ស៊ីអេសអេស
សេវាស៊ែស្វីច (Cambodian Shared Switch) គឺជាប្រព័ន្ធរួមមួយដែលអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការឆ្លងធនាគារបាន ដូចជាការដកប្រាក់ ផ្ទេរប្រាក់ ទិញទំនិញ ឆែកមើលសមតុល្យ និងមើលរបាយការណ៍សង្ខេបនៅតាមទូរអេធីអឹម និងភីអូអេស (POS) ធនាគារដែលជាសមាជិក CSS បានយ៉ាងងាយស្រួល។ កម្ពុជាស៊ែស្វីច (CSS) នឹងពង្រីកលទ្ធភាពដល់អតិថិជនរបស់ធនាគារ ដែលជាសមាជិកឲ្យចូលប្រើប្រាស់គណនីរបស់ខ្លួនបាន ២៤ ម៉ោង/ថ្ងៃ ៧ ថ្ងៃ/សប្តាហ៍។
លក្ខណៈផលិតផល និងអត្ថប្រយោជន៍
លក្ខណៈផលិតផល | បរិយាយ |
---|---|
រូបិយប័ណ្ណ | ខ្មែររៀល/ដុល្លារ |
ប្រភេទប្រតិបត្តិការ | ១. ដកប្រាក់ ២. ផ្ទេរប្រាក់ទៅធនាគារផ្សេង ៣.- ព៌តមានសមតុល្យ ៤. ប្តូលេខសម្ងាត់ ៥. ត្រួតពិនិត្យសាច់ប្រាក់ |
លក្ខខណ្ឌ | សម្រាប់អតិថិជន អេ អឹម ខេ ដែលធ្វើប្រតិបត្តិការតាមរយៈម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាតរបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិក ស៊ីអេសអេស៖ – ចំនួនទឹកប្រាក់ក្នុងមួយប្រតិបត្តិការ ឬក្នុងមួយថ្ងៃត្រូវបានកំណត់ដោយ ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិក ស៊ីអេសអេស ប៉ុន្តែក៏មិនឱ្យលើសចំនួនដែលកំណត់ដោយ អេ អឹម ខេ ដែរ។ – តម្លៃសេវាត្រូវបានកំណត់ដោយ ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិក ស៊ីអេសអេស |
សមាជិកស៊ីអេសអេស | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារស្ថាបនា ភីអិលស៊ី, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារវឌ្ឍនៈអាស៊ី ចំកាត់, ធនាគារតៃវ៉ាន់ ខូអបភើរេធីវ សាខាភ្នំពេញ, ធនាគារមេហ្គា អិនធើណេសិនណល ខមមើសលប៊ែង ខូអិលធីឌី សាខាភ្នំពេញ, ធនាគារចិន លីមីតធីត សាខាភ្នំពេញ, ធនាគារកម្ពុជាពាណិជ្ជ ចំកាត់, ធនាគារវឌ្ឍនៈ, ធនាគារពាណិជ្ជទីមួយ សាខាភ្នំពេញ, ធនាគារហត្ថា ម.ក, ធនាគារកាណាឌីយ៉ា ក.អ, ធនាគារកាថេ យូណៃធីត, ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក, ធនាគារហុង លីអុង (ខេមបូឌា) ភីអិលស៊ី, ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី, ធនាគារភ្នំពេញពាណិជ្ជ ម.ក, ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក, ធនាគារព្រីនស៍, ធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី,ធនាគារហ្វីលីព ភីអិលស៊ី, ធនាគារសហពាណិជ្ជ ក.អ, ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក, ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារកម្ពុជា អាស៊ី, ធនាគារបាងកក មហាជន ទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន |
របៀបស្នើសុំ
- សូមអញ្ជើញទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 / 1800 200 200
- សូមចុចត្រង់នេះសំរាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំ