គណនីកូនឆ្លាត
ជាប្រភេទគណនីដែលបង្កើតឡើងសម្រាប់អាណាព្យាបាលដែលគិត ពីសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់កូនៗ។ ការសន្សំប្រាក់ក្នុងគណនីកូនឆ្លាត គឺជាការវិនិយោគរយៈពេលយូរដើម្បីបំពេញនូវតម្រូវការរបស់កូននាពេលអនាគតដូចជា ការអប់រំ អាពាហ៍ពិពាហ៍ ឬបង្កើតជំនួញខ្នាតតូចណាមួយសម្រាប់ពួកគេជាដើម។ បន្ថែមពីនេះទៀត សន្សំជាមួយគណនីកូនឆ្លាត អេ អឹម ខេ អតិថិជននឹងទទួលបាននូវសេវាធានារ៉ាប់រងដល់ម្ចាស់គណនីដោយឥតគិតថ្លៃ។
លក្ខណៈផលិតផល និងអត្ថប្រយោជន៍

I. លក្ខខណ្ឌតម្រូវសម្រាប់បើកគណនី
• ជាអតិថិជន (និវាសនជន /អនិវាសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
• ឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព ដូចជា អត្តសញ្ញាណប័ណ្ណ /លិខិតឆ្លងដែន /សៀវភៅគ្រួសារ /ឯកសារបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរ និងឯកសារពាក់ព័ន្ធផ្សេងទៀត
II. របៀបស្នើសុំ
- អាចទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងខ្ញុំរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
- សូមចុចត្រង់នេះសម្រាប់អាសយដ្ឋានសាខារបស់យើងខ្ញុំ