អត្រាការប្រាក់ពិសេស ៤% ក្នុងមួយឆ្នាំសម្រាប់អតិថិជនមិនធ្លាប់មានគណនី អេ អឹម ខេ!

ភ្នំពេញ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ អេ អឹម ខេ បានប្រកាសដាក់ឱ្យដំណើរការប្រូម៉ូសិនថ្មី «បើកគណនីខ្លួន​ឯង ទទួលបានអត្រាការប្រាក់ពិសេស ៤%» សម្រាប់អតិថិជនមិនធ្លាប់មានគណនី អេ អឹម ខេ។ ចាប់ពីថ្ងៃនេះតទៅ អតិថិជនថ្មីដែលបើកគណនីដោយខ្លួនឯងតាមមុខងារ “សែលហ្វី” នៅលើ AMK Mobile អ្នកនឹងទទួលបានអត្រាការប្រាក់ពិសេស ៤% ក្នុងមួយឆ្នាំ គ្រប់ទំហំសាច់ប្រាក់។

មុខងារបើកគណនីដោយខ្លួនឯងតាមប៊ូតុង “សែលហ្វី” លើ AMK Mobile នេះ រចនាឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខា ឬត្រូវបំពេញឯកសារស្មុគស្មាញឡើយ។ អតិថិជនគ្រាន់តែមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទ រួចអនុវត្តត្រឹម ៣ ជំហានដូចខាងក្រោមបន្ទាប់ពីទាញយកកម្មវិធីតាម App Store ឬ Play Store៖

  1. ចុចលើប៊ូតុង «បង្កើតគណនីខ្លួនឯង (សែលហ្វី)» រួចបញ្ចូលលេខទូរសព្ទ និងមុខរបរ
  2. ថតរូប អត្តសញ្ញាណបណ្ណ (ផ្នែកខាងមុខ)
  3. ថតរូបមុខរបស់អ្នក (សែលហ្វី) នោះអ្នកនឹងទទួលបានគណនីថ្មី និងរីករាយជាមួយនឹងអត្រាការប្រាក់ពិសេស ៤% ក្នុងមួយឆ្នាំ (គ្រប់ទំហំសាច់ប្រាក់)។

ក្រៅពីទទួលបានអត្រាការប្រាក់ខ្ពស់ ៤% ក្នុងមួយឆ្នាំ អតិថិជនដែលប្រើប្រាស់ AMK Mobile ប្រចាំថ្ងៃ នឹងទទួលបានបទពិសោធន៍ទូទាត់ឌីជីថលដ៏សម្បូរបែប និងសុវត្ថិភាព រួមមាន៖

  • ស្កេន KHQR ទូទាត់ឆ្លងធនាគារឥតគិតថ្លៃ
  • ផ្ទេរប្រាក់ទៅធនាគារក្នុងស្រុកតាមបាគងដល់ 50,000ដុល្លារក្នុងមួយថ្ងៃ
  • ផ្ទេរប្រាក់ក្រៅប្រទេសបានដល់ ២៣ប្រទេស ជុំវិញពិភពលោក
  • បញ្ចូលលុយទូរសព្ទបានគ្រប់ប្រព័ន្ធ និងទទួលបានពិន្ទុរាល់ពេល
  • ទូទាត់វិក្កយបត្រទឹក ភ្លើង សំរាម កម្ចី ធានារ៉ាប់រង និងវិក្កយបត្រផ្សេងៗ

រយៈពេលប្រម៉ូសិន៖ ចាប់ពីថ្ងៃទី២ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦

កុំរង់ចាំយូរ! បើកគណនីជាមួយ អេ អឹម ខេ ឥឡូវនេះ ដើម្បីទទួលបានអត្រាការប្រាក់ពិសេស។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

***អេ អឹម ខេ រក្សាសិទ្ធិក្នុងការកែប្រែ ឬផ្លាស់ប្តូរលក្ខខណ្ឌនានាដោយមិនចាំបាច់ជម្រាបជូនដំណឹងជាមុន។

អំពី អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបជូនដល់អតិថិជនគ្រប់រូបនៅទូទាំងប្រទេស ជាពិសេសស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយពួកគេឱ្យសម្រេចបាននូវគោលបំណងហិរញ្ញវត្ថុ និងជីវភាពគ្រួសារ។ អេ អឹម ខេ មានប្រតិបត្តិការនៅគ្រប់ខេត្ត-ក្រុង និងស្រុក-ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារជាង ៥.០០០ ទូទាំងប្រទេស។ ក្រៅពីសេវាកម្ចី និងប្រាក់បញ្ញើ អេ អឹម ខេ ក៏មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប រួមមាន៖ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ប៊េងកាសួររេន សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលអាចស្កេនទូទាត់តាម KHQR រួមជាមួយសេវាហិរញ្ញវត្ថុជាច្រើនទៀត។

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក