ស្វាគមន៍ភ្នាក់ងារមេថ្មី និងការផ្ដល់ជូនកាដូជាច្រើនពី អេ អឹម ខេ

ព្រះសីហនុ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ បានរៀបចំកម្មវិធីស្វាគមន៍ភ្នាក់ងារមេថ្មី ដែលមានទីតាំងនៅក្នុងផ្សារទំនើបព្រីនស៍ ហ័នយូ(Prince Mall) ខេត្តព្រះសីហនុ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី១៦ ១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង10:00ព្រឹក រហូតដល់ម៉ោង 9:00យប់។

នៅក្នុងកម្មវិធីនេះ អេ អឹម ខេ ក៏មានផ្ដល់ជូនកាដូជាច្រើនជូនដល់អតិថិជនទាំងអស់ ដែលបានមកចូលរួមលេងកម្សាន្ដ ហើយអតិថិជនក៏អាចការលេងហ្គេម VR ដោយឥតគិតថ្លៃផងដែរ។

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារមានប្រសាសន៍ថា “អេ អឹម ខេ តែងតែខិតខំប្រឹងប្រែងស្វែងរកដៃគូសហការ ក៏ដូចជាពង្រីកវិសាលភាពប្រតិបត្តិការហិរញ្ញវត្ថុឲ្យទៅដល់ក្នុងសហគមន៍ ដែលស្របទៅតាមពាក្យស្លោករបស់យើង អេ អឹម ខេ សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត។ នេះគឺជាភ្នាក់ងារមេថ្មីមួយទៀត ដែលយើងបានសហការបង្កើតឡើង ដើម្បីងាយស្រួលដល់ប្រជាជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានលឿន សុវត្ថិភាព និងមិនចាំបាច់មកកាន់សេខាផ្ទាល់របស់ អេ អឹម ខេ ឡើយ។”

គួរបញ្ជាក់ផងដែរថា តាមរយៈភ្នាក់ងារ អេ អឹម ខេ អតិថិជនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុជាច្រើនដូចជា៖

ប្រសិនបើមានចម្ងល់លើសេវាភ្នាក់ងារ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ១៨០០២០០២០០ (ឥតគិតថ្លៃ)។