បុគ្គលិក អេ អឹម ខេ ចូលរួមបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម

ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំកម្មវិធី «បរិច្ចាគឈាម សង្គ្រោះជីវិត»ដែលមានបុគ្គលិកចំនួន ២២ នាក់ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយ សង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការឈាមជាចាំបាច់។ កម្មវិធីបរិច្ចាគឈាមនេះបង្ហាញពីការប្តេជ្ញាចិត្តជ្រាលជ្រៅរបស់ អេ អឹម ខេ ចំពោះការទទួលខុសត្រូវសង្គម និងការគាំទ្រដល់សុខុមាលភាពសហគមន៍នៅកម្ពុជា។ ឈាមមួយប្លោក អាចជួយសង្រ្គោះជីវិតមនុស្សបាន ៣នាក់។

មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យរដ្ឋដ៏សំខាន់មួយដែលផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់ ដោយពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ឈាមជាប្រចាំដើម្បីធ្វើប្រតិបត្តិការវះកាត់ ព្យាបាលជំងឺ និងសង្គ្រោះជីវិតកុមារជារៀងរាល់ថ្ងៃ។ ការបរិច្ចាគឈាមពីបុគ្គលិក អេ អឹម ខេ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការធានាថាមន្ទីរពេទ្យមានធនធានគ្រប់គ្រាន់ដើម្បីបន្តផ្តល់បេសកកម្មសង្គ្រោះជីវិតដល់កុមារដែលត្រូវការជំនួយ។

អេ អឹម ខេ ពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងសកម្មភាពដ៏មានអត្ថន័យនេះ។

ការបរិច្ចាគឈាម គឺជាការចែករំលែកក្តីស្រលាញ់ 

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក