទូរស័ព្ទ/ឧបករណ៍ផ្សេង គណនីចំបង នឹងតម្រូវឲ្យកំណត់ឡើងវិញ។

១៦. សកម្មភាពហាមឃាត់

១៦.១ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា កម្មវិធីធនាគារចល័ត អេ អឹម ខេ ផ្តល់ជូនលោកអ្នកក្នុងគោលបំណងឲ្យលោកអាចអ្នកគ្រប់គ្រង និងប្រើប្រាស់គណនីរបស់លោកអ្នកដោយសេរី និងផ្តល់ជូនអាចអនុញ្ញាតឲ្យលោកអ្នកទទួលបាននូវបទពិសោធន៍ងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ដូច្នេះ លោកអ្នកយល់ព្រមថានឹងមិនធ្វើសកម្មភាពណាមួយដែលមានគោលបំណងកេងប្រវ័ញ្ចផលប្រយោជន៍នានាពីការផ្តល់ជូននេះឡើយ និង នូវរាល់គ្រប់ពេលវេលាដែលលោកអ្នកប្រើកម្មវិធីធនាគារចល័ត អេ អឹម ខេ។
១៦.២ លោកអ្នកយល់ព្រមថា អេ អឹម ខេ រក្សាសិទ្ធិក្នុងការកាត់យកត្រឡប់មកវិញនូវការខាតបង់ផ្នែកហិរញ្ញវត្ថុទាំងអស់ដែលកើតចេញពីសកម្មភាពរបស់លោកអ្នកដែល អេ អឹម ខេ បានសម្គាល់ ឬ រកឃើញថា លោកអ្នកបានប្រព្រឹត្តសកម្មភាពកេងប្រវ័ញ្ចពី អេ អឹម ខេ គ្រប់ពេលវេលា រួមមាននិងមិនកំណត់ចំពោះ ការសាកល្បងលើការប្រែប្រួលនៃអត្រាប្តូរប្រាក់បរទេស ការលេងសើច ការទទួលបានពន្ទុជាដើម។ ឧទាហរណ៍ ដូចជាការដែលអតិថិជនធ្វើប្រតិបត្តិការឆ្លងរូបិយវត្ថុនូវចំនួនទឹកប្រាក់តិចតួចជាច្រើនលើកច្រើនសារក្នុងមួយថ្ងៃដើម្បីទទួលបានការចំណេញពីការប្ដូរប្រាក់ គឺត្រូវចាត់ទុកថាជាសកម្មភាពកេងប្រវ័ញ្ចលើ អេ អឹម ខេ។

១៧. ការប្រឆាំងការសម្អាតប្រាក់/ហិរញ្ញប្បទានភេរវកម្ម/ទោសទណ្ឌ

១៧.១ លោកអ្នកយល់ព្រមថា អេ អឹម ខេ អាចពន្យាពេល រារាំង ឬបដិសេធដំណើរការប្រតិបត្តិការហើយ អេ អឹម ខេ នឹងផ្តល់យោបល់អំពីការបដិសេធនេះ ដោយពុំទទួលខុសត្រូវអ្វីឡើយ ប្រសិនបើ អេ អឹម ខេ សង្ស័យ និង/ឬរកឃើញថា៖
• ប្រតិបត្តិការនោះអាចនឹងបំពានលើច្បាប់របស់ប្រទេសកម្ពុជា ឬច្បាប់របស់ប្រទេសដទៃផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការ និងការអនុវត្តអាជីវកម្មរបស់ អេ អឹម ខេ ឬ
• ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនឹងផលនៃបទល្មើស ឬអនុវត្តក្នុងគោលបំណងល្មើសច្បាប់។
• មានការណែនាំណាមួយពីអាជ្ញាធរ រួមមាននិងមិនកំណត់ចំពោះ ការណែនាំពីធនាគារជាតិនៃកម្ពុជា ។
១៧.២ លោកអ្នកយល់ព្រមផ្តល់ព័ត៌មានទាំងអស់មក អេ អឹម ខេ ដែល អេ អឹម ខេ បានតម្រូវ ដើម្បីគ្រប់គ្រងលើបទល្មើសហិរញ្ញវត្ថុពាក់ព័ន្ធនឹងហានិភ័យ ឬដើម្បីប្រតិបត្តិទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
១៧.៣ លោកអ្នកយល់ព្រមអនុញ្ញាតឲ្យ អេ អឹម ខេ បង្ហាញនូវព័ត៌មានរបស់លោកអ្នក ប្រតិបត្តិការ និងគណនី អេ អឹម ខេ របស់លោកអ្នកទៅកាន់ធនាគារដែលលោកអ្នកបានដាក់ប្រាក់បញ្ញើ មន្រ្តីអនុវត្តច្បាប់ ភ្នាក់ងារនិយ័តករ ឬតុលាការតាមតម្រូវការនៃច្បាប់របស់ប្រទេសកម្ពុជា ឬច្បាប់នៃប្រទេសផ្សេងទៀត។
១៧.៤ លោកអ្នកប្រកាស និងធានាអះអាងចំពោះ អេ អឹម ខេ ថា ការទទួលប្រាក់ និង/ឬ ការទូទាត់ប្រាក់តាមរយៈ អេ អឹម ខេ ស្របតាមការបង្គាប់បញ្ជារបស់លោកអ្នក គឺនឹងមិនបំពានច្បាប់ណាមួយនៅប្រទេសកម្ពុជា ឬប្រទេសដទៃផ្សេងទៀតឡើយ។

១៨. កាតព្វកិច្ចរបស់អ្នកប្រើប្រាស់

១៨.១ លោកអ្នកមិនត្រូវប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ សម្រាប់គោលបំណងផ្សេងក្រៅពីគោលបំណងដែលអនុញ្ញាតដោយច្បាប់ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងគណនីរបស់លោកអ្នកឡើយ។ លោកអ្នកត្រូវធ្វើប្រតិបត្តិការដោយអនុលោមស្របទៅតាម លក្ខខណ្ឌនៃការប្រើប្រាស់នេះ និងមិនត្រូវប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ សម្រាប់គោលបំណងដែលពាក់ព័ន្ធនឹងអាជីវកម្មណាមួយដែលត្រូវបានហាមឃាត់ដោយច្បាប់របស់ប្រទេសកម្ពុជាឡើយ។
១៨.២ លោកអ្នកមិនត្រូវប្រព្រឹត្តសកម្មភាពនៃការក្លែងបន្លំ ឬសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងកម្មវិធីធនាគារចល័ត អេ អឹម ខេ ឬ Software ណាមួយឡើយ រួមមាននិងមិនកំណត់ចំពោះ ការថតចម្លង កែការតម្រូវ ការប៉ុនប៉ង ឬលួចចូលទៅក្នុង ឬបញ្ចូលលេខកូដកម្មវិធីខុសច្បាប់ណាមួយទៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ ឬ Software ។ ប្រសិនបើលោកអ្នកបានប្រព្រឹត្តសកម្មភាពបែបនេះ លោកអ្នកត្រូវតែទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
១៨.៣ ប្រសិនបើលោកអ្នកប្រើប្រាស់រូបថត ដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌជាក់លាក់ដូចខាងក្រោម៖
• ខ្លឹមសារនៃរូបថតមិនត្រូវមាននូវរូបភាពមិនសមរម្យឡើយ មានដូចជា រូបភាពអាសអាភាស រូបភាពខុសច្បាប់ ឬរូបភាពទាំងឡាយណាដែលមិនអាចទទួលយកបានដោយបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំឡើយ។
• ខ្លឹមសាររូបថតមិនត្រូវជាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬស្លាកយីហោដែលគេហាមឃាត់ ឬមិនមានការអនុញ្ញាតពីម្ចាស់ដើមឡើយ។
១៨.៤ លោកអ្នកត្រូវទទួលខុសត្រូវចំពោះ និងត្រូវយកចិត្តទុកដាក់ធានាអះអាងថា ព័ត៌មានដែលលោកអ្នកផ្តល់ជូនតាមរយៈកម្មវិធីធនាគារចល័ត អេ អឹម ខេ រួមមាននិងមិនកំណត់ចំពោះ គោលបំណងនៃប្រតិបត្តិការ គឺពិតប្រាកដ ពេញលេញ សុក្រឹត និងមានបច្ចប្បន្នភាព។

១៩. ឯកជនភាព និងការរក្សាព័ត៌មានសម្ងាត់

១៩.១ អេ អឹម ខេ នឹងប្រមូលយកនូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ការបង្គាប់បញ្ជា និងព័ត៌មានលម្អិតអំពីប្រតិបត្តិការនៅក្នុងគណនីរបស់លោកអ្នក (តទៅនេះហៅថា “ព័ត៌មាន”) ដើម្បីអនុញ្ញាតឲ្យ អេ អឹម ខេ អាចផ្តល់សេវាធនាគារចល័ត អេ អឹម ខេ ជូនលោកអ្នក។ បើពុំមានព័ត៌មានទាំងអស់នេះទេ អេ អឹម ខេ មិនអាចផ្តល់នូវសេវាកម្មនេះជូនលោកអ្នកបានឡើយ។
១៩.២ តាមរយៈការចុះឈ្មោះ និងការប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ លោកអ្នកយល់ព្រមឲ្យ អេ អឹម ខេ ប្រើប្រាស់ និងបង្ហាញព័ត៌មានរបស់លោកអ្នកទៅកាន់៖
• ជនណាដែលមានទំនាក់ទំនងជាមួយ អេ អឹម ខេ ក្នុងការអនុវត្ត ឬជួយការងាររបស់ អេ អឹម ខេ
• បុត្រសម្ព័ន្ធ សាខា ឬស្ថាប័នពាក់ព័ន្ធនឹង អេ អឹម ខេ និងការិយាល័យកណ្តាល អេ អឹម ខេ, សាខា ភ្នាក់ងារ អ្នកឆ្លើយឆ្លង ទីភ្នាក់ងារ ឬការិយាល័យតំណាង របស់ អេ អឹម ខេ
• សវនករ និងទីប្រឹក្សា រួមទាំងមេធាវី របស់ អេ អឹម ខេ
• អ្នកផ្គត់ផ្គង់ប្រព័ន្ធកុំព្យូទ័ររបស់ អេ អឹម ខេ និងបុគ្គលដែលជាអ្នកតម្លើង និងអ្នកថែទាំកុំព្យូទ័រ អេ អឹម ខេ និង អ្នកផ្គត់ផ្គង់ទំនិញ និងសេវាកម្មផ្សេងទៀតរបស់ អេ អឹម ខេ
• ជនណាដែលទទួលបានការអនុញ្ញាត ឬមានការតម្រូវដោយច្បាប់
• ការិយាល័យឥណទានដែល អេ អឹម ខេ ឬទីស្នាក់ការកណ្តាលរបស់ អេ អឹម ខេ ឬសាខាណាមួយរបស់ អេ អឹម ខេ ជាសមាជិក, សមាជិកផ្សេងទៀត និង/ឬគណៈកម្មាធិការប្រតិបត្តិនៃការិយាល័យឥណទាននោះ និង/ឬ
• ទីភ្នាក់ងារ និងអាជ្ញាធរមានសមត្ថកិច្ចរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង/ឬប្រទេសផ្សេងទៀត។

២០. ការបញ្ឈប់ ឬ បិទសកម្មភាពអ្នកប្រើប្រាស់

២០.១    នៅពេលណាដែលអតិថិជនចង់បញ្ឈប់ការប្រើនូវ អត្តសញ្ញាណអ្នកប្រើប្រាស់ (user identity)   ដែលបានប្រើសម្រាប់កម្មវិធីធនាគារចល័ត អេ អឹម ខេ អតិថិជនត្រូវជូនដំណឹងមក អេ អឹម ខេ តាមរយៈការទំនាក់ទំនងមកកាន់នាយកដ្ឋានទំនាក់ទំនងសេវាកម្មអតិថិជនរបស់អេ អឹម ខេ ឬអញ្ជើញមកការិយាល័យ អេ អឹម ខេ ណាមួយដែលជិតបំផុត។ អត្តសញ្ញាណអ្នកប្រើប្រាស់នឹងត្រូវបានលុបចោល ឬ បញ្ឈប់ពីប្រព័ន្ធរបស់ អេ អឹម ខេ ក្នុងរយៈពេល០១ (មួយ)ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការជូនដំណឹងពីអតិថិជនរួចមក។ ក្នុងករណី អតិថិជនចង់ស្នើសុំឲ្យដំណើរការ អត្តសញ្ញាណអ្នកប្រើប្រាស់នេះវិញ អតិថិជនត្រូវជូនដំណឹងមក អេ អឹម ខេ តាមរយៈការទំនាក់ទំនងមកកាន់នាយកដ្ឋានទំនាក់ទំនងសេវាកម្មអតិថិជនរបស់ អេ អឹម​ខេ ឬអញ្ជើញមកការិយាល័យ អេ អឹម ខេ ណាមួយដែលជិតបំផុត។

២១. ការទទួលខុសត្រូវ

២១.១    លោកអ្នកត្រូវទទួលខុសត្រូវរាល់ប្រតិបត្តិការទាំងអស់  ដែលលោកអ្នកបានធ្វើឡើងតាមរយៈកម្មវិធីធនាគារចល័ត អេ អឹម ខេ លើកលែងតែមានការក្លែងបន្លំ ឬការធ្វេសប្រហែសពីសំណាក់ អេ អឹម ខេ និយោជិក របស់ អេ អឹម ​ខេ ឬភ្នាក់ងាររបស់ អេ អឹម ខេ ឬប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តណាមួយដែលបានចុះបញ្ជីជាមួយកម្មវិធី ធនាគារទូរស័ព្ទចល័ត អេ អឹម ខេ។ នៅពេលមានប្រតិបត្តិការក្លែងបន្លំ ឬប្រតិបត្តិការសង្ស័យណាមួយបានកើតឡើង គណៈកម្មាធិការគ្រប់គ្រងការក្លែងបន្លំ និងក្រុមការងារធានាចំណូលរបស់ អេ អឹម ខេ នឹងធ្វើការស៊ើបអង្គេតប្រតិបត្តិការទាំងនោះ ដើម្បីស្វែងរកឫសគល់នៃបញ្ហា។

២២. សំណង

២២.១ យោងតាមការអនុញ្ញាតដោយច្បាប់ លោកអ្នកយល់ព្រមផ្តល់សំណងដល់ អេ អឹម ខេ នូវការខាតបង់ ឬការខូចខាតទាំងឡាយណាដែល អេ អឹម ខេ ទទួលរងពីការទាមទារ ឬសកម្មភាពណាមួយប្រឆាំងនឹង អេ អឹម ខេ ដោយផ្ទាល់ ឬដោយប្រយោល ពីព្រោះលោកអ្នក៖
• មិនបានអនុវត្តកាតព្វកិច្ចស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់នេះ ឬ
• ធ្វើសកម្មភាពធ្វេសប្រហែស ឬក្លែងបន្លំពាក់ព័ន្ធនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ។

២៣. ភាពខុសគ្នា/កំហុស សំណួរ និងបណ្តឹងតវ៉ា

២៣.១   សូមទំនាក់ទំនងមកកាន់មកាន់នាយកដ្ឋានទំនាក់ទំនងសេវាកម្មអតិថិជនបស់ អេ អឹម ខេ តាមរយៈទូរស័ព្ទលេខ (023 220 202 / 1800 200 200) ប្រសិនបើលោកអ្នកជឿជាក់ថាមានភាពខុសគ្នា ឬកំហុសកើតឡើងនៅក្នុង​ប្រតិបត្តិការណាមួយ ឬប្រសិនបើលោកអ្នកមានសំណួរ ឬការតវ៉ាណាមួយ។

២៤. ការជូនដំណឹង និងការកែប្រែ

២៤.១ អេ អឹម ខេ រក្សាសិទ្ធិផ្លាស់ក្នុងការកែប្រែលក្ខខណ្ឌនៃការប្រើប្រាស់នេះ និងថ្លៃសេវាបានគ្រប់ពេលវេលា ហើយ អេ អឹម ខេ នឹងធ្វើការជូនដំណឹងអំពីការកែប្រែនេះជូនលោកអ្នកតាមរយៈបណ្តាញនានារបស់ អេ អឹម ខេ រួមមានជាអាទិ៍៖
• ការជូនដំណឹងនឹងមានបង្ហាញលើគេហទំព័ររបស់ អេ អឹម ខេ www.amkcambodia.com ឬតាមរយៈការផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ឬកាសែតជាតិ ឬ
• ជូនដំណឹងតាមរយៈការទំនាក់ទំនងទៅលេខទូរស័ព្ទចល័តរបស់លោកអ្នក ឬតាមរយៈការផ្ញើសារជាលាយលក្ខណ៍អក្សរ ឬសារអេឡិចត្រូនិកចេញពីប្រព័ន្ធរបស់ អេ អឹម ខេ។
២៤.២ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា អេ អឹម ខេ អាចប្រើប្រាស់វិធីសាស្ត្រដូចបានរៀបរាប់ខាងលើដើម្បីជាមធ្យោបាយ ក្នុងការជូនដំណឹងដល់លោកអ្នក។

២៥. ការកែប្រែព័ត៌មានលម្អិត

២៥.១ លោកអ្នកត្រូវជូនដំណឹងដល់ អេ អឹម ខេ ភ្លាមៗប្រសិនបើមានការផ្លាស់ប្តូរព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោកអ្នក ដែលលោកអ្នកបានផ្តល់ជូន អេ អឹម ខេ ពីមុនមក។ អេ អឹម ខេ នឹងមិនទទួលខុសត្រូវចំពោះកំហុស ឬការខាតបង់ណាមួយដែលទទួលរងដោយលោកអ្នក ពាក់ព័ន្ធនឹងការផ្លាស់ប្តូរផ្សេងៗដែលអេ អឹម ខេ ពុំទទួលបានការជូនដំណឹងជាមុននោះឡើយ។

២៦. សេចក្តីប្រកាសរបស់អតិថិជន

២៦.១ លោកអ្នកប្រកាសថារាល់ព័ត៌មានទាំងអស់ដែលបានផ្តល់ជូន អេ អឹម ខេ គឺត្រឹមត្រូវ ពិតប្រាកដ និងមានបច្ចុប្បន្នភាព។ លើសពីនេះ អតិថិជនបានបញ្ជាក់ថា បានអាន បានយល់ និងបានយល់ព្រមគោរពតាម លក្ខខណ្ឌនៃការប្រើប្រាស់នេះដែលគ្រប់គ្រងលើការប្រើប្រាស់នៃសេវាធនាគារចល័ត អេ អឹម ខេ។

២៧. ការរំខានដល់សេវាកម្ម

២៧.១   លោកអ្នកយល់ព្រមថា អេ អឹម ខេ នឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការខាតបង់ណាមួយដែលលោកអ្នកទទួលរងនៅពេលដែលសេវាកម្មត្រូវបានផ្អាកជាបណ្តោះអាសន្ន ឬនៅពេលដែលប្រព័ន្ធ ឬឧបករណ៍ចាំបាច់សម្រាប់ដំណើរការសេវាធនាគារចល័ត អេ អឹម ខេ ជាប់គាំងមិនដំណើរការដូចធម្មតា ឬរអាក់រអួល មិនថាបង្កឡើងដោយមូលហេតុណាមួយឡើយ។

២៨. ច្បាប់គ្រប់គ្រង

២៨.១ លក្ខខណ្ឌនៃការប្រើប្រាស់នេះ ត្រូវបានគ្រប់គ្រង និងបកស្រាយតាមបទបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

២៩. ការដោះស្រាយជម្លោះ

២៩.១    ក្នុងករណីមានជម្លោះ ឬការអះអាងណាមួយកើតចេញពី ឬពាក់ព័ន្ធនឹង លក្ខខណ្ឌនៃការប្រើប្រាស់នេះ ឬការប្រើប្រាស់សេវាធនាគារចល័ត អេ អឹម ខេ និងទំនាក់ទំនងរបស់លោកអ្នកជាមួយ អេ អឹម ខេ នឹងត្រូវដោះស្រាយតាមរយៈមជ្ឈមណ្ឌលទំនាក់ទំនងរបស់គ្រឹះស្ថាន​ អេ អឹម ខេ ដោយអនុលោមទៅតាម​គោលនយោបាយ សំណូមពរ និងបណ្តឹងតវ៉ារបស់អតិថិជនមុននឹងបញ្ជូនករណីនេះទៅសមត្ថកិច្ចនៃតុលាការកម្ពុជា។

៣០. ដែនកំណត់នៃការទទួលខុសត្រូវ

៣០.១    អេ អឹម ខេ មិនតំណាង មិនធានា ឬផ្តល់លក្ខខណ្ឌណាមួយដោយការសម្តែងចេញដោយផ្ទាល់ ឬដោយប្រយោល រួមទាំងការធានាលើគោលបំណងជាក់លាក់ណាមួយ ឬការប្រើប្រាស់ពាណិជ្ជកម្ម ឬការបំពេញកាតព្វកិច្ចណាមួយ ពាក់ព័ន្ធនឹងសេវាធនាគារចល័ត អេ អឹម ខេនោះឡើយ។ ​ អេ អឹម ខេ មិនធានាអះអាងថា កម្មវិធីធនាគារទូរសព្ទ័ចល័ត អេ អឹម ខេ របស់លោកអ្នក អាចចូលប្រើប្រាស់បានដោយគ្មានការរអាក់រអួលនោះឡើយ។

៣០.២   អេ អឹម ខេ មិនទទួលខុសត្រូវចំពោះឧប្បត្តិហេតុណាមួយ ឬការខូចខាតដោយផ្ទាល់ ឬដោយប្រយោលណាមួយ (រួមបញ្ចូលនិងមិនកំណត់ចំពោះការបាត់បង់ប្រាក់ចំណូល ឬការប្រើប្រាស់) ឬការខូចខាតតាមច្បាប់ណាមួយដែលកើតចេញពី ឬទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះឡើយ។ ក្នុងករណីណាក៏ដោយ អេ អឹម ខេ ពុំមានទំនួលខុសត្រូវចំពោះការចូលប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ ដោយអតិថិជនផ្ទាល់ ឬ ដោយភាគីទីបីណាម្នាក់ដោយគ្មានការអនុញ្ញាត ដើម្បីធ្វើការផ្លាស់ប្តូរ លួច ឬបំផ្លាញព័ត៌មាននៅក្នុងកម្មវិធីធនាគារចល័ត អេ អឹម ខេ របស់លោកអ្នក ទោះបីដោយចៃដន្យ ឬដោយការភាន់ច្រឡំ ឬដោយការក្លែងបន្លំ ឬតាមវិធីណាមួយ ឬជាលទ្ធផលណាមួយ ដែលបណ្តាលមកពីការពន្យាពេល ឬកំហុសដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អេ អឹម ខេ៕