អេ អឹម ខេ បើកទំព័រប្រវត្តិសាស្រ្តថ្មីក្លាយជាធនាគារពាណិជ្ជជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ អេ អឹម ខេ សូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា អេ អឹម ខេ បានក្លាយខ្លួនជា “ធនាគារពាណិជ្ជ” ជាផ្លូវការ ដើម្បីពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុឱ្យកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋកម្ពុជា។

ក្នុងរយៈពេលជាង ២០ឆ្នាំ កន្លងមកនេះ អេ អឹម ខេ បានសាងកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវខ្ពស់ និងសម្បូរបែបជូនដល់អតិថិជន និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ដើម្បីពង្រីកសកម្មភាពអាជីវកម្ម និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន អេ អឹម ខេ សូមបើកទំព័រប្រវត្តិសាស្រ្តថ្មី ក្នុងនាមជា ​​​«ធនាគារ អេ អឹម ខេ» ដែលទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជជាផ្លូវការពីធនាគារជាតិនៃកម្ពុជា។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា «ការវិវត្តខ្លួនមកជា ធនាគារ អេ អឹម ខេ នាពេលនេះ គឺជាមោទនភាព និងជាសមិទ្ធផលដ៏ធំធេងបំផុតក្នុងដំណើរប្រតិបត្តិការជាងពីរទសវត្សរ៍របស់យើង។ នេះមិនត្រឹមតែជាការផ្លាស់ប្តូរឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំយកនូវសេវាធនាគារឱ្យកាន់តែសម្បូរបែប និងប្រសើរជាងមុនដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់អតិថិជនរបស់យើងទូទាំងប្រទេស។ យើងនឹងបន្តប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។»

ធនាគារ អេ អឹម ខេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូសហការ និងសាធារណជនទាំងអស់ដែលតែងតែជឿជាក់ និងគាំទ្រយើងខ្ញុំរហូតមក។ យើងខ្ញុំនឹងបន្តប្តេជ្ញាចិត្តពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន សម្បូរបែប ទំនើប និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើជូនអតិថិជនគ្រប់ៗរូបទាំងនៅទីក្រុង និងជនបទ។ យើងនឹងដាក់ចេញនូវយុទ្ធនាការថ្មីៗបន្ថែមទៀតជូនអតិថិជន នាពេលឆាប់ៗខាងមុខនេះ។

អំពីធនាគារ អេ អឹម ខេ

ធនាគារ អេ អឹម ខេ គឺជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបជូនដល់អតិថិជនគ្រប់រូបនៅទូទាំងប្រទេស ជាពិសេសស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាពដែលពួកគាត់ចង់បាន។ ធនាគារមានបណ្តាញប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត និងស្រុក-ក្រុង-ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារជាង ៥.០០០ ទូទាំងប្រទេស។ ក្រៅពីសេវាកម្ចី និងប្រាក់បញ្ញើ ធនាគារក៏មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប រួមមាន៖ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ប៊េងកាសួររេន សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលអាចស្កេនទូទាត់តាម KHQR រួមជាមួយសេវាហិរញ្ញវត្ថុជាច្រើនទៀត។

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក