អេ អឹម ខេ ប្រកាសដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន CRM ឆ្លាតវៃនៅតាមស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដាក់ និងដកប្រាក់ ២៤/៧

ភ្នំពេញ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ អេ អឹម ខេ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីនវៃឆ្លាត ដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (CRM) ក្នុងគោលបំណងផ្ដល់ភាពងាយស្រួល ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជូនដល់អតិថិជន។ ការដាក់ឱ្យដំណើរការម៉ាស៊ីន CRM នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រឌីជីថលរបស់ អេ អឹម ខេ ក្នុងការអភិវឌ្ឍន៍ និងផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុដែល «ងាយស្រួល លឿន រហ័ស និងមានសុវត្ថិភាពខ្ពស់» សម្រាប់អតិថិជនគ្រប់រូប។

អត្ថប្រយោជន៍នៃម៉ាស៊ីន CRM អេ អឹម ខេ៖

  • ដាក់ប្រាក់ចូលគណនីភ្លាមៗ៖ អតិថិជនអាចដាក់ប្រាក់ចូលក្នុងគណនីបានភ្លាមៗ ដោយមិនចាំបាច់រង់ចាំនៅបញ្ជរ ឬបំពេញឯកសារស្មុគស្មាញ ដែលជួយសន្សំសំចៃពេលវេលាបានយ៉ាងច្រើន។
  • ដកប្រាក់រហ័សតាម QR ស្កែន៖ ផ្តល់ភាពងាយស្រួលក្នុងការដកប្រាក់ដោយមិនចាំបាច់ប្រើកាត (Cardless) គ្រាន់តែប្រើប្រាស់កម្មវិធី AMK Mobile ដើម្បីស្កែនជាការស្រេច។
  • សេវាកម្ម ២៤/៧៖ អតិថិជនអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា មិនថាថ្ងៃឈប់សម្រាក ឬពេលយប់ ដែលស័ក្តិសមបំផុតសម្រាប់តម្រូវការបន្ទាន់។

តាំងម៉ាស៊ីន CRM នៅតាមស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ (TotalEnergies)៖

ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្វែងរក អតិថិជនអាចអញ្ជើញទៅកាន់ទីតាំងទាំង ៦ ដូចខាងក្រោម៖

  • តូតាល់ មុនីវង្ស (https://maps.app.goo.gl/51JzDmXJ1NE294jd6)
  • តូតាល់ តាខ្មៅ (https://maps.app.goo.gl/1dxbqYk5nSXhMsUW6)
  • តូតាល់ ទួលពង្រ២ (https://maps.app.goo.gl/8j4c5pcz3vEJgNcC8)
  • តូតាល់ ផ្លូវ២០០៤ (https://maps.app.goo.gl/33DjmSfbf2RH6swA7)
  • តូតាល់ ផ្លូវជាតិលេខ៣ (https://maps.app.goo.gl/SMGgDS1sPdxjtP8K6)
  • តូតាល់ កោះនរា (https://maps.app.goo.gl/eW44j3SJPmrBVcfP8?g_st=ipc)

 អំពីធនាគារ អេ អឹម ខេ

ធនាគារ អេ អឹម ខេ គឺជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបជូនដល់អតិថិជនគ្រប់រូបនៅទូទាំងប្រទេស ជាពិសេសស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាពដែលពួកគាត់ចង់បាន។ ធនាគារមានបណ្តាញប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត និងស្រុក-ក្រុង-ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារជាង ៥.០០០ ទូទាំងប្រទេស។ ក្រៅពីសេវាកម្ចី និងប្រាក់បញ្ញើ ធនាគារក៏មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប រួមមាន៖ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ប៊េងកាសួររេន សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលអាចស្កេនទូទាត់តាម KHQR រួមជាមួយសេវាហិរញ្ញវត្ថុជាច្រើនទៀត។

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក