ឥណទានវិបារូបន៍

ឥណទានវិបារូបន៍

អំពីផលិតផល

ផលិតផលកម្ចីនេះជាប្រភេទឥណទានវិបារូបន៍ ដែលអនុញ្ញាតឲ្យអតិថិជនដកប្រាក់ពីគណនីសន្សំរបស់ខ្លួននៅ អេ អឹម ខេ ដើម្បីប្រើប្រាស់រយៈពេលខ្លី និងគាំទ្រប្រតិបត្តិការប្រចាំថ្ងៃ និងបំពេញតម្រូវការទុនដំណើរការរបស់អាជីវកម្ម។

អត្ថប្រយោជន៍

ទទួលប្រាក់កម្ចីងាយស្រួល និងឆាប់រហ័ស

ដំណើរការអនុម័តរហ័ស សម្រាប់ផ្តល់ដើមទុនបង្វិល សម្រាប់អាជីវកម្ម។

តម្រូវការប្រើប្រាស់កម្រិតសិទ្ធិឥណទានមានភាពបត់បែន

ជួយបំពេញបន្ថែមនូវតម្រូវការទុនបំរុង អាជីវកម្មរបស់អ្នកប្រកបដោយភាពបត់បែន។

ការបង់ប្រាក់មានភាពបត់បែន

ការប្រាក់ត្រូវបានគិតតែលើចំនួនទឹកប្រាក់ដែលអ្នកបានប្រើប្រាស់ប៉ុណ្ណោះ។

លក្ខណៈផលិតផល
បរិយាយ
រូបិយប័ណ្ណ

ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក

ទំហំកម្ចី

រហូតដល់ ៣០០.០០០ ដុល្លារ ឬសមមូលនឹងរូបិយប័ណ្ណផ្សេង

រយៈពេលនៃកិច្ចសន្យាកម្ចី

រហូតដល់ ១២ ខែ

អត្រាការប្រាក់ប្រចាំខែ

១.០%-១.៥០%

កម្រៃសេវាលើទុនដែលមិនបានប្រើប្រាស់ប្រចាំឆ្នាំ

២.០% លើសមតុល្យដែលមិនបានប្រើប្រាស់

របៀបបង់សង

ទូទាត់ការប្រាក់ប្រចាំខែលើការប្រើប្រាស់ជាក់ស្តែង

ប្រភេទទ្រព្យធានា

ដី ផ្ទះ អគារ និងគណនីសន្សំ

លក្ខខណ្ឌ
  • អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ
  • ជាភ្នាក់ងារ អេ អឹម​ ខេ ឬជាម្ចាស់អាជីវកម្ម ឬសហគ្រាសដែលមានប្រាក់ចំណូលថេរ
  • រស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា
  • ត្រូវយកទៅប្រើប្រាស់តែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ
ឯកសារតម្រូវ
  • ឯកសារបញ្ជាក់អត្តសញ្ញាណជាតិខ្មែរ / ឯកសារបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
  • វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្រគណនីសន្សំ
  • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម
  • និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ
ទំនាក់ទំនង
023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
សូមធ្វើការទំនាក់ទំនងជាមួយសហការីយើងខ្ញុំ
បង្កើតគណនីដោយខ្លួនឯងលើ AMK Mobile
លក្ខខណ្ឌប្រើប្រាស់

ដោយបំពេញ និងដាក់ស្នើតាមទម្រង់នេះ អ្នកយល់ព្រមគោរពតាមគោលការណ៍ឯកជនភាព និងសុវត្ថិភាពរបស់យើងខ្ញុំ។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក