អេ អឹម ខេ ជាជម្រើសការងារល្អបំផុតសម្រាប់និយោជិត

ភ្នំពេញ៖ អេ អឹម ខេ គឺ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែងតែជម្រុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកគ្រប់រូប ដែលកំពុងតែបម្រើការងារតាមរយៈ ការផ្តល់អត្ថប្រយោជន៍ ការអភិវឌ្ឍន៍អាជីពការងារ និងមានវប្បធម៌ ជាមួយបរិយា កាសការងារល្អ។​  តាមរយៈកត្តាខាងលើនេះ ធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មិនត្រឹមតែអាចរក្សាបាន នូវធនធានមនុស្សដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទំាងមានការទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីបេក្ខជន​សក្តានុពល ជាច្រើននាក់នៅក្នុងមួយឆ្នាំៗផងដែរ។

ក្នុងថ្ងៃពិព័រណ៍ការងារ និងយុទ្ធនាការផលិតភាពជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ២០១៧ នៅ មជ្ឈមណ្ឌលពិព័រណ៍សន្និបាតកោះពេជ្រ អ្នកស្រី ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្សបានលើកឡើងថា “ក្នុងមួយឆ្នាំៗ អេ អឹម ខេ  ទទួលបានពាក្យស្នើសុំបម្រើការងាររហូតជិត ១ម៉ឺននាក់ដែលនៅក្នុងនោះមានបេក្ខជន​ចំនួនប្រហែល៥០០នាក់ត្រូវបានជ្រើសរើសចូលបម្រើការងារនៅ អេ អឹម ខេ។  មូលហេតុដែល យើងតែងតែទទួល បានការចាប់អារម្មណ៍ ច្រើនពីបេក្ខជននានានោះ ដោយសារការសាបព្រោះនៃកិត្តិសព្ទរបស់ អេ អឹម ខេ ពីបុគ្គលម្នាក់ ទៅម្នាក់ទៀត និងការផ្សព្វផ្សាយទូលំទូលាយពីឱកាសការងារតាមរយៈមធ្យោបាយផ្សេងៗ ដូចជា វេបសាយឱកាស ការងារល្បីៗ ហ្វេសប៊ុក AMK MFI  ការសែត បិទតាមសាកលវិទ្យាល័យ តាមការិយាល័យ អេ អឹម ខេ ទូទំាងប្រទេស ក៏ដូចជាមានការចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយពីឱកាសការងារផ្សេងជាដើម។”

  ឆ្លើយតបសំណួរដែលលើកឡើងថាហេតុអ្វីបេក្ខជនគួរចាប់ផ្តើមអាជីពការងារជាមួយ អេ អឹម ខេ ? ស្របពេលនោះដែរ លោកស្រីបានលើកឡើងថា “ផ្អែកលើការសិក្សាស្រាវជ្រាវពីតម្រូវការរបស់និយោជិត អេ អឹម ខេ បានបន្តរៀបចំខ្លួនឲ្យ ក្លាយជាជម្រើសសម្រាប់និយោជិត តាមរយៈការផ្តល់នូវឱកាសដើម្បីអភិវឌ្ឍសមត្ថភាព  ការផ្តល់ បរិយាកាសការងារល្អ និងការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិក។ ដូច្នេះ គ្រប់បុគ្គលិកទំាងអស់នឹងទទួល បាននូវឱកាសអភិវឌ្ឍ ជំនាញ និងចំណេះដឹងបន្ថែម តាមរយៈកម្មវិធីបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅ  កម្មវិធីផ្លាស់ ប្តូរបទពិសោធន៍ (Rotation Program) ផែនការស្នង​ (Succession Program) ផែនការទំនាក់ទំនងបុគ្គលិក (Employee Connection Program) និងកម្មវិធីសម្រាប់អ្នកហាត់ការគ្រប់គ្រង (Management Trainee)។ លើសពីនេះទៀត ក្រៅពីទទួលបាននូវ អត្ថប្រយោជន៍ជាសាច់ប្រាក់ជាច្រើន  អេ អឹម​​ ខេ ក៏មានផ្តល់ជូន នូវការធានា រ៉ាប់រងសុខភាព ១០០% ទៅដល់បុគ្គលិក និងអ្នកក្នុងបន្ទុកផងដែរ។​ កាន់តែពិសេសនោះ អេ អឹម ខេ បង្កើតឲ្យមាន វប្បធម៌ និងបរិយាកាសការងារដែលធ្វើឲ្យ បុគ្គលិកមានទំនាក់ទំនងល្អរវាងគ្នា នឹងគ្នា មានស្មារតីសាមគ្គីភាព មិនរើសអើង មានការសហការណ៍គ្នាល្អ និងការ ជម្រុញលើកទឹិកចិត្តបុគ្គលិកគ្រប់រូបឲ្យមានការឆ្នៃប្រឌិតស្របតាមសម័យកាល និងទីផ្សារបច្ចុប្បន្ន។

លោកស្រីបានបន្ថែមទៀតថា បុគ្គលិកប្រៀបបាននឹងសរសៃឈាមរបស់ក្រុមហ៊ុន ដូច្នេះការយកចិត្តទុកដាក់គ្រប់ជ្រុង ជ្រោយដល់បុគ្គលិកគឺជាសកម្មភាពស្នូលមួយរបស់ អេ អឹម ខេ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបានធ្វើការណែនំា ដល់អ្នកដែលកំពុង ស្វែងរកឱកាសការងារនៅ អេ អឹម ខេ​ ឲ្យអញ្ជើញចូលរួមទស្ស នាស្តង់ផ្សព្វផ្សាយរបស់ អេ អឹម ខេ ដែលមានទីតំាង G២៥ និង G២៦ដែលមានរយៈពេល២ថ្ងៃនេះ ដើម្បីទទួលបានព័ត៌មានលម្អិត និងការប្រឹក្សាយោបល់ ពីមុខដំណែងនីមួយៗ​ ពាក្យស្នើសុំបម្រើការងារ ក៏ដូចជាអាចដាក់ពាក្យស្នើសុំការងារផងដែរ។

គួរកត់សម្គាល់ផងដែរថា អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូវហិរញ្ញវត្ថុ ផ្តោតទៅលើការជួយ​ដល់ប្រជាពលរដ្ឋក្រីក្រ ភាគច្រើនក្នុងគោលបំណង​ជួយ​ធ្វើឲ្យ​ប្រសើរ​ឡើងនូវជីវភាពរស់នៅ​របស់ពួកគេ តាម​រយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ សមស្រប និងឋិតថេរ​ បច្ចុប្បន្ននេះកំពុងឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ ខែកញ្ញា ឆ្នាំ២០១៧ នេះ អេ អឹម​ ខេ មានបុគ្គលិកសរុបចំនួនជិត ២៥០០ នាក់ អតិថិជនចំនួនជិត ៦៦ម៉ឺននាក់ ជាមួយ នឹង​ផលប័ត្រប្រាក់កម្ចីជិត ១៩៥លានដុល្លារអាមេរិក និង មានការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែងនៅ​ទូទាំង​ប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុង​ផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធានារ៉ាប់រងបុគ្គល ធនាគារចល័ត សេវាបើក​ប្រាក់​បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។