ឥណទានវិបារូបន៍
ការធានាអំពីសាច់ប្រាក់នៅពេលដែលយើងត្រូវការប្រើប្រាស់ក្នុងពេលចាំបាច់ គឺមានសារៈសំខាន់ខ្លាំងណាស់ និងជាវិធីសាស្ត្រមួយដែលអាចឱ្យយើងសន្សំថ្លៃដើម និងមិនមានហានិភ័យនៅពេលដែលមានបញ្ហាផ្សេងៗកើតឡើង។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើឲ្យលោកអ្នកប្រើប្រាស់ដើមទុននោះយ៉ាងមានប្រសិទ្ធិភាពពេលដែលឱកាសមកដល់។
ឥណទានវិបារូបរ៍ អេ អឹម ខេ ធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកមានស្ថិរភាព ជាពិសេសលោកអ្នកប្រើប្រាស់ឥណទាននេះ ដើម្បីចាប់យកឱកាសនៅក្នុងអាជីវកម្ម និង/ឬបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុក្នុងពេលណាមួយយ៉ាងងាយស្រួល។
លក្ខណៈផលិតផល និងអត្ថប្រយោជន៍
លក្ខណៈផលិតផល | បរិយាយ |
---|---|
រូបិយប័ណ្ណ | ខ្មែររៀល/ដុល្លារ |
អត្រាការប្រាក់ | សមរម្យ |
ទំហំកម្ចី | រហូតដល់ ១០០.០០០ដុល្លារ ឬរូបិយប័ណ្ណដែលមានតម្លៃស្មើ |
រយៈពេល | រហូតដល់ ១២ ខែ |
របៀបបង់សង | មានភាពបទបែន |
ប្រភេទទ្រព្យបញ្ចាំ | ប្លង់រឹង |
លក្ខខណ្ឌ
- ជាអតិថិជនកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម អេ អឹម ខេ
- រស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា
ឯកសារតម្រូវ
- អត្តសញ្ញាណប័ណ្ណជាតិខ្មែរ / ឯកសារបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
- ច្បាប់ថតចំលងប័ណ្ណសម្គាល់កម្មសិទ្ធិអចលនទ្រព្យ
- លិខិតបញ្ជាក់ប្រាក់ចំណូល
- និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ
របៀបស្នើសុំ
- សូមអញ្ជើញទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 / 1800 200 200
- សូមចុចត្រង់នេះសំរាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំ