ផលិតផល និងសេវាកម្ម

វិសាលភាពប្រតិបត្តិការ

គ្រប់ជំហាននៃវិសាលភាពប្រតិបត្តិការរបស់យើងត្រូវបានជំរុញដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឲ្យកាន់តែងាយស្រួល និងជួយគាំទ្រដល់សហគមន៍។

ជាមួយនឹងបណ្តាញសាខាចំនួន ១៤៣ បណ្តាញភ្នាក់ងារទូទាំងប្រទេស និងម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ (ATM/CDM) ចំនួន ៨២ កន្លែង បានធ្វើឲ្យសេវាហិរញ្ញវត្ថុកាន់តែងាយស្រួល មានសុវត្ថិភាព និងអាចរកបានគ្រប់ទីកន្លែង។

តាមរយៈការពង្រីកវិសាលភាព និងការពង្រឹង ប្រតិបត្តិការរបស់យើងជាបន្តបន្ទាប់ យើងធានាថាអតិថិជន និងសហគមន៍ទូទាំងប្រទេសកម្ពុជាមានលទ្ធភាពទទួលបានដំណោះស្រាយហិរញ្ញវត្ថុដែលអាចទុកចិត្តបាន គ្រប់ពេលវេលា គ្រប់ទីកន្លែង។

143 សាខា

ស្វែងរកសាខាដែលនៅជិតបំផុតដើម្បីទទួលបានសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប

បណ្តាញភ្នាក់ងារទូទាំងប្រទេស

ធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយងាយស្រួលនៅតាមភ្នាក់ងារ អេ អឹម ខេ

82 ម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ

រីករាយជាមួយនឹងសេវាដក-ដាក់ប្រាក់តាមម៉ាស៊ីន ATM អេ អឹម ខេ គ្រប់កន្លែង

ការផ្តល់ជូនពិសេស

ចំណាប់អារម្មណ៍អតិថិជន

អ្នកស្រី ម៉ិល ស្រីយ៉ិន​

ភ្នាក់ងារមេ

ពីភ្នាក់ងារធម្មតាក្លាយជាភ្នាក់ងារមេនៅចុងឆ្នាំ២០២៤ បានជួយឱ្យអាជីវកម្មរបស់នាងខ្ញុំរីកចម្រើន និងមានឈ្មោះល្បីល្បាញជាងមុនក្នុងសហគមន៍។

តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបពីភ្នាក់ងារខ្ញុំដូចជា ការដក-ដាក់ប្រាក់ពីគ្រប់ធនាគារ និងការទូទាត់វិក្កយបត្រនានា មិនត្រឹមតែធ្វើឱ្យអតិថិជនស្គាល់ភ្នាក់ងារខ្ញុំកាន់តែច្រើនប៉ុណ្ណោះទេ ថែមទាំងទទួលបានការគាំទ្រយ៉ាងយកចិត្តទុកដាក់ពី អេ អឹម ខេ ក្នុងការបង្ហាត់បង្រៀន និងដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗ យ៉ាងឆាប់រហ័ស ដែលជាចំណែកធ្វើឱ្យអាជីវកម្មមួយនេះកាន់តែមានភាពល្បីល្បាញ និងជោគជ័យ។

លោក សៀ សេងហ៊ាប

អតិថិជនកម្ចី

ចាប់ពីឆ្នាំ២០២២មក ខ្ញុំបានប្រើប្រាស់កម្ចី អេ អឹម ខេ ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនសហគមន៍បានយ៉ាងទូលំទូលាយ ដោយបានពង្រីកអាងស្តុកទឹក និងរៀបចំប្រព័ន្ធទុយោទឹកស្អាត ដើម្បីជួយដល់ប្រជាពលរដ្ឋជាង ១.៥០០គ្រួសារ នៅស្រុកអង្គស្នួល។

អេ អឹម ខេ ផ្តល់លក្ខខណ្ឌស្នើកម្ចីដោយមិនត្រូវការទ្រព្យបញ្ចាំសម្រាប់ការពង្រីកអាជីវកម្មរបស់ខ្ញុំក្នុងការបំពេញបេសកកម្មបម្រើសហគមន៍។

នៅពេលខាងមុខ ខ្ញុំនឹងសហការជាមួយ អេ អឹម ខេ បន្ថែមទៀតដើម្បីបម្លែងទៅជាស្ថានីយបៃតងដោយប្រើប្រាស់ថាមពលសូឡាកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពការងារ។

អ្នកស្រី វង់ ណាវ៉ូ និងស្វាមី

ភ្នាក់ងារមេ

ចាប់ផ្តើមពីអាជីវកម្មលក់ចាប់ហួយ រហូតក្លាយជាភ្នាក់ងារមេរបស់ អេ អឹម ខេ ក្នុងឆ្នាំ២០២៥ អាជីវកម្មមួយនេះកាន់តែបន្តរីកចម្រើនទៅមុខ។

តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដ៏សំបូរបែបពីភ្នាក់ងាររបស់ខ្ញុំ ដូចជា សេវាដក-ដាក់ប្រាក់គ្រប់ធនាគារ ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ និងសេវាទូទាត់ផ្សេងៗ នាងខ្ញុំមិនត្រឹមតែទទួលបានប្រាក់ចំណូលបន្ថែម និងចំណេះដឹងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំយកសេវាហិរញ្ញវត្ថុឱ្យកាន់តែជិតប្រជាពលរដ្ឋក្នុងសហគមន៍។

អ្នកស្រី ឈុន ស្រីនី

អតិថិជនទទួលសំណងធានារ៉ាប់រង

ប្រសិនបើគ្មានបណ្ណសន្យារ៉ាប់រងពី អេ អឹម ខេ នោះទេ ស្ថានភាពគ្រួសារខ្ញុំកាន់តែពិបាកទៅថ្ងៃមុខ។

បន្ទាប់ពីបាត់បង់បង្គោលគ្រួសារដោយសារគ្រោះថ្នាក់ចរាចរណ៍ នាងខ្ញុំបានទទួលសំណងធានារ៉ាប់រងចំនួន ១៥,២ លានរៀល ពី អេ អឹម ខេ ហើយវាបានក្លាយជាបង្អែកដ៏សំខាន់ក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ខ្ញុំ។

ជាមួយនឹងការចំណាយមិនដល់ ១០០រៀល/ថ្ងៃ ការទិញបណ្ណសន្យារ៉ាប់រងខ្នាតតូចបន្ទាប់ពីស្នើកម្ចី គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដើម្បីការពារអនាគតគ្រួសារពីហានិភ័យនានា។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក