សេវារំលស់ម៉ូតូ/ម៉ូតូកង់បី
សម្រាប់ផ្ដល់ជូនដល់អតិថិជនដែលមានបំណងចង់បានម៉ូតូ/ម៉ូតូកង់បីយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬសកម្មភាពបង្កើតប្រាក់ចំណូលប្រចាំថ្ងៃ។
លក្ខណៈផលិតផល | បរិយាយរំលស់ម៉ូតូ | បរិយាយរំលស់ម៉ូតូកង់បី |
---|---|---|
រូបិយប័ណ្ណ | ដុល្លារ | ដុល្លារ |
ទំហំភតិសន្យា រ | រហូតដល់ ១០០% នៃតម្លៃម៉ូតូ ប៉ុន្តែមិនឱ្យលើសពី ៥.០០០ ដុល្លារ | រហូតដល់ ៨០% នៃតម្លៃកង់បី ប៉ុន្តែមិនឱ្យលើសពី ៥.០០០ ដុល្លារ |
រយៈពេលភតិសន្យា | រហូតដល់ ៤៨ ខែ | រហូតដល់ ៤៨ ខែ |
អត្រាការប្រាក់ប្រចាំខែ | ត្រឹមតែ ១.៥០% ប៉ុណ្ណោះ | ត្រឹមតែ ១.៥០% ប៉ុណ្ណោះ |
របៀបបង់សង | បង់រំលស់ថេរប្រចាំខែ (សងនូវចំនួនថេរប្រចាំខែស្មើៗគ្នា) | បង់រំលស់ថេរប្រចាំខែ (សងនូវចំនួនថេរប្រចាំខែស្មើៗគ្នា) |
លក្ខខណ្ឌតម្រូវ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ
- ជាប្រជាជនកម្ពុជាស្របច្បាប់
- មានអាស័យដ្ឋានអចិន្រ្តៃយ៍នៅតំបន់ប្រតិបត្តិការ
- មានប្រាក់ខែជាទៀងទាត់ ឬប្រាក់ចំណូលមានស្ថេរភាព
ឯកសារតម្រូវ
- ឯកសាបញ្ញាក់អត្តសញ្ញាណជាតិខ្មែរ / ឯកសារបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
- ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម
- និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ