អេ អឹម ខេ និង ដាយ អ៊ិឈិ ឡាយហ្វ៍ នឹងបរិច្ចាគ 5,000រៀលក្នុងមួយបណ្ណសន្យារ៉ាប់រង ជូនមូលនិធិគន្ធបុប្ផាកម្ពុជា 

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ​ បានអបអរសាទរខួប​៥ឆ្នាំ​នៃភាពជាដៃគូ និងបានចុះកិច្ចព្រមព្រៀង​បន្តកិច្ចសហការអាជីវកម្ម ប៊េងកាសួរេន រយៈពេលវែង។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការពង្រីកលទ្ធភាពទទួលបានកិច្ចការពារហិរញ្ញវត្ថុ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងការអបអរឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនទាំង២បានបង្កើតគំនិតផ្តួចផ្តើមគាំទ្រសហគមន៍។ ដាយ អុិឈិ ឡាយហ្វ៍ និង អេ អឹម ខេ នឹងបរិច្ចាគថវិកា ៥ពាន់រៀល រាល់ពេលអតិថិជនទិញបណ្ណសន្យារ៉ាប់រងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ អតិថិជនមិនត្រឹមតែទទួលបានការការពារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកជួយដល់សហគមន៍ថែមទៀតផង។

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក