លទ្ធផល​​កិច្ចប្រជុំ រវាង​ធនាគារ​ជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា និងសមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា

    ភ្នំពេញ៖ ដើម្បីចូលរួមគាំទ្រលើគោលនយោបាយរបស់​រាជរដ្ឋា​ភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងរួមចំណែក​ក្នុងការអនុវត្តវិធានការឆ្លើយតបទៅ​នឹង​សភាព​ការណ៍​​ធ្លាក់ចុះតម្លៃកសិផល​ ជាពិសេសស្រូវ-អង្ករ នាពេលបច្ចុប្បន្ន។ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ធនា​គារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគម​មីក្រូ​ហិរញ្ញ​វត្ថុកម្ពុជា ដើម្បីពិភាក្សាអំពីស្ថានភាព និងសែ្វងរកដំណោះសមស្របជូនប្រជាកសិករ ដែលទទួល​រងផល​ប៉ះពាល់​ពីការ​ធ្លាក់ចុះនៃតម្លៃកសិផល ។

    ព័ត៌មានបន្ថែមសូមអានបន្ត៖ http://nbc.org.kh/news_and_events/press_releases_info.php?id=106