កម្ចីឌីជីថល

កម្ចីឌីជីថល គឺជាកម្ចីដែលអាចស្នើសុំតាមរយៈផេក អេ អឹម ខេ ឌីជីថល (AMK Digital) មានភាពរហ័ស ងាយស្រួល ប្រកបដោយស្តង់ដារ និង សុវត្ថិភាព។
អតិថិជន អេ អឹម ខេ ទាំងអស់អាចដាក់សំណើកម្ចីបានភ្លាមៗ រហូតដល់ $៥០០០ ដោយគ្រាន់តែឆាតមកកាន់ផេក អេ អឹម ខេ ឌីជីថល (http://m.me/amkdigital) រួចបំពេញព័ត៌មានតាមសំណួរនីមួយៗ ជាការស្រេច!

ទំហំកម្ចី ≤ ១.០០០ ដុល្លារ

លក្ខណៈផលិតផលកម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
គោលបំណងកម្ចីសម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ ផ្ទាល់ខ្លួន ឬ ចំណាយទូទៅ ផ្សេងៗ។
ទំហំឥណទានរហូតដល់ ១០០០ ដុល្លារ អាមេរិក
ប្រភេទរូបិយប័ណ្ណដុល្លារអាមេរិក និងខ្មែររៀល
ទ្រព្យធានាកម្ចីមិនត្រូវការ
អ្នកធានាមិនត្រូវការ
អ្នករួមខ្ចីមិនត្រូវការ
ឯកសារចាំបាច់ដែលត្រូវផ្តល់ដោយ អតិថិជន•​ អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ។ •​ កាតសម្គាល់កាងារ ឬ កិច្ចសន្យាការងារ។ • លិខិតបញ្ជាក់ប្រាក់ខែ ឬ របាយការណ៍​០៣ខែចុងក្រោយ ឬរបាយការណ៍ ០១ខែចុងក្រោយ។ សម្គាល់៖ មិនតម្រូវរបាយការណ៍ប្រាក់ខែសម្រាប់កម្មកររោងចក្រ។
អត្រាការប្រាក់ប្រចាំខែ១.៥%
រយៈពេលកម្ចី១២ ខែ
ការត្រួតពិនិត្យរបាយការណ៍ CBCតម្រូវ
រយ:ពេលអនុម័តកម្ចី១ ថ្ងៃ (បន្ទាប់ពីអតិថិជនបំពេញឯកសារបានត្រឹមត្រូវ)

ទំហំកម្ចី ≤ ៥.០០០ ដុល្លារ

លក្ខណៈផលិតផលកម្ចីសម្រាប់ប្រើប្រាស់ ផ្ទាល់ខ្លួន ឬអាជីវកម្ម
គោលបំណងកម្ចីសម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់តម្រូវការផ្ទាល់ខ្លួន ឬអាជីវកម្មផ្សេងៗ
ទំហំឥណទានរហូតដល់ ៥០០០​ ដុល្លារ អាមេរិក
ប្រភេទរូបិយប័ណ្ណដុល្លារអាមេរិក និងខ្មែររៀល
ទ្រព្យធានាកម្ចីប្លង់ផ្ទះ ឬ ប្លង់ដី ឬ សន្សំមានកាលកំណត់ជាមួយ អេ អឹម ខេ
 ឯកសារចាំបាច់ដែលត្រូវផ្តល់ដោយ អតិថិជន•​ អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ។ •​ កាតសម្គាល់កាងារ ឬ កិច្ចសន្យាការងារ។ • លិខិតបញ្ជាក់ប្រាក់ខែ ឬ របាយការណ៍ ០៣ខែចុងក្រោយ។ សម្គាល់៖ សម្រាប់អតិថិជនជាអាជីវកមិនតម្រូវកាតការងារ និងរបាយការណ៍ប្រាក់ខែ តែតម្រូវឲ្យមានរូបថតបញ្ជាក់ពីទីតាំងអាជីវកម្ម និងរូបថតអាជីវកម្ម។ • ឯកសារសម្រាប់ទ្រព្យធានាកម្ចី (ប្លង់ផ្ទះ ឬ ប្លង់ដី ឬ សន្សំមានកាលកំណត់ជាមួយ អេ អឹម ខេ)។
អត្រាការប្រាក់ប្រចាំខែ១.៥%
រយៈពេលកម្ចី៤៨ ខែ
ការត្រួតពិនិត្យរបាយការណ៍ CBCតម្រូវ
រយៈពេលអនុម័តកម្ចី៤ថ្ងៃ (បន្ទាប់ពីអតិថិជនបំពេញឯកសារបានត្រឹមត្រូវ)

លក្ខខណ្ឌ

ឯកសារតម្រូវ

របៀបស្នើសុំ

1.ចូលទៅកាន់គេហទំព័រ AMK Digital ផេក (Link៖ https://www.facebook.com/amkdigital) ។
2.ឆាតមកកាន់ផេក AMK Digital ផ្ទាល់រួចចុចប៊ូតុង Send Message។
3.បំពេញព័ត៌មានសំខាន់ៗទៅលើសំណួរ ដោយចំណាយពេលត្រឹម ១០ នាទី។
4.យល់ព្រមក្នុងការត្រួតពិនិត្យពី CBC ចំពោះព័ត៌មានរបស់លោកអ្នក។
5.ថតផ្ញើឯកសារសំខាន់ៗដែលចាំបាច់។
6.រង់ចាំការទំនាក់ទំនងពីខាងក្រុមការងារ AMK Digital ដើម្បីសាកសួរតាមរយ: Video Call។