ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានកម្មវិធីពិសេសដើម្បីអបអរសាទរយុទ្ធនាការផ្សព្វផ្សាយ “អ្វីជាអាទិភាពទី១របស់លោកអ្នក ឬ What’s your #1”

ភ្នំពេញ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីពិសេសសម្រាប់ខែឧសភានេះ ដើម្បីអបអរសាទរយុទ្ធនាការផ្សព្វផ្សាយ “អ្វីជាអាទិភាពទី១របស់លោកអ្នក ឬ What’s your #1” ជូនចំពោះអតិថិជនទាំងឡាយណាដែលបានទិញផលិតផលធានារ៉ាប់រងអាយុជីវិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

សម្រាប់កម្មវិធីដ៏ពិសេសនេះ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ផ្ដល់ជូនអតិថិជន អាចទទួលបានជាកាដូ ដូចជាដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន  ម៉ូតូ Honda Click ស៊េរីឆ្នាំ២០២៣ ទូរស័ព្ទដៃ iPhone ១៤ Pro Max ទូរស័ព្ទដៃ Samsung​ ទូរស័ព្ទដៃ OPPO និងរង្វាន់ដ៏ស្រស់ស្អាតជាច្រើនផ្សេងទៀត។ (*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តទៅតាមការជាវបណ្ណធានារ៉ាប់រងនីមួយៗ។)

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)