គោលការណ៍ការពារអតិថិជន

ការបង្កើត និងផ្តល់ជូនផលិតផលសមស្រប

អ្នកផ្តល់សេវាត្រូវយកចិត្តទុកដាក់បំផុតក្នុងការបង្កើតផលិតផល និង រៀបចំបណ្តាញចែកចាយជូនដល់អតិថិជន  ដែលធានាថាមិនបង្ក ហានិភ័យដល់អតិថិជន។ ផលិតផល និងបណ្តាញចែកចាយ នឹងត្រូវបង្កើតឡើងឱ្យត្រូវនឹងតម្រូវការរបស់អតិថិជន។

ការការពារបំណុលវ័ណ្ឌក

អ្នកផ្តល់សេវាត្រូវយកចិត្តទុកដាក់បំផុតលើគ្រប់ដំណាក់កាលទាំងអស់នៃដំណើការការផ្តល់ឥណទាន  ដើម្បីបញ្ចាក់ថាអតិថិជនត្រូវមាន លទ្ធភាពបង់សងប្រាក់ត្រឡប់មកវិញដោយមិនជាប់បំណុលវ័ណ្ឌក។ ជាងនេះទៅទៀតអ្នកផ្តល់សេវានឹងត្រូវអនុវត្ត និងត្រួតពិនិត្យប្រព័ន្ធខាងក្នុងដែលគាំទ្រដល់កិច្ចការពារបំណុលវ័ណ្ឌក និងធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងហានិភ័យឥណទាន (ដូចជាការចែករម្លែកព័ត៌មានឥណទាន)។

តម្លាភាព

អ្នកផ្តល់សេវានឹងត្រូវរិះរកគ្រប់មធ្យោបាយក្នុងការផ្តល់ព័ត៌មានឱ្យច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេលវេលា ជាពិសេសត្រូវប្រើភាសាសមស្រប ងាយយល់ទៅកាន់អតិថិជន ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការសម្រេចចិត្ត។ ព័ត៌មានត្រូវតែមានតម្លាភាពដូច​ជា៖ ការកំណត់តម្លៃ លក្ខខណ្ឌ និងលក្ខណៈរបស់ផលិតផល។

ការកំណត់តម្លៃប្រកបដោយទំនួលខុសត្រូវ

ការកំណត់តម្លៃ និងលក្ខខណ្ឌ ត្រូវកំណត់នៅក្នុងលក្ខខណ្ឌមួយដែលអតិថិជនអាចមានលទ្ធភាពទទួលយកបាន ទន្ទឹមនឹងនេះគ្រឹះស្ថានហិរញ្ញវត្ថុក៏ត្រូវគិតពីនិរន្តរភាពរបស់ស្ថាប័នផងដែរ។ អ្នកផ្តល់សេវាត្រូវតែផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីការទទួលបានប្រាក់ចំណេញលើ សេវាប្រាក់បញ្ញើសន្សំ។

ការគោរព និងផ្តល់តម្លៃស្មើៗគ្នាដល់អតិថិជន

អ្នកផ្តល់សេវាហិរញ្ញវត្ថុ និងភ្នាក់ងាររបស់ពួកគេត្រូវតែផ្តល់ការគោរព និងឲ្យតម្លៃអតិថិជន ស្មើៗគ្នា។ ពួកគេមិនត្រូវរើសអើងឡើយ។ អ្នកផ្តល់សេវាត្រូវធានាឲ្យបាននូវការការពារ និងការកែរតម្រូវផ្សេងៗ ដើម្បីកុំឲ្យមានអំពើពុករលួយកើតឡើង ការរំលោភបំពានផ្សេងៗពីសំណាក់បុគ្គលិក និងភ្នាក់ងារទៅលើអតិថិជនឡើយ ជាពិសេសក្នុងអំឡុងពេលនៃការលក់ផលិតផលកម្ចី និងដំណើរការនៃការប្រមូលបំណុល។

ការរក្សាព័ត៌មានសម្ងាត់ជូនអតិថិជន

ព័ត៌មានសម្ងាត់របស់អតិថិជនម្នាក់ៗនឹងត្រូវបានគោរពស្របតាមច្បាប់ និងបទបញ្ញត្តិនៃយុត្តាធិការបុគ្គល។ គ្រប់ព័ត៌មាននឹងត្រូវយកមកប្រើប្រើក្នុងគោលបំណងជាក់លាក់ណាមួយ ដែលត្រូវបានអនុញ្ញាតដោយច្បាប់ ប៉ុន្តែត្រូវមានការយល់ព្រមពីអតិថិជនផងដែរ។

យន្តការនៃការឆ្លើយតបចំពោះការត្អូញត្អែរបស់អតិថិជន

អ្នកផ្តល់សេវាត្រូវមានយន្តការឆ្លើយតបទាន់ពេលវេលា គ្រប់ពាក្យបណ្តឹង ក៏ដូចជាយន្តការដោះស្រាយបញ្ហាសម្រាប់អតិថិជនឲ្យបានស៊ីជម្រៅ។ យន្តការនេះក៏នឹងត្រូវយកមកប្រើដើម្បី ដោះស្រាយបញ្ហាបុគ្គល និងកែលម្អផលិតផល និងសេវាកម្មរបស់ស្ថាប័នផងដែរ។