សូមអបអរសាទរដល់ម្ចាស់រង្វាន់សំណាងទាំង ២៨រូបប្រចាំខែឧសភា ពីយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត»
កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ អេ អឹម ខេ បានរកឃើញម្ចាស់រង្វាន់សំណាងទាំង ២៨រូបម្ដងរួចមកហើយ! ដោយឡែកនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ អេ អឹម ខេ បានរកឃើញម្ចាស់រង្វាន់សំណាងទាំង ២៨រូបថែមទៀត និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅដល់ម្ចាស់រង្វាន់ទាំងអស់ដែលបានឈ្នះពីការចាប់រង្វាន់ប្រចាំខែឧសភានៃយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត»។ ម្ចាស់រង្វាន់សំណាងទាំង ២៨រូប រួមមាន អ្នកឈ្នះ កង់អគ្គិសនី ចំនួន ១រូប ម៉ាស៊ីនអាំងសាច់ ចំនួន ១០រូប និងកង្ហារឆ្លាតវៃចំនួន ១៧រូប។
ដើម្បីទទួលបានឱកាសឈ្នះរង្វាន់នៅខែក្រោយៗទៀត លោកអ្នកគ្រាន់តែធ្វើប្រតិបត្តិការ និងប្រើប្រាស់សេវាកម្មណាមួយរបស់ អេ អឹម ខេ ដូចជា គណនីសំណាង គណនីកូនឆ្លាត សេវាធនាគារចល័ត AMK Mobile ដៃគូអាជីវកម្ម កាតឥណពន្ធ AMK UnionPay និងធ្វើប្រតិបត្តិការនៅតាមភ្នាក់ងាររបស់ អេ អឹម ខេ ទូទាំងប្រទេស។
បញ្ជាក់៖ អតិថិជនដែលបានឈ្នះទាំងអស់ ក្រុមការងារ អេ អឹម ខេ នឹងទំនាក់ទំនងទៅតាមរយៈលេខទូរសព្ទលេខ 023 220 202 តែមួយខ្សែគត់។
អេ អឹម ខេ សម្ដែងការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ អេ អឹម ខេ កន្លងមក និងនៅតែគាំទ្រដល់យើងបន្តទៀត។ អេ អឹម ខេ សូមជូនពរឲ្យអតិថិជនទាំងអស់ ជួបតែសំណាងល្អ សុខភាពល្អ សុភមង្គល រកទទួលទានមានបាន និងទៅទីជិតឬឆ្ងាយជួបតែសុខសុវត្ថិភាព។
តារាងឈ្មោះម្ចាស់រង្វាន់សំណាងទាំង ២៨រូប ដែលបានឈ្នះរង្វាន់ពីយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត»

សម្រាប់ព័ត៌មានបន្ថែម៖ សូមតាមដានក្នុងគេហទំព័រហ្វេសប៊ុក (AMK អេ អឹម ខេ) និងទំនាក់ទំនង ៖ 023 220 202 ឬ 1800 200 200 (មិនគិតថ្លៃសេវា)។
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៣កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕