បរិច្ចាគដើម្បីស្នាមញញឹមកុមារកម្ពុជារាប់លាននាក់ ដោយគ្រាន់តែបរិច្ចាគតាម AMK Mobile

សម្រាប់សប្បុរសជនទាំងអស់អាចចូលរួមជាមួយ អេ អឹម ខេ ក្នុងយុទ្ធនាការរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីស្នាមញញឹមកុមារកម្ពុជាតាម មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation ។ អ្នកបរិច្ចាគប៉ុនណា អេ អឹម ខេ នឹងធ្វើការបន្ថែមទ្វេដងនូវចំនួនដែលលោកអ្នកបរិច្ចាគ។ ដើម្បីចូលរួមយុទ្ធនាការនេះ លោកអ្នកអាចធ្វើការស្កេន KHQR ពីគ្រប់ធនាគារ ឬតាម AMK Mobile។ ថវិកាទាំងអស់ អេ អឹម ខេ នឹងធ្វើការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទិវាកុមារអន្តរជាតិ ទី០១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចូលរួមបរិច្ចាគទាំងអស់គ្នាដើម្បីស្នាមញញឹមកុមារកម្ពុជា ក្នុងស្មារតី ខ្មែរជួយខ្មែរ!

📅 ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៤

លក្ខខណ្ឌផ្សេងៗ ត្រូវអនុវត្ត

ដើម្បីចូលរួមបរិច្ចាគតាម AMK Mobile:

  1. លោកអ្នកគ្រាន់តែចូលទៅAMK Mobile (ចុចចុចលើ “ទូទាត់វិក្កយបត្រ”)
  2. ជ្រើសរើស “មូលនិធិសប្បុរសធម៌”
  3. ចុចលើ “មន្ទីរពេទ្យគន្ធបុប្ផា” និងបំពេញទឹកប្រាក់ដែលអ្នកចង់បរិច្ចាគ រួចចុចបន្តជាការស្រេច។