អេ អឹម ខេ ដំណើរការមុខងារថ្មី «ដៃគូអាជីវកម្ម» លើកម្មវិធី AMK Mobile

ដើម្បីបង្កើនប្រសិទ្ធភាព និងបទពិសោធន៍ប្រើប្រាស់សេវាធនាគារឌីជីថលឱ្យកាន់តែសម្បូរបែប និងងាយស្រួលក្នុងការស្វែងរកការបញ្ចុះតម្លៃពីហាងដៃគូអាជីវកម្ម អេ អឹម ខេ អតិថិជនទាំងអស់អាចធ្វើបច្ចុប្បន្នភាពលើ AMK Mobile ដើម្បីប្រើប្រាស់មុខងារថ្មី “ដៃគូអាជីវកម្ម អេ អឹម ខេ” នៅលើផ្ទាំងអេក្រង់ខាងមុខ។

តើមុខងារ «ដៃគូអាជីវកម្ម អេ អឹម ខេ» ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក?

តាមរយៈការធ្វើបច្ចុប្បន្នភាព (Update) កម្មវិធី AMK Mobile ជំនាន់ចុងក្រោយ អតិថិជនទាំងអស់នឹងអាច៖

  • តាមដានប្រូម៉ូសិន៖ មិនរំលងរាល់ការបញ្ចុះតម្លៃពិសេសៗពីហាងដៃគូជាច្រើនប្រភេទ។
  • ស្វែងរកហាងជិតបំផុត៖ ងាយស្រួលរកទីតាំងហាងដៃគូដែលនៅក្បែរលោកអ្នកបំផុតតាមផែនទី។
  • ទទួលបានព័ត៌មានថ្មីៗ៖ ដឹងមុនគេអំពីហាងដៃគូថ្មីៗ ដើម្បីបង្កើនជម្រើសក្នុងការទិញទំនិញ។

អំពីធនាគារ អេ អឹម ខេ

ធនាគារ អេ អឹម ខេ គឺជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបជូនដល់អតិថិជនគ្រប់រូបនៅទូទាំងប្រទេស ជាពិសេសស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាពដែលពួកគាត់ចង់បាន។ ធនាគារមានបណ្តាញប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត និងស្រុក-ក្រុង-ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារជាង ៥.០០០ ទូទាំងប្រទេស។ ក្រៅពីសេវាកម្ចី និងប្រាក់បញ្ញើ ធនាគារក៏មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប រួមមាន៖ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ប៊េងកាសួររេន សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលអាចស្កេនទូទាត់តាម KHQR រួមជាមួយសេវាហិរញ្ញវត្ថុជាច្រើនទៀត។

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក