សេវាបង់រំលស់
មិនថាលោកអ្នកចង់មានទ្រព្យសកម្ម (រថយន្ត ទោចក្រយានយន្ត រម៉កកង់បី ម៉ាស៊ីនឬគ្រឿងចក្រកសិកម្ម។ល។) សម្រាប់ការប្រើប្រាស់ក្នុងអាជីវកម្ម ឬផ្ទាល់ខ្លួន ជាពិសេសនោះលោកអ្នកមិនចាំបាច់បារម្ភអំពីការតម្រូវឲ្យដាក់វត្ថុបញ្ចាំដូចជា ដីធ្លី ផ្ទះសម្បែង សេវាបង់រំលស់ អេ អឹម ខេ ផ្តល់ជូនលោកអ្នកតាមតម្រូវការ។
អេ អឹម ខេ ផ្តល់ជូនសេវាបង់រំលស់ជាច្រើនសក្តិសមនឹងសេចក្តីត្រូវការអាជីវកម្ម និងសេចក្តីត្រូវការផ្ទាល់ខ្លួនរបស់លោកអ្នក ដោយមានលក្ខខណ្ឌ និងការបង់ប្រាក់សងវិញជាមួយនឹងភាពបត់បែន។
“សេវាបង់រំលស់ អេ អឹម ខេ ធ្វើឲ្យអតិថិជនរបស់យើងអាចទទួលបានអ្វីដែលខ្លួនចង់បាន។
លក្ខណៈផលិតផល និង អត្ថប្រយោជន៍
លក្ខណៈផលិតផល | ម៉ូតូ | កង់បី | គ្រឿងចក្រកសិកម្ម | សម្ភារអាជីវកម្ម |
---|---|---|---|---|
រូបិយប័ណ្ណ | ដុល្លារ | ដុល្លារ | ដុល្លារ | ដុល្លារ |
អត្រាការប្រាក់ | សមរម្យ | សមរម្យ | សមរម្យ | សមរម្យ |
ទំហំកម្ចី | ១០០%នៃតម្លៃម៉ូតូ ប៉ុន្តែមិនឱ្យលើសពី ៣.០០០ ដុល្លារ | ១០០%នៃតម្លៃកង់បី ប៉ុន្តែមិនឱ្យលើសពី ៥.០០០ ដុល្លារ | ៧០%នៃតម្លៃគ្រឿងចក្រ ប៉ុន្តែមិនឱ្យលើសពី ៣០.០០០ ដុល្លារ | ៧០%នៃសម្ភារអាជីវកម្ម ប៉ុន្តែមិនឱ្យលើសពី ១០០.០០០ ដុល្លារ |
រយៈពេល | ពី ១២ ទៅ ៣៦ ខែ | ពី ១២ ទៅ ៣៦ ខែ | ពី ១២ ទៅ ៤៨ ខែ | ពី ១២ ទៅ ៨៤ខែ |
របៀបបង់សង | បង់ថេរ/បង់ថយ | បង់ថេរ/បង់ថយ | បង់ថេរ/បង់ថយ/បង់តាមរដូវកាល | បង់ថេរ/បង់ថយ/បង់តាមរដូវកាល |
* ចំពោះសេវាបង់រំលស់សម្ភារអាជីវកម្ម គឺមានផ្តល់ជូនសម្រាប់តែអ្នករស់នៅទីក្រុងភ្នំពេញ ខេត្តកណ្តាល និងអង្គស្នួលតែប៉ុណ្ណោះ!
លក្ខខណ្ឌ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ
- រស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា
- មានអាស័យដ្ឋានអចិន្រ្តៃយ៍ដែលបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
- ជាបុគ្គលិកដែលមានប្រាក់ខែទៀងទាត់ ឬម្ចាស់អាជីវកម្មដែលមានប្រាក់ចំណូលថេរ
- និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ
ឯកសារតម្រូវ
- អត្តសញ្ញាណប័ណ្ណជាតិខ្មែរ / ឯកសារបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
- និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ
របៀបស្នើសុំ៖
- សូមអញ្ជើញទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 / 1800 200 200
- សូមចុចត្រង់នេះសំរាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំ