ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង អេ អឹម ខេ និងអង្គការទស្សនៈពិភពលោក
ស្តីពី “ការផ្តល់កម្ចីសង្វាក់ផលិតកម្ម និងគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា”

ការិយាល័យជាតិនៃអង្គការទស្សនៈពិភពលោកកម្ពុជារាជធានីភ្នំពេញថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២១៖ អង្គការទស្សនៈពិភពលោកនៃគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាព ពាណិជ្ជកម្មនៅកម្ពុជា (ខាស់) កំពុងបង្កើតភាពជាដៃគូដំបូងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់វិស័យវារីវប្បកម្ម និងប្រើប្រាស់វេទិកានេះជាកិច្ចសន្ទនាសម្រាប់សេវាកម្មហិរញ្ញវត្ថុ ក្នុងចំណោមអ្នកផ្តល់សេវាកម្ម និង អតិថិជន។

សន្និសីទសារព័ត៌មាននេះត្រូវបានផ្តួចផ្តើមឡើងដោយអង្គការទស្សនៈពិភពលោក ដែលបានសហការជាមួយសមាគមសណ្តែក សៀងអាមេរិក និង អេ អឹម ខេ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា (ខាស់)។ គម្រោងខាស់ គឺជានាយកដ្ឋានមួយដែលទទួលបានឧបត្ថម្ភថវិកាពីនាយកដ្ឋានស្បៀងអាហារ និងកសិកម្មអាមេរិកដើម្បីពន្លឿនផលិតកម្មត្រីដែលមានតម្រូវការខ្ពស់សម្រាប់ទីផ្សារប្រទេសកម្ពុជានិងអភិវឌ្ឍនិរន្តរភាពឧស្សាហកម្មវារីវប្បកម្ម។

គោលដៅចម្បងនៃភាពជាដៃគូរបស់អង្គការទស្សនៈពិភពលោកនៃគម្រោងខាស់ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ គឺផ្តល់ជូនអ្នកទទួលផលពីគម្រោង ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុដែលងាយស្រួលក្នុងវិស័យវារីវប្បកម្ម។ ជាបឋមវាពង្រឹងសហគ្រាសធុនតូច និងមធ្យមតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការទទួលបានហិរញ្ញវត្ថុសម្រាប់កំណើនអាជីវកម្ម។ សកម្មភាពនេះគាំទ្រដល់ការផ្លាស់ប្តូរប្រព័ន្ធ ដោយជួយដល់ភ្នាក់ងារហិរញ្ញវត្ថុក្នុងស្រុកឱ្យយល់កាន់តែច្បាស់អំពីហានិភ័យ និងឱកាសដែលទាក់ទងនឹងវារីវប្បកម្មព្រមទាំងជំនះឧបសគ្គដែលរារាំងការផ្តល់ប្រាក់កម្ចីកាន់តែច្រើនដល់វិស័យនេះ។ ក្នុងនោះដែរ (ដោយប្រយោល) ក៏រួមចំណែកដល់ការទទួលបានផលិតផលប្រសើរឡើងដោយគាំទ្រដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ក្រុមហ៊ុនដែលជាអ្នកផលិត។ ដើម្បីគាំទ្រកិច្ចការមួយនេះ គម្រោងខាស់នឹងរៀបចំវេទិកាពិភាក្សាហិរញ្ញវត្ថុជាមួយប្រធានបទ“ សេវាកម្មហិរញ្ញវត្ថុសម្រាប់អ្នកទទួលផលពីគម្រោង” ។

លោក ហួត សុខា ប្រធាននាយកប្រតិបត្តិសាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “ដើម្បីលើកកម្ពស់ វិស័យវារីវប្បកម្មនៅកម្ពុជា អេ អឹម ខេ បានបង្កើតភាពជាដៃគូជាមួយគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាព ពាណិជ្ជកម្មនៅកម្ពុជា (ខាស់) របស់ អង្គការទស្សនៈពិភពលោកក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុ ដើម្បីឲ្យតួអង្គនីមួយៗដែលជាម្ចាស់អាជីវករក្នុងវិស័យវារីវប្បកម្ម ទទួលបានទុនបន្ថែម យក ទៅ ពង្រីក អាជីវកម្មរបស់ពួកគាត់”។ យើងមើលឃើញថា ខាស់ គឺជាគម្រោងមួយរបស់អង្គការ ទស្សនៈពិភពលោក ដែលមានបទ ពិសោធន៏ ជាពិសេសបច្ចេកទេសក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មនាពេលកន្លងមក។” លោក ហួត សុខា សង្ឃឹមថា ការបង្កើត ភាពជាដៃគូនេះ នឹងជួយអភិវឌ្ឍវិស័យវារីវប្បកម្មនៅកម្ពុជា ថែមមួយកម្រិតទៀត និងជួយ បង្កើនផលិកម្មត្រីក្នុងស្រុក កាត់បន្ថយ ការនាំចូលពីក្រៅប្រទេស។ ជាលទ្ធផល វានឹងជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាផងដែរ។

ក្នុងព្រឹត្តិការណ៍នេះ អង្គការទស្សនៈពិភពលោកនៃគម្រោងខាស់ សូមគោរពអញ្ជើញមិត្តអ្នកសារព័ត៌មានមកចូលរួម និងផ្សព្វផ្សាយពត៌មានអំពីភាពជាដៃគូដ៏សំខាន់នេះជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ មន្ត្រីរដ្ឋបាលជលផលនឹងត្រូវបានគោរពអញ្ជើញឱ្យចូលរួមជាផ្នែកមួយដ៏ធំនៅក្នុងកិច្ចសហប្រតិបត្តិការកិច្ចព្រមព្រៀងរយៈពេលវែងនៅក្នុងវិស័យវារីវប្បកម្ម និង ស្ថាប័នហិរញ្ញវត្ថុនេះ ដែលកម្មវិធីនេះមានអ្នកពាក់ព័ន្ធចូលរួមសរុបចំនួន ៣០ នាក់។

អំពី អេ អឹម ខេ
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២០ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩០ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣៧៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៩១លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និង ភ្នាក់ងារជាង ៥,០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និងពិសេសគឺកម្មវិធីធនាគារចល័ត អេ អឹម ខេ (AMK Mobile Banking App)។