អេ អឹម ខេ បន្ត​សកម្ម​ភាព​គំាទ្រ​សុខភាព​កុមារ​កម្ពុជា តាមរយៈមន្ទីរពេទ្យ​គន្ធ​បប្ផា

រាជធានីភ្នំពេញៈ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដឹកនាំដោយ លោក ណាង គីណាល់ នាយក​ប្រតិបត្តិ​ទីផ្សារ និង​ទំនាក់ទំនង នំាយកទឹកប្រាក់បរិច្ចាគចំនួន ១៨ លានរៀន ប្រគល់ជូន​តំណាង មន្ទី​​​រពេទ្យគុន្ធបុប្ផា នៅទីតំាងវត្តភ្នំ។ ថវិកាទំាងនេះ គឺជាទឹកចិត្តសម្បុរសរបស់គណៈគ្រប់គ្រង ក៏ដូចជាបុគ្គលិក អេ អឹម ខេ ទូទាំង​ប្រទេស ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ និងឲ្យតម្លៃដល់សុខភាពកុមារកម្ពុជា ដើម្បីឲ្យពួកគាត់ មានសុខភាព​ល្អ ជាពិសេស​​ចង់​ឃើញ​ពួកគាត់មានឱកាសបានចូលរៀនគ្រប់ៗគ្នា ព្រោះកុមារគឺជាទំពាំងស្នងឬស្សី។

ដោយមានបេសកកម្ម ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងធ្វើឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់​នៅរបស់​ពួកគេ​ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ អេ អឹម ខេ មានគោលដៅសំខាន់ពីរ ដែលត្រូវសម្រេច​ឲ្យ​បាន គឺផ្នែកហិរញ្ញវត្ថុ និងសង្គម។ ជាក់ស្តែងក្នុងឆ្នាំ ២០១៧​ អេ អឹម ខេ បានចូលរួមលើកកម្ពស់ការងារ​សង្គមជាច្រើន​កន្លងមក ដោយ​ការងារ​ទាំងនោះរួមមាន៖ (១) ចូលរួមគាំទ្រគម្រោងអង្គការស្នាមញញឹមកម្ពុជា ដើម្បីធ្វើការវះកាត់មាត់ ឆែប ក្រអូមឆែប មាត់ធ្មេញ និងពិការមុខមាត់ផ្សេងៗ ដល់កុមារកម្ពុជាដោយឥតគិតថ្លៃ (២) ចូលរួមគាំទ្រឧបត្ថម្ភថវិកា ដល់និស្សិត ក្រីក្រនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(៣) ចូលរួមគាំទ្រកម្មវិធីជើងឯកនិយាយភាសារខ្មែរជាសាធារណៈ និង កម្មវិធីសង្គម ផ្សេងៗជាច្រើនទៀត។

ថ្លែងនៅក្នុងពិធីប្រគល់ថវិកាជូនមន្ទីរពេទ្យគុន្ធបុប្ផា លោក ណាង គីណាល់ បានលើកឡើងថា “អេ អឹម ខេ បានប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុងការធ្វើឲ្យសម្រេចគោលដៅកិច្ចការសង្គមរបស់ខ្លួន។ ពីមួយឆ្នាំទៅមួយឆ្នាំ គណៈគ្រប់គ្រង អេ អឹម ខេ តែងតែ ជំរុញឲ្យមានវប្បធម៌ចែករំលែកល្អៗ ដើម្បីជួយដល់សង្គម ហើយថវិកាដែលបានមកនេះ ក៏មានការចូលរួមពីបុគ្គលិក អេ  អឹម ខេ យើងផងដែរ”។ លោក គីណាល់ បានបន្ថែមទៀតថា “ដោយសារតែមានការប្តេជ្ញាចិត្តខ្ពស់ពី​សំណាក់​ថ្នាក់ដឹកនាំ និង​បុគ្គលិក អេ អឹម ខេ​ ទាំងអស់ បច្ចុប្បន្ននេះ អេ អឹម ខេ ត្រូវបានទទួលស្គាល់ថា ជាគ្រឹះស្ថាន​មី​ក្រូហិរញ្ញវត្ថុ ដែល អនុវត្ត​យ៉ាង​ពេញលេញ ទៅតាមគោលការណ៍ការពារអតិថិជនពី SMART CAMPAIGN ដែលជាស្ថាប័ន​អន្តរជាតិ បង្រួបបង្រួមគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុទូទាំងពិភពលោក ឲ្យមានគោលដៅរួម គឺអនុវត្តឲ្យបានពេញលេញ​ទៅតាម​គោល​ការណ៍ការពារអតិថិជន”។​

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ អេ អឹម​ ខេ មានបុគ្គលិកសរុបចំនួនជិត ២.៥០០នាក់ អតិថិជនចំនួនជិត ៦៨ ម៉ឺននាក់ ជាមួយនឹង​ផលប័ត្រប្រាក់​កម្ចីជាង ២០៥ លានដុល្លារអាមេរិក និងមានការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និង មានភ្នាក់ងារ​ជាង ៣.០០០កន្លែង នៅ​ទូទាំង​ប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុង​ផ្តល់ជូន អតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារ​ចល័ត សេវាបើក​ប្រាក់​បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។