អេ អឹម ខេ ចាប់ដៃគូជាមួយ Khmum-eShop ផ្តល់បទពិសោធន៍អស្ចារ្យ ក្នុងវិស័យទីផ្សារអនឡាញ

ភ្នំពេញ៖ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានសហការជាមួយ Khmum-eShop ដែលជាទីផ្សារអនឡាញដ៏ធំមួយនៅកម្ពុជា ដើម្បីធ្វើឲ្យអ្នកនិយមទិញទំនិញអនឡាញកាន់តែមានភាពងាយស្រួល សុវត្ថិភាពខ្ពស់ចំណេញច្រើន និងកាន់តែមានភាពទាន់សម័យជាមួយបច្ចេកវិទ្យាសេវាទូទាត់ និងកម្មវិធីផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលបញ្ជាទិញមុខទំនិញណាមួយពី Khmum-eShop។

តាមរយៈកិច្ចសហការនេះ គ្រប់អតិថិជនកាន់តែរីករាយជាមួយការទិញទំនិញពី Khmum-eShop App លើកដំបូងដោយទូទាត់តាមរយៈ កាតATM អេ អឹម ខេ និង KHQR តាមរយៈ AMK [PAY] តាមនឹងទទួលបានលុយត្រឡប់មកវិញរហូតដល់៣ដុល្លារ លើ ប្រភេទជាច្រើនមុខដែលជាផលិតផលក្នុងស្រុករួមមានដូចជា គ្រឿងទេស បន្លែ ផ្លែឈើ ត្រីសាច់ ចំណីអាហារ សាប៊ូ ទឹកឃ្មុំ និងផលិតផលកែច្នៃផ្សេងៗទៀត ដែលជាស្នាដៃកូនខ្មែរ។

ដើម្បីអាចស្វែងរកមុខទំនិញច្រើនប្រភេទទៀតដែលមានគុណភាព និងកំពុងត្រូវបានដាក់បញ្ចូលទៅក្នុង Khmum-eShop APP ជារៀងរាល់ថ្ងៃនោះ អ្នកប្រើប្រាស់គ្រាន់តែដោនឡូត Khmum-eShop ហើយជ្រើសរើសរកផលិតផលដែលខ្លួនចង់ទិញ។ សម្រាប់ការទូទាត់វិញកាន់តែងាយស្រួលតាមបែបឌីជីថលដោយអាចធ្វើបានតាមរយៈAMK [PAY] និង KHQR ដែលជាការទូទាត់យ៉ាងទូលំទូលាយ អនុញ្ញាតឲ្យគ្រប់អតិថិជនដែលប្រើប្រាស់ App ធនាគារដទៃអាចទូទាត់ដោយស្កេន QR រួមគ្នាតែមួយ។

Khmum-eShop គឺជាក្រុមហ៊ុនទីផ្សារអនឡាញដែលជាមោទកភាពស្នាដៃកូនខ្មែរ១០០% បង្កើតក្នុងគោលបំណងលើកស្ទួយផលិតផលក្នុងស្រុកដែលមានគុណភាពប៉ុន្តែមិនទាន់មានអ្នកស្គាល់ច្រើន ក្នុងចក្ខុវិស័យ នាំយកទំនិញដែលជាស្នាដៃកូនខ្មែរ ទៅកាន់ទីផ្សារពិភពលោក។ ដៃគូលក់ទំនិញរបស់ Khmum-eShop នឹងមានឱកាសបង្ហាញខ្លួនលើទីផ្សារទំាងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិដើម្បីស្វែងរកការគាំទ្រ និងផ្ដល់ការរីកចម្រើនដល់ផលិតផលក្នុងស្រុកកាន់តែខ្លំាងឡើង។ Khmum-eShop ដឹងពីភាពលំបាកនៃការប្រឈមរបស់អ្នកលក់ ដែលជំរុញឲ្យខ្លួនបន្តបង្កើតមុខងារដែលមានលក្ខណៈពិសេសៗថ្មី ដើម្បីឲ្យពួកគាត់ងាយស្រួលរកទីផ្សារលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច ដូចជា មុខងារលុបរូបភាពពីក្រោយ(background removal) និងe ម៉ាស៊ីនPOS ដែលអាចបោះពុម្ភបង្កាន់ដៃពីទូរស័ព្ទស្មាតហ្វូនដោយប្រើ Bluetooth ។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែមីនា ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩៨ ម៉ឺននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង ៤០០លាន ដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២០៦លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាម QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត។