គណនីអនាគត

ជាប្រភេទគណនីដែលបង្កើតឡើងសម្រាប់អតិថិជនដែលមានប្រាក់ចំណូលទៀងទាត់អាចដាក់ប្រាក់សន្សំ ដើម្បីសម្រេចនូវគោលបំណងជាក់លាក់ណាមួយក្នុងពេលអនាគតដូចជា សម្រាប់ការសិក្សា សុខភាព សាងសង់/ជួលជុលផ្ទះ ឬទិញសម្ភារផ្សេងៗ -ល-។ លោកអ្នក គ្រាន់តែធ្វើការសន្សំជាមួយ អេ អឹម ខេ ឲ្យបានទៀងទាត់ជាប្រចាំខែ តាមចំនួនទឹកប្រាក់ដែលបាន កំណត់នៅពេលបើកគណនីដំបូង។​

លក្ខណៈផលិតផល និងអត្ថប្រយោជន៍

លក្ខណៈផលិតផល   បរិយាយ
រូបិយប័ណ្ណ រៀល/ដុល្លារ
អត្រាការប្រាក់ប្រចាំឆ្នាំ សូមពិនិត្យតារាងខាងក្រោម
រយៈពេល ៣ខែ ដល់ ៣៦ខែ
ទឹកប្រាក់ដាក់ដំបូង ២០,០០០ រៀល/ ៥ដុល្លារ
ទឹកប្រាក់ដាក់សន្សំប្រចាំខែ ២០,០០០ រៀល/ ៥ដុល្លារ
ឯកសារបញ្ជាក់កម្មសិទ្ធិគណនី ប័ណ្ណគណនីសន្សំ
ពន្ធលើការប្រាក់ ៦% សម្រាប់និវាសជន ១៤% សម្រាប់អនិវាសជន
ទីតាំងបើកគណនី •     ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ
•     បុគ្គលិក អេ អឹម ខេ ក្នុងម៉ោងធ្វើការ
•     សេវាធនាគារចល័ត AMK Mobile
បណ្ដាញប្រតិបត្តិការ អាចដាក់ប្រាក់នៅគ្រប់បណ្ដាញប្រតិបត្តិការ អេ អឹម ខេ ដូចជា៖
•     ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ
•     ភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស
•     បុគ្គលិក អេ អឹម ខេ ក្នុងម៉ោងធ្វើការ
•     សេវាធនាគារចល័ត AMK Mobile
•     ម៉ាស៊ីនដក ដាក់ប្រាក់ស្វ័យប្រវត្តិ អេ អឹម ខេ
ការគណនាការប្រាក់ ការប្រាក់ត្រូវបានគណនានៅចុងកាលបរិច្ឆេទដែលបានកំណត់
លក្ខខណ្ឌដកប្រាក់ ដកប្រាក់នៅចុងកាលបរិច្ឆេទដែលបានកំណត់ ឬពេលបិទគណនី
អត្ថប្រយោជន៍  
សេវាបន្ថែម មិនគិតថ្លៃក្នុងការស្នើសុំរបាយការណ៍គណនី
ថ្លៃសេវា •     មិនគិតថ្លៃសេវាសម្រាប់ការបើក ឬបិទគណនី
•     ៨០០០រៀល ឬ ២ដុល្លារសម្រាប់ការស្នើរសុំកាត អេធីអឹម ឬឯកសារបញ្ជាក់កម្មសិទ្ធគណនីថ្មីក្នុងករណីបាត់

អត្រាការប្រាក់

រយៈពេល (ខែ)  រៀល ដុល្លារ
០៣-០៥ ៤,០០% ៤,០០%
០៦-០៨ ៤,២៥% ៤,២៥%
០៩-១១ ៥,២៥% ៥,០០%
១២-១៨ ៥,៧៥% ៥,៥០%
១៨-២៣ ៥,៧៥% ៥,៥០%
២៤-៣៥ ៦,០០% ៥,៧៥%
៣៦ ៧,០០% ៦,០០%

I. លក្ខខណ្ឌតម្រូវសម្រាប់បើកគណនី

II. របៀបស្នើសុំ