អេ អឹម ខេ បានចូលរួមពិព័រណ៍ផលិតផលខ្មែរ ២០២៥ ពង្រឹងការគាំទ្រដល់ផលិតផលក្នុងស្រុក

 

ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចូលរួមក្នុងពិព័រណ៍ផលិតផលខ្មែរ ២០២៥ ក្រោមប្រធានបទ «ខ្មែរធ្វើបាន» ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ការចូលរួមក្នុងព្រឹត្តិការណ៍សំខាន់នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ក្នុងការគាំទ្រដល់សហគ្រិនកម្ពុជា ពាណិជ្ជករខ្នាតតូច និងមធ្យម និងជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់។

ពិព័រណ៍ផលិតផលខ្មែរ ២០២៥ គឺជាវេទិកាដ៏សំខាន់មួយក្នុងការលើកតម្កើងផលិតផលក្នុងស្រុកនៅកម្ពុជា ភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ ព្រមទាំងបង្កើតឱកាសពាណិជ្ជកម្មថ្មីៗ សម្រាប់សហគ្រិនក្នុងស្រុក។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមរាប់ពាន់នាក់ រួមទាំងសហគ្រិន អ្នកវិនិយោគ និងអ្នកប្រើប្រាស់ ដែលជាឱកាសល្អក្នុងការបង្ហាញសក្តានុពលសេដ្ឋកិច្ចកម្ពុជា។

អេ អឹម ខេ បានដាក់ស្តង់បង្ហាញពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដោយផ្តល់នូវព័ត៌មានអំពីដំណោះស្រាយហិរញ្ញវត្ថុឆ្លាតវៃ ប្រូម៉ូសិនអំពីកម្ចីរហូតដល់ ៣០ម៉ឺនដុល្លារ ដែលអាចជួយដល់សហគ្រិនក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ។


ព័ត៌មានផ្សេងៗ

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក