សេចក្ដីជូនដំណឹងអំពីការផ្លាស់ប្ដូរកាត CSS!

ធនាគារ អេ អឹម ខេ សូមគោរពជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់កាត CSS ដែលមានលេខ 6ខ្ទង់ ផ្តើមដោយលេខ 637079 សូមអញ្ជើញមកធ្វើការផ្លាស់ប្ដូរមកកាតថ្មី ដើម្បីធានាបាននូវការប្រើប្រាស់សេវាកម្ម ដែលមានប្រសិទ្ធភាព សុវត្ថិភាព និងអាចដំណើរការប្រតិបត្តិការជាមួយស្ថាប័នផ្សេងៗបានយ៉ាងរលូន។

ដើម្បីសម្រួលដល់ការផ្លាស់ប្ដូរកាត សូមអតិថិជនភ្ជាប់មកជាមួយនូវឯកសារខាងក្រោម៖

១. កាត CSS ដែលកំពុងប្រើប្រាស់

២. ឯកសារបញ្ជាក់អត្តសញ្ញាណ (ក្នុងករណីបាត់កាត)

បញ្ជាក់៖ ការផ្លាស់ប្ដូរកាត ផ្ដល់ជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦។ អតិថិជនអាចអញ្ជើញមកផ្លាស់ប្តូរកាតនៅគ្រប់សាខារបស់ ធនាគារ អេ អឹម ខេ ទាំង 143 សាខា នៅទូទាំងប្រទេស។

ធនាគារ អេ អឹម ខេ សូមថ្លែងអំណរគុណចំពោះការសហការរបស់អតិថិជនទាំងអស់ 

សូមអរគុណ!

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក