គណនីកូនឆ្លាត

គណនីកូនឆ្លាត

អំពីផលិតផល

គណនីសន្សំប្រភេទនេះ ត្រូវបានរចនាឡើងសម្រាប់ឪពុកម្តាយដែលយកចិត្តទុកដាក់លើសុវត្ថិភាពហិរញ្ញវត្ថុ និងអនាគតរបស់កូន។នេះជាគណនីសន្សំរយៈពេលវែង ដែលផ្តល់នូវវិធីសន្សំប្រាក់ដ៏ល្អបំផុត ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុអនាគតរបស់កូនដូចជា ការសិក្សា អាពាហ៍៍ពិពាហ៍ ឬការចាប់ផ្តើមអាជីវកម្មតូចៗ ជាដើម។

លើសពីនេះទៅទៀត អេ អឹម ខេ ផ្តល់ធានារ៉ាប់់រងឥតគិតថ្លៃដល់ម្ចាស់គណនីផងដែរ ដើម្បីបន្ថែមការការពារ និងផ្តល់សន្តិភាពផ្លូវចិត្តដល់ឪពុកម្តាយដោយមិនតម្រូវបង់សេវាបន្ថែមឡើយ។

អត្ថប្រយោជន៍

សុវត្ថិភាពនាពេលអនាគត

សន្សំប្រាក់ក្នុងរយៈពេលវែងដើម្បី ថ្លៃសិក្សា ឬ គោលដៅអនាគតរបស់កូន។

ការពារអាយុជីវិត

ទទួលបានធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃ រហូតដល់ ២០ម៉ឺនដុល្លារ។

សន្សំប្រាក់ក្នុងចំនួនតិច

ចាប់ផ្តើមសន្សំក្នុងចំនួនតិច ត្រឹមតែ ៤០,០០០ រៀល / ១០ ដុល្លារ ក្នុងមួយខែ។

លក្ខណៈផលិតផល
បរិយាយ
រូបិយប័ណ្ណ

រៀល/ដុល្លារ

អត្រាការប្រាក់ប្រចាំឆ្នាំ

រហូតដល់ ៣,00%

រយៈពេល

រហូតដល់ ១៧ឆ្នាំ

ទឹកប្រាក់ដាក់ដំបូង

៤០,០០០ រៀល/ ១០ដុល្លារ

ទឹកប្រាក់ដាក់សន្សំប្រចាំខែ

៤០,០០០ រៀល/ ១០ដុល្លារ

ឯកសារបញ្ជាក់កម្មសិទ្ធិគណនី

កាតអេធីអឹម ឬប័ណ្ណគណនីសន្សំ

ពន្ធលើការប្រាក់

៦% សម្រាប់និវាសនជន, ១៤% សម្រាប់អនិវាសនជន

ទីតាំងបើកគណនី
  • ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ
  • បុគ្គលិក អេ អឹម ខេ ក្នុងម៉ោងធ្វើការ
  • សេវាធនាគារចល័ត AMK Mobile
បណ្ដាញប្រតិបត្តិការ

អាចដំណើរការប្រតិបត្តិការនៅគ្រប់បណ្ដាញប្រតិបត្តិការ អេ អឹម ខេ ដូចជា៖

  • ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ
  • ភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស
  • សេវាធនាគារចល័ត AMK Mobile
  • ម៉ាស៊ីនដក ដាក់ប្រាក់ស្វ័យប្រវត្តិ អេ អឹម ខេ
ការគណនាការប្រាក់

ការប្រាក់ត្រូវបានគណនាជាប្រចាំថ្ងៃទៅតាមសមតុល្យចុងក្រោយនៅពេលបិទថ្ងៃ ហើយការប្រាក់នឹងដាក់បញ្ចូលក្នុងគណនីពេលបិទគណនី។

លក្ខខណ្ឌដកប្រាក់

ដកប្រាក់នៅចុងកាលបរិច្ឆេទកំណត់ ឬពេលបិទគណនី

អត្ថប្រយោជន៍
សេវាបន្ថែម

មិនគិតថ្លៃ លើសេវាបន្ថែមដូចខាងក្រោម៖

  • ការស្នើរសុំរបាយការណ៍គណនី
  • កាតអេធីអឹម
ថ្លៃសេវា
  • មិនគិតថ្លៃសេវាសម្រាប់ការបើក ឬបិទគណនី
  • មិនគិតថ្លៃសេវាកម្ម អេធីអឹម ប្រចាំឆ្នាំ
  • គិតថ្លៃសេវាតាមរយៈពេលនៃការមិនប្រើប្រាស់គណនី សម្រាប់គណនីសកម្មលើសពី ១២ខែ
  • ៨០០០រៀល ឬ ២ដុល្លារសម្រាប់ការស្នើរសុំកាត អេធីអឹម ឬឯកសារបញ្ជាក់កម្មសិទ្ធគណនីថ្មីក្នុងករណីបាត់
អត្ថប្រយោជន៍បន្ថែម

ទទួលបានការធានារ៉ាប់រងអាយុជីវិត ករណីស្លាប់ ឬពិការភាពអចិន្រ្តៃយ៍រហូតដល់ ៥,០០០ដុល្លារ និងគ្រោះថ្នាក់រហូតដល់ ៣០០% នៃចំនួនទឹកប្រាក់សរុបដែលមាននៅក្នុងគណនីនៅចុងខែដែលមិនលើសពី ២០០,០០០ដុល្លារ។

លក្ខខណ្ឌតម្រូវសម្រាប់បើកគណនី
  • ជាអតិថិជន (និវាសនជន /អនិវាសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
  • ឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព ដូចជា អត្តសញ្ញាណប័ណ្ណ /លិខិតឆ្លងដែន /សៀវភៅគ្រួសារ /ឯកសារបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរ និងឯកសារពាក់ព័ន្ធផ្សេងទៀត
ទំនាក់ទំនង
023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
សូមធ្វើការទំនាក់ទំនងជាមួយសហការីយើងខ្ញុំ
បង្កើតគណនីដោយខ្លួនឯងលើ AMK Mobile
លក្ខខណ្ឌប្រើប្រាស់

ដោយបំពេញ និងដាក់ស្នើតាមទម្រង់នេះ អ្នកយល់ព្រមគោរពតាមគោលការណ៍ឯកជនភាព និងសុវត្ថិភាពរបស់យើងខ្ញុំ។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក