ការផ្តល់ជូនពិសេសដល់អតិថិជន អេ អឹម ខេ ទាំងអស់ ដោយមិនចាំបាច់ពិបាកចាំលេខគណនីទៀតទេ។ លោកអ្នកអាចស្នើសុំប្តូរលេខគណនីមកជាលេខទូរស័ព្ទវិញដោយឥតគិតថ្លៃ! ចាប់ផ្តើមពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តទៅ។

ប្រភេទគណនីដែលអាចស្នើសុំក្នុងការផ្លាស់ប្តូរ គណនីងាយស្រួល គណនីសំណាង គណនីសំណាងផ្លាស់ គណនីបុគ្គលិក។

ដើម្បីផ្លាស់ប្តូរលោកអ្នកគ្រាន់តែធ្វើការស្នើសុំតាមរយៈសារ ដោយឆាតនៅក្នុង AMK Mobile ឬទាក់ទងមកកាន់សេវា
អតិថិជនតាមរយៈ 023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ) ឬអញ្ជើញមកកាន់ការិយាល័យ អេ អឹម ខេ ដោយផ្ទាល់។

*អេ អឹម ខេ មានសិទ្ធក្នុងការកែប្រែដោយមិនមានការជូនដំណឹងជាមុន។