គណនីសំណាង

គណនីសំណាង

អំពីផលិតផល

គណនីសន្សំដែលផ្តល់អត្រាការប្រាក់ខ្ពស់ដល់អតិថិជន ជាមួយនឹងភាពងាយស្រួល និងភាពបត់បែនរាល់ពេលមានតម្រូវការប្រើប្រាស់ប្រាក់។

អត្ថប្រយោជន៍

ការប្រាក់ទាក់ទាញ

ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់ ប្រសិនបើសាច់ប្រាក់ក្នុងគណនីកាន់តែច្រើន។

ភាពបត់បែនក្នុងការប្រើប្រាស់

ផ្ដល់ជូននូវភាពងាយស្រួលក្នុងការប្រើប្រាស់សាច់ប្រាក់ក្នុងគណនី នៅគ្រប់សាខា ម៉ាស៊ីន អេធីអឹម កម្មវិធីធនាគារចល័ត ឬ បណ្តាញប្រតិបត្តិការផ្សេងៗ គ្រប់ពេលដែលត្រូវការ។

មិនគិតថ្លៃសេវាបន្ថែម

រីករាយជាមួយនឹងសេវាកម្មផ្សេងៗ ដោយឥតគិតថ្លៃបន្ថែម ដូចជា បើក ឬ បិទគណនី។

លក្ខណៈផលិតផល
បរិយាយ
រូបិយប័ណ្ណ

រៀល/ដុល្លារ

អត្រាការប្រាក់ប្រចាំឆ្នាំ

សូមពិនិត្យតារាងអត្រាការប្រាក់

ទឹកប្រាក់ដាក់ដំបូង

២,០០០,០០០ រៀល/ ៥០០ដុល្លារ

សមតុល្យតម្កល់អប្បបរមា

២,០០០,០០០ រៀល/ ៥០០ដុល្លារ

ឯកសារបញ្ជាក់កម្មសិទ្ធិគណនី

កាតអេធីអឹម ឬប័ណ្ណគណនីសន្សំ

ពន្ធលើការប្រាក់

៤% សម្រាប់និវាសនជន, ១៤% សម្រាប់អនិវាសនជន

ទីតាំងបើកគណនី
  • ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ
  • បុគ្គលិក អេ អឹម ខេ ក្នុងម៉ោងធ្វើការ
  • សេវាធនាគារចល័ត AMK Mobile
បណ្ដាញប្រតិបត្តិការ

អាចដំណើរការប្រតិបត្តិការនៅគ្រប់បណ្ដាញប្រតិបត្តិការ អេ អឹម ខេ ដូចជា៖

  • ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ
  • បុគ្គលិក អេ អឹម ខេ ក្នុងម៉ោងធ្វើការ
  • ភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស
  • សេវាធនាគារចល័ត AMK Mobile
  • ម៉ាស៊ីនដក/ដាក់ប្រាក់ស្វ័យប្រវត្តិ អេ អឹម ខេ និង
  • ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់សមាជិក CSS
ការគណនាការប្រាក់

ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃទៅតាមសមតុល្យនៅពេលបិទថ្ងៃ ហើយការប្រាក់នឹងដាក់បញ្ចូលនៅក្នុងគណនីនៅរាល់ចុងខែ

អត្ថប្រយោជន៍
សេវាបន្ថែម

មិនគិតថ្លៃ លើសេវាបន្ថែមដូចខាងក្រោម៖

  • ការស្នើរសុំរបាយការណ៍គណនី
  • កាតអេធីអឹម
  • ការភ្ជាប់សេវាធនាគារចល័ត AMK Mobile
  • និងទទួលបានការជូនដំណឹងពត័មានគណនីតាមរយៈទូរសព្ទដៃ
  • ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់សមាជិក CSS
ថ្លៃសេវា
  • មិនគិតថ្លៃសេវាសម្រាប់ការបើក ឬបិទគណនី
  • មិនគិតថ្លៃសេវាកម្ម អេធីអឹម ប្រចាំឆ្នាំ
  • គិតថ្លៃសេវាតាមរយៈពេលនៃការមិនប្រើប្រាស់គណនី សម្រាប់គណនីសកម្មលើសពី ១២ខែ
  • ៨០០០រៀល ឬ ២ដុល្លារសម្រាប់ការស្នើរសុំកាត អេធីអឹម ឬឯកសារបញ្ជាក់កម្មសិទ្ធគណនីថ្មីក្នុងករណីបាត់
សមតុល្យក្នុងគណនី
រៀល
ដុល្លារ
<= ២០.០០០.០០០ រៀល/ ៥.០០០ដុល្លារ

រៀល: ៣,០០%

៣,០០%

ដុល្លារ: ២,៧៥%

២,៧៥%

> ២០.០០០.០០០ រៀល ទៅ ២០០.០០០.០០០ រៀល/
> ៥.០០០ ដុល្លារ ទៅ ៥០.០០០ដុល្លារ

រៀល: ៣,៥០%

៣,៥០%

ដុល្លារ: ៣,២៥%

៣,២៥%

> ២០០.០០០.០០០ រៀល/ ៥០.០០០ ដុល្លារ

រៀល: ៣,៧៥%

៣,៧៥%

ដុល្លារ: ៣,៥០%

៣,៥០%

លក្ខខណ្ឌតម្រូវសម្រាប់បើកគណនី
  • ជាអតិថិជន (និវាសនជន /អនិវាសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ឬ ជាអតិថិជនមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ (សម្រាប់តែនិវាសនជន)
  • ឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព ដូចជា អត្តសញ្ញាណប័ណ្ណ /លិខិតឆ្លងដែន /សៀវភៅគ្រួសារ /ឯកសារបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរ និងឯកសារពាក់ព័ន្ធផ្សេងទៀត។
ទំនាក់ទំនង
023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
សូមធ្វើការទំនាក់ទំនងជាមួយសហការីយើងខ្ញុំ
បង្កើតគណនីដោយខ្លួនឯងលើ AMK Mobile
លក្ខខណ្ឌប្រើប្រាស់

ដោយបំពេញ និងដាក់ស្នើតាមទម្រង់នេះ អ្នកយល់ព្រមគោរពតាមគោលការណ៍ឯកជនភាព និងសុវត្ថិភាពរបស់យើងខ្ញុំ។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក