គណនីងាយស្រួល
ក្នុងពេលតែមួយលោកអ្នកអាចគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នក ជាមួយគ្នានេះផងដែរលោកអ្នកនឹងទទួលបានអត្រាការប្រាក់ជាប្រចាំ។
គណនីងាយស្រួល ត្រូវបានបង្កើតឡើងសម្រាប់ប្រជាជនគ្រប់រូបដែលកំពុងស្វែងរកការធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុ ងាយៗ និងមានប្រសិទ្ធភាព។ គណនីនេះ លោកអ្នកអាចពិនិត្យមើលសមតុល្យសាច់ប្រាក់ក្នុងគណនីរបស់លោកអ្នកបាន ២៤ ម៉ោង/សប្តាហ៍ តាមរយៈបណ្តាញ អេ អឹម ខេ ដូចជា៖ សាខា អេធីអឹម/ស៊ីឌីអឹម សេវាធនាគារចល័ត និងភ្នាក់ងារ។ លោកអ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃយ៉ាងច្រើន ដែលផ្តល់ជូនដោយដៃគូអាជីវកម្មរបស់ អេ អឹម ខេ ទូទាំងប្រទេសដោយគ្រាន់តែមានកាតគណនីងាយស្រួល។
លក្ខណៈផលិតផល និងអត្ថប្រយោជន៍
លក្ខណៈផលិតផល
បរិយាយ
រូបិយប័ណ្ណ
ខ្មែររៀល/ដុល្លារ/បាត
អត្រាការប្រាក់
រហូតដល់៣.៥០%
តម្រូវឲ្យមានប្រាក់ចំនួន
៤.០០០រៀល / ១ដុល្លារ / ៤០បាត
សមតុល្យអប្បបរមា
មិនតម្រូវ
កម្រៃសេវាពេលបិទគណនី
មិនមាន
ឯកសារបញ្ជាក់កម្មសិទ្ធិគណនី
កាត អេ ធី អឹម/លិខិតបញ្ជាក់
កម្រៃសេវា
កម្រៃសេវានឹងត្រូវបានអនុវត្តដោយផ្អែកលើរយៈពេលប្រើប្រាស់គណនី
ការប្រើប្រាស់
គ្រប់បណ្តាញ អេ អឹម ខេ ទាំងអស់
ពន្ធកាត់ទុក
៤%សម្រាប់អ្នកមានទីលំនៅអចិន្ត្រៃយ៍, ១៤% សម្រាប់អ្នកមានមិនមានទីលំនៅអចិន្ត្រៃយ៍
លក្ខខណ្ឌ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ ឆ្នាំ
- អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែន / សៀវភៅគ្រួសារ / អត្តសញ្ញាណប័ណ្ណដែលចេញដោយអាជ្ញាធរ
- និងឯកសារពាក់ព័ន្ធផ្សេងទៀត
របៀបបើកគណនី
- សូមអញ្ជើញទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ ០២៣ ២២ ០២ ០២ / ១៨០០ ២០០ ២០០
- សូមចុចត្រង់នេះសំរាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំ