អ្នកនៅកូរ៉េ អាចវេរលុយមកកម្ពុជាដោយឥតគិតថ្លៃ តាមរយៈអេប Liiv KB Cambodia ទៅកាន់ AMK Mobile!

ភ្នំពេញ៖ ដំណឹងល្អសម្រាប់បងប្អូនកម្ពុជាដែលកំពុងស្នាក់នៅបម្រើការងារនៅប្រទេសកូរ៉េ អាចវេរលុយទៅកាន់សាច់ញាតិ បងប្អូន និងមនុស្សជាទីស្រលាញ់ នៅប្រទេសកំណើតដោយប្រើអេប Liiv KB Cambodia វេរទៅកាន់ AMK Mobileរបស់អ្នកទទួល ដោយឥតគិតថ្លៃសេវាចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ចុងខែកក្កដា​២០២១។

ការផ្តល់ជូនពិសេសនេះ គឺជាកិច្ចសហការណ៍រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង ធនាគារគូកមីនកម្ពុជា ដើម្បីក្លាយជាជម្រើសដ៏ល្អមួយសម្រាប់បងប្អូនកម្ពុជាយើងអាចវេរលុយពីប្រទេសកូរ៉េមកកាន់ប្រទេសកម្ពុជាយ៉ាងងាយស្រួល​​រហ័ស ទំនុកចិត្តខ្ពស់ និងចំណេញច្រើនផងដែរ។

ដើម្បីអាចវេរលុយបាន បងប្អូនអាចប្រើប្រាស់អេប Liiv KB Cambodia វេរលុយទៅកាន់អ្នកទទួលតាមរយៈ AMK Mobile ហើយសម្រាប់ការដកលុយ អាចធ្វើបានតាមរយៈម៉ាស៊ីនATM ភ្នាក់ងារ ជិត៦០០០កន្លែង និងការិយាល័យ អេ អឹម ខេ ទូទាំងប្រទេសដែលនៅជិតអ្នកបំផុត។ ព័ត៌មានបន្ថែម 023220202/1800200200 (អេ អឹម ខេ) ឬ 023999300 ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារគូកមីនកម្ពុជា ។

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ បានឲ្យដឹងថា “ យើងសង្ឃឹមថា ភាពជាដៃគូសហការណ៍រវាង អេ អឹម ខេ ដ៏ធំមួយរបស់កូរ៉េ នឹងទទួលបានការគាំទ្រកាន់តែច្រើនតាមរយៈការផុ្តល់ជូនពិសេសនេះ។ អេ អឹម ខេ យើងតែងតែផ្តល់អាទិភាពទៅលើផលប្រយោជន៍អតិថិជនជាចម្បង ដោយសារមូលហេតុនេះហើយដែលធ្វើឲ្យយើងតែងតែខិតខំរៀបចំបង្កើតសេវាហិរញ្ញវត្ថុផ្សេងៗ និងបន្តជ្រើសរើសដៃគូរសហការណ៍ល្អ និងមានទំនុកចិត្តដើម្បីផ្តល់សេវាកម្មល្អជូនដល់អតិថិជនទំាងនៅក្នុង និងក្រៅស្រុក។”

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែមីនា ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩៨ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៤០០លាន ដុល្លារអាមេរិក និងប្រាក់បញ្ញើជា ២០៦លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងភ្នាក់ងារជិត ៦,០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)ជាពិសេស គឺកម្មវិធីធនាគារចល័ត អេ អឹម ខេ ឬAMK Mobile ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម ទិញកាតទូរស័ព្ទ វិក្កយបត្រផ្សងៗ និងថ្លៃទំនិញផ្សេងៗតាមQR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត។