ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៥% នៅពេលទូទាត់ដោយប្រើកាតឥណពន្ធអន្តរជាតិ UnionPay របស់ អេ អឹម ខេ

ការផ្ដល់ជូនពិសេសសម្រាប់អតិថិជនដែលប្រើប្រាស់កាតឥណពន្ធអន្តរជាតិ UnionPay របស់ អេ អឹម ខេ ក្នុងការទូទាត់ទំនិញផ្សេងៗតាម QR Code, ម៉ាស៊ីនឆូតកាត(POS) និង គេហទំព័រអនឡាញ(Ecom) នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា ប្រ៊ុយណេ មីយ៉ាន់ម៉ា ទីម័រខាងកើត ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជា លោកអ្នកនឹងទទួលបានទឹកប្រាក់ ៥% ត្រឡប់មកវិញ។

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ ដល់បំណាច់ឆ្នាំ ២០២៣ នេះ ឬអស់សាច់ប្រាក់ប្រូម៉ូសិន។

លក្ខន្ដិក៖

ចំណាំ៖
* ទឹកប្រាក់ត្រឡប់នឹងបញ្ចូលទៅក្នុងគណនីដោយស្វ័យប្រវត្តិនៅថ្ងៃធ្វើការបន្ទាប់
** យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!