កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន

ជាប្រភេទកម្ចីដែលផ្តល់ជូនដល់ បុគ្គលិកដែលបានបម្រើការងារក្នុងរាជរដ្ឋាភិបាល អ្នកធ្វើការក្នុងវវិស័យហិរញ្ញវត្ថុ ក៏ដូចជាអ្នកធ្វើការក្នុងវិស័យធានារ៉ាប់រង វិស័យក្រុមហ៊ុនសវនកម្ម វិស័យក្រុមហ៊ុនលក់រថយន្ដ វិស័យក្រុមហ៊ុនប្រព័ន្ធទូគមនាគមន៍ និង
វិស័យក្រៅរដ្ឋាភិបាល អាចខ្ចីសម្រាប់យកទៅប្រើប្រាស់ផ្ទាល់ខ្លួន។
អតិថិជនត្រូវតែបានបម្រើការងារនៅក្នុងស្ថាប័នយ៉ាងតិចបាន៦ខែហើយត្រូវមានលិខិតបញ្ចប់ការសាកល្បងការងារ និងមានកម្រិតប្រាក់បៀវត្សអប្បបរមា៥០០ដុល្លារ ឬរូបិយបណ្ណសមមូល។
មិនត្រូវការទ្រព្យធានា មិនត្រូវការអ្នកធានា ឬអ្នកចូលរួមខ្ចី។

លក្ខណៈផលិតផលបរិយាយ
អតិថិជនគោលដៅមានចំណូលជាប្រភេទប្រាក់បៀវត្ស​ជាប្រចាំខែ និងបើកប្រាក់បៀវត្សតាមរយៈគណនីសន្សំគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានហរិញ្ញវត្ថុ ។
លក្ខខណ្ឌអតិថិជនលក្ខខណ្ឌអតិថិជនដែលអាចស្នើ៖
– អាយុកាលនៃការបម្រើការងារនៅក្នុងក្រុមហ៊ុន ឬស្ថាប័នបច្ចុប្បន្នរបស់អតិថិជនត្រូវយ៉ាងតិច៦ខែ ឬត្រូវបានបញ្ជប់ការសាកល្បងការងារជាមួយស្ថាប័នបច្ចុប្បន្ន
– មានកម្រិតប្រាក់បៀវត្សអប្បបរមា ៥០០ ដុល្លារ ឬរូបិយបណ្ណសមមូល
– ប្រភេទអតិថិជនដែលអាចមានសិទ្ធិស្នើសុំកម្ចីបានត្រូវកំណត់ថាជានិយោជកដែលស្ថិតក្នុងវិស័យដូចខាងក្រោម៖
* វិស័យហិរញ្ញវត្ថុ (​ បុគ្គលិកធានាគារ…)
* វិស័យរដ្ឋាភិបាល
* វិស័យក្រុមហ៊ុនធានារ៉ាប់រង
* វិស័យក្រុមហ៊ុនសវនកម្ម
* វិស័យក្រុមហ៊ុនលក់រថយន្ដ
* វិស័យក្រុមហ៊ុនប្រព័ន្ធទូគមនាគមន៍វិស័យក្រៅរដ្ឋាភិបាល
– មានលំនៅឋានផ្ទាល់ខ្លួន ឬនៅផ្ទះជួល
– តម្រូវឲ្យមាន AMK MB
គោលបំណងកម្ចីសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងគ្រួសារ
ទំហំឥណទានរហូតដល់ ២០,000 ដុល្លារ ឬរូបិយប័ណ្ណសមមូល
រូបិយប័ណ្ណដុល្លារ ឬរូបិយបណ្ណសមមូល
រយៈពេលកម្ចីរហូតដល់ ៣៦ ​ខែ បញ្ជាក់៖រយៈពេលកម្ចីសម្រាប់និយោជិកដែលមានកិច្ចសន្យាការងារជាប្រភេទ​ កិច្ចសន្យាការងារមានថិរវេលាកំណត់ មិនត្រូវផ្ដល់ជូនវែងជាងថេរវេលាលមាននៅក្នុងកិច្ចសន្យការងារឡើយ។
អត្រាការប្រាក់១,១%-១,៥% ក្នុងមួយខែ
កម្រៃសេវារដ្ឋបាល១%-៧%
របៀបសងប្រាក់ប្រាក់ដើម និងការប្រាក់សងថេរប្រចាំខែ (Annuity)
សុវត្តិភាពប្រាក់កម្ចីមិនតម្រូវឲ្យទ្រព្យធានា មិនតម្រូវឲ្យមានអ្នកធានា
អ្នកចូលរួមខ្ចីមិនតម្រូវឲ្យមានអ្នកចូលខ្ចី ប្រសិនបើអតិថិជនរៀបការរួច
ឯកសារតម្រូវពីអតិថិជន– ទីតាំងអាសយដ្ឋានរស់នៅបច្ចុប្បន្ន និងទីតាំងបម្រើការងារ
– របាយការណ៍ធានាគារ ឬ បង្កាន់ដៃបើកប្រាក់ខែ យ៉ាងតិច ៦ខែចុងក្រោយ
– លិខិតបញ្ជាក់ការងារ
– កាតការងារ (ប្រសិនបើមាន)
– បណ្ណសម្គាល់ខ្លួន​​ (ច្បាប់ដើម)និង​ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ដើម)
ការត្រួតពិនិត្យរបាយការណ៍ឥណទាន (CBC)តម្រូវ (អតិថិជនជាអ្នកទទួលបន្ទុករាល់ការចំណាយកម្រៃសេវាត្រួតពិនិត្យរបាយការណ៍ឥណទាន)

របៀបស្នើសុំកម្ចី