កម្ចីជាក្រុម

គឺជាការចងក្រងជាក្រុមដើម្បីធ្វើការសម្រេចចិត្ត និង​ជា​កម្លាំង​រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​គ្រប់​សមាជិក​មាន​ភាពងាយស្រួល។  នេះគឺជាគុណតម្លៃនៃកម្ចីជាក្រុមរបស់ អេ អឹម ខេ ដែលជាប្រភេទកម្ចីលើកទឹកចិត្តឲ្យអតិថិជនមានស្មារតី ទទួលខុសត្រូវ និងរីកចម្រើនជាមួយគ្នា។

កម្ចីជាក្រុម ជាប្រភេទផលិតផលដែលប្រើប្រាស់វិធីសាស្រ្តក្នុងការចងក្រងជាក្រុមធានាកម្ចី។ វិធីសាស្រ្តនេះ​ គឺ​​ផ្តល់​អាទិភាពឲ្យអតិថិជនក្នុងការជ្រើសរើសក្រុមដោយខ្លួនឯង ដោយមានសមាជិកចាប់ពី ២នាក់ ទៅ ៦នាក់ ហើយ​បង្កើតបានជាធនាគារភូមិ ដែលមានចំនួន ២០ក្រុម ឬមានសមាជិកក្រុមរហូតដល់ ១០០នាក់។

លក្ខណៈផលិតផល និងអត្ថប្រយោជន៍  

លក្ខណៈផលិតផលបរិយាយ
រូបិយប័ណ្ណប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាតថៃ
អត្រាការប្រាក់ត្រឹមតែ ១.៥០% ប៉ុណ្ណោះ
ទំហំកម្ចីរហូតដល់ ៤,០០០,០០០ រៀល ឬរូបិយប័ណ្ណដែលមានតម្លៃស្មើ
រយៈពេលកម្ចីរហូតដល់ ២៤​ ខែ
របៀបបង់សងមានភាពបទបែន
ប្រភេទទ្រព្យបញ្ចាំមិនតម្រូវអោយមានដាក់ទ្រព្យធានា

លក្ខខណ្ឌ

ឯកសារតម្រូវ

របៀបស្នើសុំ