ភាគទុនិក

ភាគទុនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាអ្នកនាំផ្លូវស្ថាប័នឲ្យសម្រេចបាននូវបេសកម្មរបស់ខ្លួនលើលទ្ធផលការងាររ​វាងកិច្ចការសង្គម និងហិរញ្ញវត្ថុ។ ភាគទុនិកទាំងនោះគឺជាអ្នកថែរក្សាគុណតម្លៃរបស់ អេ អឹម ខេ ក្នុងការស្វែងរកប្រាក់ចំណេញ និងលទ្ធភាពជោគជ័យអាជីវកម្ម គុណតម្លៃដែលអាចផ្តល់ជាដំណោះស្រាយ និងយុទ្ធសាស្ត្រពីការលើកទឹកចិត្តបុគ្គលិក ព្រមទាំងធានាថាអតិថិជនមានភាពប្រសើរជាងមុន។

ធនាគារសៀងហៃ ខមមែសល & សេវីង (អេស ស៊ី អេស ប៊ី)

ធនាគារសៀងហៃ ខមមែសល & សេវីង (SCSB): ត្រូវបានបង្កើតឡើងនៅទីក្រុងស៊ាងហៃក្នុងឆ្នាំ ១៩១៥ ក្នុងគោលបំណងដើម្បី “បម្រើសង្គម គាំទ្រឧស្សាហកម្ម និងលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ”។ ធនាគារនេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយត្រូវបានគេទទួលស្គាល់ចំពោះហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាផ្ទេរប្រាក់ប្រកបដោយប្រសិទ្ធភាព។

ជាមួយនឹងបុត្រសម្ព័ន្ធរបស់ខ្លួនធនាគារសៀងហៃខមមែសល & សេវីង (SCB) នៅក្នុងទីក្រុងហុងកុង ធនាគារ SCSB គ្រប់គ្រងទ្រព្យសកម្មសរុបជាង ៥៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក និងទុនជាង ១.៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយមានហ៊ុនភាគទុនិកជាង ៥.៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ធនាគារ  SCSB មានបុគ្គលិកជាង ៤ ០០០ នាក់ និងមានការិយាល័យប្រតិបត្តិការចំនួន ១២៧ ទូទាំងពិភពលោក។ គ្រាន់តែនៅលើកោះតៃវ៉ាន់តែមួយ ធនាគារ SCSB មានការិយាល័យ ៦៩ និងបុគ្គលិកជាង ២៤០០ នាក់ និងមានការិយាល័យចំនួន ៣ ទៀតនៅហុងកុង វៀតណាម និងសិង្ហបុរី និងមានការិយាល័យតំណាងចំនួន ៣ នៅប្រទេសថៃ កម្ពុជា និងឥណ្ឌូនេស៊ី។ តាមរយៈធនាគារ SCB យើងប្រតិបត្តិការចំនួន ៤៥ សាខានៅទីក្រុងហុងកុង និង ៧ សាខានៅក្រៅប្រទេស (ក្រុងស៊ាងហៃ សិនជិន តំបន់ពាណិជ្ជកម្មសេរី នៅស៊ាងហៃ ទីក្រុងឡុង ញូវយ៉ក សាន់ហ្រ្វាន់ស៊ីស្កូ និងឡូស អេនចេឡេស)។​

ធនាគារ SCSB និង SCB បានធ្វើការជាដៃគូជិតស្និតជាមួយធនាគារស៊ាងហៃនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលគេស្គាល់ថាជាសម្ព័ន្ធធនាគារស៊ាងហៃទាំងបី។

អេ អឹម ខេ អេសអេ

សមាគមបុគ្គលិក អេ អឹម ខេ លីមីធីត (AMK-SA) គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតមួយដែលមានលេខចុះបញ្ជីក្រសួងពាណិជ្ជកម្ម ០០០០៨៥៥១ ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១១ អនុលោមតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន AMK-SA នេះ បានចុះបញ្ជីដោយមានអាសយដ្ឋាននៅអគារលេខ​ ២៨៥ ផ្លូវ ២៧១ សង្កាត់ ទំនប់ទឹក ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ កម្ពុជា។