សេវាបញ្ញើសន្សំ – បុគ្គល

សេវាបញ្ញើសន្សំ – បុគ្គល

សេវាបញ្ញើសន្សំ

ការសន្សំប្រាក់មានតួនាទីសំខាន់ជួយឲ្យបុគ្គលគ្រប់គ្នាគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានប្រសើរ និងសម្រេចបានគោលដៅអនាគត។

ការសន្សំប្រាក់កាន់តែមានសារៈសំខាន់នៅពេលប្រឈមមុខនឹងវិបត្តិ ឬបញ្ហាហិរញ្ញវត្ថុដែលមិនបានរំពឹងទុក។ ប្រជាជនកម្ពុជាមានទម្លាប់សន្សំប្រាក់តាមវិធីមិនផ្លូវការមួយចំនួន ដូចជាការសន្សំក្នុងកូនជ្រូក ឬការទុកប្រាក់ក្នុងផ្ទះជាដើម។ វិធីបែបនេះអាចនាំឲ្យប្រឈមនឹងហានិភ័យក្នុងការបាត់បង់សាច់ប្រាក់ ​និងមិនអាចបង្កើនប្រាក់ចំណេញវិញបានឡើយ។

ដើម្បីលើកកម្ពស់ទម្លាប់សន្សំប្រាក់ផ្លូវការ និងឆ្លាតវៃ អេ អឹម ខេ បានបង្កើតផលិតផលសន្សំច្រើនប្រភេទដែលមានភាពបត់បែនតាមតម្រូវការរបស់អតិថិជន។ តាមរយៈបណ្តាញ អេ អឹម ខេ ច្រើនកន្លែងរួមមាន សាខា ម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ (ATM/CDM) កម្មវិធីធនាគារចល័ត និងសេវាភ្នាក់ងារ អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុនៅជិតផ្ទះបានយ៉ាងងាយស្រួល។

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក