ឱកាសការងារ

ឱកាសការងារ

អាជីពការងារដែលទទួលបាននៅ ធនាគារ អេ អឹម ខេ ម.ក. មានតម្លៃលើសពីប្រាក់បៀវត្សន៍។ អេ អឹម ខេ គាំទ្របុគ្គលិកក្នុងការអភិវឌ្ឍអាជីពការងារ ឆ្ពោះទៅរកភាពរីកចម្រើនស្របតាមសក្តានុពលរបស់ពួកគេ។ នៅ អេ អឹម ខេ បុគ្គលិកគឺជាកតាលិករនៃភាពជោគជ័យ។ ចូលរួមការងារជាមួយ អេ អឹម ខេ គឹមានឱកាសក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម ជាមួយនឹងគោលដៅច្បាស់លាស់ ប្រកបដោយនវានុវត្តន៍ និងមានការសហការល្អ។ ជាមួយ អេ អឹម ខេ គឹមានឱកាសចូលរួមក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកសាងអនាគតហិរញ្ញវត្ថុឱ្យកាន់តែប្រសើរសម្រាប់កម្ពុជា។ អេ អឹម ខេ តែងតែវិនិយោគលើការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈរបស់បុគ្គលិក តាមរយៈការបណ្តុះបណ្តាល ការណែនាំ និងការផ្តល់ជូននូវឱកាសអភិវឌ្ឍន៍អាជីព ដើម្បីឲ្យបុគ្គលិកបន្តការរីកចម្រើន។

បរិយាកាសការងារដែលផ្តល់តម្លៃដល់ទស្សនៈ និងសក្តានុពលរបស់អ្នកដើម្បីជម្រុញឱ្យមានផលជះជាវិជ្ជមាន មាននៅ អេ អឹម ខេ។

ដំណឹងជ្រើសរើសបុគ្គលិក

តំណែង
ចំនួនតំណែង
ទីតាំង
ថ្ងៃផុតកំណត់
1
ការិយាល័យកណ្តាល
09-មេសា-2026
05
ការិយាល័យកណ្តាល សាខាពោធិ៏សាត់ កំពត សាខាសៀមរាប និងក្រុងព្រះសីហនុ
01-មេសា-2026
01
ការិយាល័យកណ្តាល
01-មេសា-2026

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិតបញ្ជាក់ (Cover Letter) មកកាន់ អេ អឹម ខេ គ្រប់សាខា និងការិយាល័យកណ្តាល អគារលេខ ២៨៥ មហាវិថីយុទ្ធពលខេមរៈភូមិន្ទ (ផ្លូវ ២៧១) ​ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឬ សារអេឡិចត្រូនិច៖ job@amkcambodia.com

អត្ថប្រយោជន៍

  • អេ អឹម ខេ ផ្តល់កញ្ចប់ប្រាក់បៀវត្ស
  • ប្រាក់បៀវត្សប្រកួតប្រជែងដល់​បុគ្គលិក
  • អត្រាប្រាក់បៀវត្សរ៍កើនឡើងជារៀងរាល់ឆ្នាំ
  • ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ (100%)
  • បុណ្យភ្ជុំបិណ្ឌ (រហូតដល់ 50%)
  • ប្រាក់សោធននិវត្តន៍ (300%) អេ អឹម ខេ
  • មូលនិធិសោធននិវត្តន៍ (រហូតដល់ 84%)
  • ប្រាក់រង្វាន់រក្សាទុក (រហូតដល់ 200%)
  • ប្រាក់លើកទឹកចិត្ត (ថយក្រោយ និងទៅមុខ)
  • ប្រាក់លើកទឹកចិត្ត (មិនមានកំណត់ដោយផ្អែកលើការអនុវត្ត)
  • ប្រាក់ឧបត្ថម្ភឯកសណ្ឋាន
  • ប្រាក់ឧបត្ថម្ភទូរសព្ទ
  • ប្រាក់ឧបត្ថម្ភជួលម៉ូតូ
  • ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត រួមទាំងការពឹងផ្អែក (100% គ្មានដែនកំណត់)បូករួមទាំងការព្យាបាលនៅក្រៅប្រទេសសម្រាប់បុគ្គលិក
  • ការធានារ៉ាប់រងគ្រោះថ្នាក់ 24/7 ថ្ងៃ
  • កញ្ចប់សេវាសម្រាលកូន (រហូតដល់ 2,400,000) ប្រាក់កម្ចីបុគ្គលិក (អត្រាទាបជាង 2%)
  • ការឈប់សម្រាកប្រចាំឆ្នាំ 18 ថ្ងៃក្នុងមួយឆ្នាំ
  • ការឈប់សម្រាកលំហែមាតុភាព (រហូតដល់ ៦ ខែ)
  • ការអភិវឌ្ឍសមត្ថភាព និងឱកាសដើម្បីលើកកម្ពស់តាមតម្រូវការការងារ
  • លក្ខខណ្ឌការងារស្របតាមច្បាប់ការងារកម្ពុជា។

ឯកសារភ្ជាប់៖

  • ច្បាប់ចម្លងនៃវិញ្ញាបនបត្រដែលទទួលបាន ឬលិខិតបញ្ជាក់ដោយសាកលវិទ្យាល័យ
  • ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងសំបុត្រកំណើត
  • សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរសព្ទលេខ៖ (០២៣) ៩៩៣ ០៦២ / (០២៣) ២២៤ ៧៦៣ ឬចូលទៅកាន់គេហទំព័រ៖ www.amkcambodia.com
  • អេ អឹម ខេ គឺជាការងារដែលមានឱកាសស្មើគ្នា។ ស្ត្រីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជនពិការត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក