អេ អឹម ខេ និង Symbiotics Investments បានបញ្ចេញកម្ចីបៃតងចំនួន ៧,៥លានដុល្លារនៅកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុធំជាងគេមួយក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានបញ្ចេញកម្ចីបៃតងចំនួន ៧.៥ លានដុល្លារដែលផ្ដល់ដោយ Symbiotics Investments ។ ប្រាក់កម្ចីនេះត្រូវបានគាំទ្រដោយគម្រោងមូលបត្របំណុលបៃតងចំនួន ៧៥ លានដុល្លារអាមេរិក ដែលរៀបចំឡើងដោយ Symbiotics Investments សហការជាមួយក្រុមហ៊ុន British International Investment “BII” ដែលជាស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស និងអ្នកវិនិយោគប្រកបដោយឥទ្ធិពល ។

បេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ ជាមួយនឹងកម្ចីបៃតងនេះ អេ អឹម ខេ បង្ហាញពីការចូលរួមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅលើបញ្ហាអាកាសធាតុតាមរយៈគោលដៅហិរញ្ញវត្ថុ និងសង្គមសម្រាប់ប្រទេសដែលងាយរងគ្រោះខ្លាំង។

អេ អឹម ខេ ផ្តល់ហិរញ្ញប្បទានដល់គម្រោងដឹកជញ្ជូនស្អាត (Clean Transportation Projects) ដែលមានកង់បីអគ្គីសនី និងម៉ូតូអគ្គិសនី។ លើសពីនេះ គ្រឹះស្ថានកំពុងរៀបចំផែនការពង្រីកកម្ចីបៃតងរបស់ខ្លួនដោយការណែនាំប្រភពថាមពលកកើតឡើងវិញ ការអនុវត្តគម្រោងប្រសិទ្ធភាពថាមពល និងការអភិវឌ្ឍផលិតផលមិនប៉ះពាល់បរិស្ថាន និងផលិតផលប្រើប្រាស់ឡើងវិញ។ ទាំងអស់នេះមានរួមបញ្ចូលទាំងដំណើរការ និងបច្ចេកវិទ្យាផលិតកម្ម ដូចជាកម្ចីអាជីវកម្ម​ផ្គត់ផ្គង់ប្រព័ន្ធសូឡាសម្រាប់ប្រព័ន្ធធារាសាស្រ្ត និងកម្ចីដំឡើងអគ្គិសនីជីវឧស្ម័នសម្រាប់គម្រោងគ្រប់គ្រងកាកសំណល់។

 “Symbiotics Investments មានភាពរីករាយក្នុងការចាប់ដៃគូជាមួយ អេ អឹម ខេ ដែលជាគ្រឹះស្ថានដ៏សំខាន់មួយក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ កម្ចីបៃតងនេះបង្ហាញពីយុទ្ធសាស្ត្រអាកាសធាតុរបស់ Symbiotics Investments នៅក្នុងទីផ្សារប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឈ ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងមិនប៉ះពាល់បរិស្ថាន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដើម្បីឈានដល់ពិភពលោកគ្មានផ្សែង។ ” លោក Eugene Tan អ្នកគ្រប់គ្រងប្រចាំតំបន់ Symbiotics Investments ប្រចាំអាស៊ីបូព៌ា បាននិយាយថា “យើងមានសេចក្តីរំភើបរីករាយក្នុងការរួមចំណែកក្នុងការថែរក្សា និងពង្រីកទីផ្សារកម្ចីបៃតងនេះឱ្យកាន់តែរីកចម្រើនថែមទៀត”។

 “អេ អឹម ខេ ប្តេជ្ញាជំរុញកំណើននៃថាមពលកកើតឡើងវិញ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ដោយមានការគាំទ្រពី Symbiotics Investments យើងនឹងផ្តល់មូលនិធិបន្ថែមទៀតដល់អតិថិជនរបស់យើងនៅក្នុងគម្រោងថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ បេសកកម្មរបស់យើង គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។”.

SDGs ខាងក្រោមត្រូវបានផ្សព្វផ្សាយជាមួយនឹងកម្ចីបៃតងនេះ៖

កម្ចីបៃតងនេះបានបង្កើតឡើងតាមរយៈ កម្មវិធីបោះមូលបត្របំណុលដែលឧបត្ថម្ភដោយ Symbiotics Investments (មូលបត្របំណុលសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម S.A.) ក្រោមគម្រោងមូលបត្របំណុលនិរន្តរភាពរបស់ខ្លួន ដែលត្រូវបានទទួលស្គាលដោយ DNV GL ក្នុងខែធ្នូ ឆ្នាំ២០១៩ និងខែវិច្ឆិកា ឆ្នាំ២០២១។

តំណភ្ជាប់ទៅ  Sustainable Bond Framework for Symbiotics

*******

អំពី Symbiotics Investments

Symbiotics គឺជាកម្មវិធីចូលទីផ្សារឈានមុខគេសម្រាប់ការវិនិយោគប្រកបដោយឥទ្ធិពល ទៅកាន់ទីផ្សារឯកជននៅក្នុងសេដ្ឋកិច្ចប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ។ Symbiotics ផ្តល់នូវសេវាវិនិយោគ សេវាគ្រប់គ្រងទ្រព្យទ្រព្យ និងសេវាកម្មអភិវឌ្ឍសមត្ថភាព។ ចាប់តាំងពីឆ្នាំ ២០០៥ មក Symbiotics Investments បានបង្កើតការវិនិយោគជាង ៧,១០០ ដែលគិតជាទឹកប្រាក់ជាង ៨.៥ ពាន់លានដុល្លារអាមេរិក ជាមួយនឹងក្រុមហ៊ុន ៥៦១ នៅក្នុង ៩៤ ប្រទេស។ symbioticsgroup.com

អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។​ ​បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ amkcambodia.com

********

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖