មុខងារថ្មី «ដកប្រាក់តាម KHQR» លើអេក្រង់ម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) របស់ អេ អឹម ខេ

ឥឡូវនេះ អតិថិជន អេ អឹម ខេ ទាំងអស់អាចធ្វើការដកសាច់ប្រាក់យ៉ាងងាយស្រួលជាមួយមុខងារថ្មី «ដកប្រាក់តាម KHQR» នៅតាមម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ទូទាំងប្រទេស ដោយឥតគិតថ្លៃ និងទំនើប។ អតិថិជនគ្រាន់តែជ្រើសរើសមុខងារ «ស្កេន» លើ AMK Mobile រួចស្កេន QR Code លើម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ នោះអ្នកនឹងអាចដកប្រាក់បានរួចជាការស្រេច។
*បញ្ជាក់៖ អតិថិជនទាំងអស់អាចស្កេន KHQR ដកប្រាក់បានពីគ្រប់ធនាគារលើម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិរបស់ អេ អឹម ខេ។
លក្ខខណ្ឌផ្សេងៗ ត្រូវអនុវត្ត!
សម្រាប់ព័ត៌មានបន្ថែម 023 22 02 02 / 1800 200 200 (ឥតគិតថ្លៃ) ឬតាមដានហ្វេសប៊ុកផេកផ្លូវការ AMK អេ អឹម ខេ ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងសេវាហិរញ្ញវត្ថុ និងការបញ្ចុះតម្លៃផ្សេងៗ។
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៣កន្លែង និងភ្នាក់ងារជិត ៧.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕