សេចក្តីជូនដំណឹងស្តីពីទំនើបកម្មប្រព័ន្ធធនាគារស្នូលនៅថ្ងៃទី០៨ ខែសីហា នៅម៉ោង ៥ល្ងាច

អតិថិជនជាទីគោរព!
គ្រឹះស្ថាន អេ អឹម ខេ សូមជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាបថា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់គ្រឹះស្ថាន និងដើម្បីផ្តល់ជូននូវសេវាកម្មកាន់តែសម្បូរបែបហើយឆាប់រហ័សជូនអតិថិជន អេ អឹម ខេ នឹងធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូល។ ដូច្នេះប្រតិបត្តិការគ្រប់ប្រភេទ គ្រប់ការិយាល័យ សាខា ភ្នាក់ងារ កម្មវិធីធនាគារចល័ត (AMK Mobile) ម៉ាស៊ីនដាក់/ដកប្រាក់ (ATM/CDM/DC365) ប្រព័ន្ធដំណោះស្រាយអាជីវកម្ម (Business Solution) វេរប្រាក់ចូលចេញ ឬស្កេន (AMK KHQR) ពីធនាគារដទៃតាមរយៈបាគង ការទូទាត់តាមរយៈកាតឥណពន្ធ AMK UnionPay និងសេវាកម្មទាំងអស់របស់ អេ អឹម ខេ នឹងត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន ក្នុងរយៈពេល ០៣ (បី) ថ្ងៃ នៃថ្ងៃប្រតិទិន ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៥ល្ងាច រហូតដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨ព្រឹក។
យើងខ្ញុំសូមស្នើសុំការអធ្យាស្រ័យ និងការយោគយល់ពីសំណាក់អតិថិជនទាំងអស់ចំពោះការអាក់ខានក្នុងការផ្តល់សេវាកម្ម និងសូមអរគុណសម្រាប់ការសហការពីសំណាក់អតិថិជនទាំងអស់។