សេវាធានារ៉ាប់រងខ្នាតតូច
សុខភាព និងគ្រោះថ្នាក់គឺជាហានិភ័យខ្ពស់ដែលគ្រួសារមានចំណូលទាបប្រឈម។ វាងាយនឹងក្លាយទៅជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះហិរញ្ញវត្ថុរបស់មនុស្សជាទីស្រលាញ់របស់យើង។ ដើម្បីផ្តល់ការការពារចំពោះគ្រោះថ្នាក់ដែលយើងមិនអាចដឹងមុន អេ អឹម ខេ សហការជាមួយនឹងដៃគូរបស់ខ្លួនបង្កើតសេវាធានារ៉ាប់រងខ្នាតតូចសម្រាប់អតិថិជនរបស់យើង ដែលមានតម្លៃសមរម្យ និងទទួបានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់។ សេវាធានារ៉ាប់រងនេះ គឺជាផលិតផលតែមួយគត់ឲ្យអតិថិជន និងក្រុមគ្រួសាររបស់ខ្លួនទទួលបានការការពារខណៈដែលពួកគេជាអតិថិជនកម្ចី អេ អឹម ខេ។
ទទួលបានការការពារក្នុងពេលខ្លួនកំពុងខ្ចីប្រាក់ពីគ្រឹះស្ថាន? មានតែជាមួយគ្រឹះស្ថាន អេ អឹម ខេ តែប៉ុណ្ណោះ!
លក្ខណៈផលិតផល និងអត្ថប្រយោជន៍
សេវាធានារ៉ាប់រងខ្នាតតូច អេ អឹម ខេ លោកអ្នកនឹងទទួលបានសំណងជាច្រើនដូចជា៖
- ចំណាយថ្លៃស្នាក់នៅពេទ្យ១ថ្ងៃជាទឹកប្រាក់ ២០.០០០រៀល
- ចំណាយថ្លៃវះកាត់ ៦០០.០០០ រៀល
- ករណីស្លាប់ ឬ ពិការជាអចិន្ទ្រៃយ៍ក្នុងករណីគ្រោះថ្នាក់ នឹងទទួលបានទឹកប្រាក់រហូតដល់ ២.០០០.០០០រៀល
- ករណីស្លាប់សាច់ញាតិក្នុងក្រុមគ្រួសារដោយគ្រោះថ្នាក់នឹងទទួលបានទឹកប្រាក់ ៤.០០០.០០០រៀល
- ករណីគ្រោះថ្នាក់បាត់បង់ជីវិត ចូលរួមបច្ច័យបុណ្យសពចំនួន ៦០០.០០០ រៀល
- តម្លៃសេវាធានារ៉ាប់រងអតិថិជនម្នាក់ ៣០.000 រៀល និងតម្លៃសេវាធានារ៉ាប់រងជាកញ្ទប់ (ប្តី ឬ ប្រពន្ធ) ៦0.00០ រៀល
លក្ខខណ្ឌ៖
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ
- រស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា
- មានអាស័យដ្ឋានអចិន្រ្តៃយ៍ដែលបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
- អតិថិជនកម្ចី អេ អឹម ខេ
របៀបបើកគណនី៖
- សូមអញ្ជើញទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 / 1800 200 200
- សូមចុចត្រង់នេះសំរាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំ