អេ អឹម ខេ បានចូលរួមព្រឹត្តិការណ៍ ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០២៥

ភ្នំពេញ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) បានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ «ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០២៥»។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (GMAC)។

ក្នុងទិដ្ឋភាពនៃមហាព្រឹត្តិការណ៍ការងារដ៏ធំនេះ បានផ្ដល់ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង ពីសំណាក់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០កន្លែង។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍធនធានមនុស្ស និងសុខុមាលភាពបុគ្គលិក ដែលជាលទ្ធផលបានធ្វើឲ្យគ្រឹះស្ថានទទួលបានពានរង្វាន់និយោជកឆ្នើម HR Asia Best Company to Work For in Asia 2025 ក្នុងប្រទេសកម្ពុជា និងបានទទួលពាន ៥ឆ្នាំជាប់ៗគ្នា គឺពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៥ ពីស្ថាប័នអន្តរជាតិ World HRD Congress។ ក្នុងឆ្នាំ២០២៥ នេះផងដែរ អេ អឹម ខេ បានចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ដើម្បីផ្ដល់ឱកាសការងារជាង ៣០០ មុខតំណែង ទូទាំង ២៥ ខេត្ត-រាជធានី ដល់សិស្ស-និស្សិត ក៏ដូចជាអ្នកស្វែងរកការងារធ្វើ ដែលមានបំណងចូលរួមជាមួយក្រុមគ្រួសារ អេ អឹម ខេ។

លោកស្រី ពាំង ពិសាខ ប្រធាននាយិកាប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា៖ «ការចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាបេសកកម្មមួយដ៏សំខាន់របស់ អេ អឹម ខេ ក្នុងការចូលរួមផ្ដល់ឱកាសការងារដល់ពលរដ្ឋកម្ពុជា​ ជាពិសេសយុវជនជំនាន់ក្រោយ ក៏ដូចជាការស្វែងរកមូលធនមនុស្សដែលមានសមត្ថភាព និងឆន្ទៈខ្ពស់ ដើម្បីចូលរួមជាកម្លាំងស្នូលដ៏រឹងមាំ ក្នុងការសម្រេចបាននូវទស្សនៈវិស័យរបស់យើង ។ យើងជឿជាក់ថា បុគ្គលិកគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់គ្រឹះស្ថាន។ ភាពជោគជ័យនៃការទទួលពានរង្វាន់និយោជកឆ្នើម ៥ឆ្នាំជាប់ៗគ្នា បានបង្ហាញយ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្តរបស់ អេ អឹម ខេ ក្នុងការផ្ដល់ជូននូវបរិយាកាសការងារល្អ ឱកាសអភិវឌ្ឍន៍អាជីពច្បាស់លាស់ និងកញ្ចប់អត្ថប្រយោជន៍ដ៏សម្បូរបែប»។

ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក