អំពី អេ​ អឹម ខេ

អំពី អេ​ អឹម ខេ

ពេញមួយប្រវត្តិសាស្ត្ររបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) បានរក្សានូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចការសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារដែលមានប្រាក់ចំណូលទាបដែលមាននៅទូទាំងប្រទេសកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK MFI) បម្រើអតិថិជនជិតមួយលាននាក់នៅទូទាំងប្រទេស តាមរយៈបណ្តាញសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារច្រើនជាង ៥.០០០ កន្លែង។ គ្រឹះស្ថាននេះបានផ្តល់នូវសេវាហិរញ្ញវត្ថុបរិយាបន្នជាច្រើន រួមមានសេវាកម្ចី សេវាប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ ធានារ៉ាប់រងខ្នាតតូច សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលមានមុខងារស្កេនទូទាត់តាម KHQR ផងដែរ។

អេ អឹម ខេ បានពន្លឿនការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធឌីជីថលរបស់ខ្លួន ដោយការធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូល និងដាក់ឱ្យដំណើរការនូវដំណោះស្រាយឌីជីថលទំនើបៗ ដូចជា AMK Pay (សម្រាប់អាជីវករ) កម្មវិធីណែនាំអតិថិជន (Client Referral App) ការស្នើសុំកម្ចីតាមរយៈប្រព័ន្ធ Chatbot ក៏ដូចជាការតភ្ជាប់ជាមួយប្រព័ន្ធបាគង (Bakong), CSS, FAST Payment, SWIFT និងដៃគូដទៃទៀត។

សមិទ្ធផលសំខាន់ៗរបស់គ្រឹះស្ថានរួមមាន ការដាក់ឱ្យប្រើប្រាស់សេវាធានារ៉ាប់រង ការចុះបញ្ជីកម្ចីតាមរយៈ Tablet ម៉ាស៊ីន ATM/CDM សេវាធនាគារឥតសាខា ការផ្ទេរប្រាក់ និងការទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ក្នុងឆ្នាំ២០១០។ អេ អឹម ខេ សម្រេចបាននូវការគ្របដណ្តប់សេវាកម្មនៅទូទាំងប្រទេសក្នុងឆ្នាំ២០០៩ កត់ត្រានូវប្រាក់ចំណេញជាលើកដំបូងក្នុងឆ្នាំ២០០៥ ចាប់ផ្តើមប្រតិបត្តិការដោយឯករាជ្យក្នុងឆ្នាំ២០០៣ និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅក្នុងឆ្នាំ២០០៤។

អេ អឹម ខេ មានដើមកំណើតចេញពីស្ថាប័នឥណទានខ្នាតតូច និងសន្សំរបស់អង្គការ Concern Worldwide នាដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងឆ្នាំ២០០២ ស្របតាមការវិវឌ្ឍនៃបទប្បញ្ញត្តិមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក