គណនីងាយស្រួល

គណនីងាយស្រួល

អំពីផលិតផល

គណនីសន្សំប្រភេទនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់ភាពងាយស្រួល និងអនុញ្ញាតឲ្យអតិថិជនអាចដាក់ប្រាក់-ដកប្រាក់បានគ្រប់ពេលដែលត្រូវការ។

អតិថិជនក៏អាចទទួលបានអត្រាការប្រាក់ខ្ពស់ដោយអាចរក្សាសមតុល្យសាច់ប្រាក់ខ្ពស់ក្នុងគណនីផងដែរ។

អត្ថប្រយោជន៍

សាមញ្ញ និង មានភាពបត់បែន

មានលក្ខណៈងាយស្រួលក្នុងការ ដាក់-ដកប្រាក់ គ្រប់ពេលដែលត្រូវការនៅគ្រប់ទីកន្លែង។

ប្រើប្រាស់គណនីពេញលេញ

អាចប្រើប្រាស់គ្រប់សេវាកម្ម និង ដំណើរការគ្រប់ប្រតិបត្តិការតាមរយៈបណ្តាញប្រតិបត្តិការ អេ អឹម ខេ និង សេវាធនាគារចល័តដោយឥតគិតថ្លៃ។

ការប្រាក់ប្រកួតប្រជែង

ទទួលបានការប្រាក់ដែលទាក់ទាញ ដោយមិនមានកំណត់សមតុល្យអប្បបរមាក្នុងគណនី។

លក្ខណៈផលិតផល
បរិយាយ
រូបិយប័ណ្ណ

រៀល/ដុល្លារ

អត្រាការប្រាក់ប្រចាំឆ្នាំ

រហូតដល់ ៣,០០%

ទឹកប្រាក់ដាក់ដំបូង

១០០០ រៀល/ ១ដុល្លារ

សមតុល្យតម្កល់អប្បបរមា

មិនតម្រូវ

ឯកសារបញ្ជាក់កម្មសិទ្ធិគណនី

កាតអេធីអឹម ឬប័ណ្ណគណនីសន្សំ

ការគណនាការប្រាក់

ការប្រាក់ត្រូវបានគណនាជាប្រចាំថ្ងៃទៅតាមសមតុល្យចុងក្រោយនៅពេលបិទថ្ងៃ ហើយការប្រាក់នឹងដាក់បញ្ចូលក្នុងគណនីនៅរាល់ចុងខែ។

ពន្ធលើការប្រាក់

៤% សម្រាប់និវាសនជន, ១៤% សម្រាប់អនិវាសនជន

ទីតាំងបើកគណនី
  • ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ
  • បុគ្គលិក អេ អឹម ខេ ក្នុងម៉ោងធ្វើការ
  • សេវាធនាគារចល័ត AMK Mobile
បណ្ដាញប្រតិបត្តិការ

អាចដំណើរការប្រតិបត្តិការនៅគ្រប់បណ្ដាញប្រតិបត្តិការ អេ អឹម ខេ ដូចជា៖

  • ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ
  • បុគ្គលិក អេ អឹម ខេ ក្នុងម៉ោងធ្វើការ
  • សេវាធនាគារចល័ត AMK Mobile
  • ម៉ាស៊ីនដក ដាក់ប្រាក់ស្វ័យប្រវត្តិ អេ អឹម ខេ
  • ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់សមាជិក CSS
អត្ថប្រយោជន៍
សេវាបន្ថែម

មិនគិតថ្លៃ លើសេវាបន្ថែមដូចខាងក្រោម៖

  • ការស្នើរសុំរបាយការណ៍គណនី
  • កាតអេធីអឹម
  • ការភ្ជាប់សេវាធនាគារចល័ត AMK Mobile
  • និងទទួលបានការជូនដំណឹងពត័មានគណនីតាមរយៈទូរសព្ទដៃ
  • ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់សមាជិក CSS
ថ្លៃសេវា
  • មិនគិតថ្លៃសេវាសម្រាប់ការបើក ឬបិទគណនី
  • មិនគិតថ្លៃសេវាកម្ម អេធីអឹម ប្រចាំឆ្នាំ
  • គិតថ្លៃសេវាតាមរយៈពេលនៃការមិនប្រើប្រាស់គណនី សម្រាប់គណនីសកម្មលើសពី ១២ខែ
  • ៨០០០រៀល ឬ ២ដុល្លារសម្រាប់ការស្នើរសុំកាត អេធីអឹម ឬឯកសារបញ្ជាក់កម្មសិទ្ធគណនីថ្មីក្នុងករណីបាត់
សមតុល្យក្នុងគណនី
រៀល
ដុល្លារ
<= ៤០០.០០០ រៀល/ ១០០ដុល្លារ

រៀល: ២,០០%

២,០០%

ដុល្លារ: ១,៧៥%

១,៧៥%

> ៤០០.០០០ រៀល ទៅ ២០.០០០.០០០ រៀល
> ១០០ ដុល្លារ ទៅ ៥.០០០ដុល្លារ/

រៀល: ២,៥០%

២,៥០%

ដុល្លារ: ២,២៥%

២,២៥%

>២០.០០០.០០០ រៀល/ ៥.០០០ ដុល្លារ

រៀល: ៣,០០%

៣,០០%

ដុល្លារ: ២,៧៥%

២,៧៥%

លក្ខខណ្ឌ
  • ជាអតិថិជន (និវាសនជន /អនិវាសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ឬ ជាអតិថិជនមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ (សម្រាប់តែនិវាសនជន)
  • ឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព ដូចជា អត្តសញ្ញាណប័ណ្ណ /លិខិតឆ្លងដែន /សៀវភៅគ្រួសារ /ឯកសារបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរ និងឯកសារពាក់ព័ន្ធផ្សេងទៀត។
ទំនាក់ទំនង
023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
សូមធ្វើការទំនាក់ទំនងជាមួយសហការីយើងខ្ញុំ
បង្កើតគណនីដោយខ្លួនឯងលើ AMK Mobile
លក្ខខណ្ឌប្រើប្រាស់

ដោយបំពេញ និងដាក់ស្នើតាមទម្រង់នេះ អ្នកយល់ព្រមគោរពតាមគោលការណ៍ឯកជនភាព និងសុវត្ថិភាពរបស់យើងខ្ញុំ។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក