កម្ចីប្រាក់បៀវត្ស

កម្ចីប្រាក់បៀវត្ស អេ អឹម ខេ ជាប្រភេទកម្ចីដែលបានរចនាឡើងជួយ​ដល់នយោជិកដែល​បានបម្រើការងារក្នុង​ស្ថាប័នផ្សេងៗ ប៉ុន្តែប្រើសេវាកម្មប្រាក់បៀវត្សជាមួយអេ អឹម ខេ អាចខ្ចីប្រាក់យកទៅ​ប្រើប្រាស់ក្នុងគោល​បំណងផ្ទាល់ខ្លួនបាន។

លក្ខណៈផលិតផលបរិយាយលំអិត
អតិថិជនគោលដៅនិយោជិតដែលកំពុងប្រើប្រាស់សេវាបើកប្រាក់បៀវត្ស​ អេ អឹម​ ខេ និងមានរយៈពេលបម្រើការងារយ៉ាងតិចបំផុត៦ខែ ឬត្រូវបានបញ្ជប់ការសាកល្បងការងារជាមួយស្ថាប័នបច្ចុប្បន្ន។
ប្រភេទរូបិយប័ណ្ណរៀល ដុល្លារ ឬបាត (អាស្រ័យលើប្រភេទរូបិយប័ណ្ណនៃប្រាក់ខែអតិថិជន)
អត្រាការប្រាក់1.5 % ក្នុងមួយខែ
ទំហំកម្ចីរហូតដល់ 5,០០០ ដុល្លារអាមេរិក ឬរូបិយបណ្ណសមមូល
កម្រៃសេវា 1%-3%
ការបង់សងត្រលប់ទូទាត់កម្ចីតាមរយៈគណនីបើកប្រាក់បៀវត្ស នៅក្នុងថ្ងៃទទួលប្រាក់បៀវត្សរៀងរាល់ខែ
រយៈពេលនៃកិច្ចសន្យាកម្ចី(Facility Term)រហូតដល់ 36 ខែ
សុវត្ថិភាពកម្ចីមិនតម្រូវឲ្យមានទ្រព្យដាក់ធានា ឬអ្នកធានាកម្ចី
ឯកសារតម្រូវពីអតិថិជន– កិច្ចព្រមព្រៀងត្រួតពិនិត្យរបាយការណ៍ឥណទាន
– ប្រភេទបណ្ណសម្គាល់ខ្លួនអតិថិជន នឹងសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ
ការបញ្ចប់កិច្ចសន្យាកម្ចីការបញ្ចប់កិច្ចសន្យាកម្ចីមុនកាលកំណត់អាចធ្វើឡើងក្នុងលក្ខខណ្ឌ៖
– មានការស្នើសុំពី​និយោជិក ឬ
– និយោជិកលាឈប់ពីការងារ ឬ
– ករណីដែល អេអឹមខេ រកឃើញថានិយោជិកមិនបានគោរព​លក្ខខណ្ឌដែលបានព្រមព្រៀង គ្នាដូចដែលមានចែងនៅក្នុងកិច្ចសន្យាកម្ចី។
លក្ខខណ្ឌបង់ផ្តាច់កម្ចីពេលដែលនិយោជិតលាឈប់ពីការងារ ឬផ្លាស់ប្តូរកន្លែងធ្វើការ ឬត្រូវបានបញ្ជប់ដោយអេអឹមខេ​ ដូច្នេះនិយោជិកត្រូវធ្វើការបង់ផ្តាច់កម្ចីប្រាក់បៀវត្សដែលកំពុងជំពាក់។
ការស្នើសុំតម្លើងទំហំកម្ចីរាល់ការស្នើសុំតម្លើងទំហំកម្ចី តម្រូវឲ្យអតិថិជនផ្តល់លិខិតបញ្ជាក់អំពីការតម្លើងប្រាក់បៀវត្សថ្មី ធ្វើការត្រួតពិនិត្យCBC និងការសិក្សារអំពីលទ្ធភាពបង់សង របស់អតិថិជនសារឡើងវិញដោយធ្វើការគណនាយោងតាមទំហំទឹកប្រាក់​ដែល​បាន​ស្នើសុំថ្មី។

របៀបស្នើសុំកម្ចី