គណនីស្ថាប័ន
ជាប្រភេទគណនីដែលផ្តល់ជូនដល់ ក្រុមហ៊ុន អង្គការ ស្ថាប័នផ្សេងៗ ឬដៃគូសហប្រតិបត្តិការជាមួយ អេ អឹម ខេ ដែលចង់ប្រើប្រាស់សេវាសន្សំ ជាមួយ អេ អឹម ខេ ដោយផលិតផលនេះមានលក្ខណៈបត់បែន និងអាចប្រើប្រាស់ជាមួយផលិតផលផ្សេងៗទៀតរបស់ អេ អឹម ខេ បានដោយមានភាពងាយស្រួលក្នុងការដាក់ និងដកប្រាក់ គ្រប់ពេលវេលាជាមួយនឹងអត្រាការសមរម្យ។
លក្ខណៈផលិតផល និងអត្ថប្រយោជន៍
លក្ខណៈផលិតផល | បរិយាយ |
---|---|
រូបិយប័ណ្ណ | រៀល/ដុល្លារ |
អត្រការប្រាក់ប្រចាំឆ្នាំ | រហូតដល់ ១,៥០% |
ទឹកប្រាក់ដាក់ដំបូង | ចាប់ពី ៤០០.០០០រៀល/ ១០០ ដុល្លារ |
សមតុល្យអប្បបរមា | មិនតម្រូវ |
ឯកសារបញ្ជាក់កម្មសិទ្ធិគណនី | ប័ណ្ណគណនីសន្សុំ |
ពន្ធលើការប្រាក់ | ៤% សម្រាប់និវាសជន ១៤% សម្រាប់អនិវាសជន |
ទីតាំងបើកគណនី | • ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ• បុគ្គលិក អេ អឹម ខេ ក្នុងម៉ោងធ្វើការ |
បណ្ដាញប្រតិបត្តិការ | អាចដំណើរការប្រតិបត្តិការនៅការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ |
ការគណនាការប្រាក់ | ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃទៅតាមសមតុល្យចុងក្រោយនៅពេលបិទថ្ងៃ ហើយការប្រាក់នឹងដាក់បញ្ចូលនៅក្នុងគណនីនៅរាល់ចុងខែ |
អត្ថប្រយោជន៍ | |
សេវាបន្ថែម | មិនគិតថ្លៃក្នុងការស្នើសុំរបាយការណ៍គណនី |
ថ្លៃសេវា | • មិនគិតថ្លៃសេវាសម្រាប់ការបើក ឬបិទគណនី • គិតថ្លៃសេវាតាមរយៈពេលនៃការមិនប្រើប្រាស់គណនី សម្រាប់គណនីអសកម្មលើសពី ១២ខៃ • ៨០០០រៀល ឬ ២ដុល្លារសម្រាប់ការស្នើរសុំកាត អេធីអឹម ឬឯកសារបញ្ជាក់កម្មសិទ្ធគណនីថ្មីក្នុងករណីបាត់ |
I. លក្ខខណ្ឌតម្រូវសម្រាប់បើកគណនី
- ជាស្ថាប័នដែលបានចុះបញ្ជីស្របច្បាប់ និងបទបញ្ញត្តិ
- វិញ្ញាបនប័ត្រចុះបញ្ញីពាណិជ្ជកម្ម អនុស្សរណៈ ឬលក្ខន្តិកក្រុមហ៊ុន និង/ឬ លិខិតផ្លូវការរបស់ស្ថាប័ន និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលតម្រូវ
II. របៀបស្នើសុំ
- អាចទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងខ្ញុំរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
- សូមចុចត្រង់នេះសម្រាប់អាសយដ្ឋានសាខារបស់យើងខ្ញុំ