ហិរញ្ញប្បទានខ្សែចង្វាក់អាជីវកម្ម
ការគ្រប់គ្រងសាច់ប្រាក់មានសារៈសំខាន់ណាស់ចំពោះអាជីវកម្មទាំងឡាយ មិនថាអាជីវកម្មនោះតូច ឬធំ យ៉ាងណាទេ។ ការប្រមូលប្រាក់ពីអតិថិជន និងសងប្រាក់ទៅអ្នកផ្គត់ផ្គង់ទាន់ពេលវេលា គឺមានសារៈសំខាន់ណាស់ដើម្បីរក្សាកំណើនអាជីវកម្មរបស់យើង។
អេ អឹម ខេ បង្កើតហិរញ្ញប្បទានខ្សែសង្វាក់អាជីវកម្មឡើងសម្រាប់ឱ្យម្ចាស់អាជីវកម្មទាំងអស់ទទួលបានសេវាហិរញ្ញវត្ថុសមរម្យដែលស្របទៅនឹងអាជីវកម្មរបស់ពួកគេ ជាពិសេសទាកទងនឹងផែនការលំហូសាច់ប្រាក់។
ក្រុមការងាររបស់ អេ អឹម ខេ ធ្វើការជាមួយម្ចាស់អាជីវកម្មដើម្បីយល់ដឹងអំពីបញ្ហាប្រឈម និងរៀបចំតាក់តែងដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អត្រឹមត្រូវ បំពេញតាមសេចក្តីត្រូវការរបស់អតិថិជននីមួយៗ។
បង្កើតហិរញ្ញប្បទានខ្សែសង្វាក់អាជីវកម្មផ្តល់ជូនលោកអ្នកនូវភាពបត់បែនតាមតម្រូវការអាជីវកម្មរបស់លោកអ្នក ដែលផ្តោតសំខាន់ទៅលើរយៈពេល និងទំហំកម្ចី។
លក្ខណៈផលិតផល និងអត្ថប្រយោជន៍
លក្ខណៈផលិតផល | បរិយាយ |
រូបិយប័ណ្ណ | ខ្មែររៀល/ដុល្លារ |
អត្រាការប្រាក់ | ពី ១.០០% ទៅ ១.២០% |
ទំហំកម្ចី | រហូតដល់ ៣០០.០០០ដុល្លារ ឬរូបិយប័ណ្ណដែលមានតម្លៃស្មើ |
រយៈពេល | ពី ១ ដល់ ៩៦ ខែ |
របៀបបង់សង | មានភាពបទបែន |
កម្ចីមានការធានា | ប្លង់រឹង ឬ ប្លង់ទន់ |
កម្ចីមិនមានការធានា | មិនត្រូវការទ្រព្យបញ្ចាំ |
លក្ខខណ្ឌ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ
- រស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា
- មានអាស័យដ្ឋានអចិន្រ្តៃយ៍ដែលបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
- ជាបុគ្គលិកដែលមានប្រាក់ខែទៀងទាត់ ឬម្ចាស់អាជីវកម្មដែលមានប្រាក់ចំណូលថេរ
- និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ
ឯកសារតម្រូវ
- អត្តសញ្ញាណប័ណ្ណជាតិខ្មែរ / ឯកសារបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
- ច្បាប់ថតចំលងប័ណ្ណសម្គាល់កម្មសិទ្ធិអចលនទ្រព្យ
- លិខិតបញ្ជាក់ប្រាក់ចំណូល
- និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ
របៀបស្នើសុំ
- សូមអញ្ជើញទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 / 1800 200 200
- សូមចុចត្រង់នេះសំរាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំ