គណនីជំនាន់ថ្មី

គណនីជំនាន់ថ្មី

អំពីផលិតផល

ជាប្រភេទផលិតផលសន្សំដែលផ្តល់ឱកាសជូនកូនរបស់លោកអ្នកដែលមានអាយុពី១២ ដល់ក្រោម១៨ឆ្នាំ ដើម្បីរៀនអំពីទម្លាប់គ្រប់គ្រងលុយប្រកបដោយការទទួលខុសត្រូវ សុវត្ថិភាព និងមានការត្រួតពិនិត្យ ដែលផ្តល់នូវសុវត្ថិភាពផ្លូវចិត្តដល់ឪពុកម្តាយ ឬ អាណាព្យាបាលផងដែរ។

អត្ថប្រយោជន៍

ឯករាជ្យភាព

កូនៗអាចគ្រប់គ្រងប្រាក់ដោយខ្លួនឯងដោយមានការណែនាំ និង ពិនិត្យពីឪពុកម្តាយតែមិនមែនគ្រប់គ្រងប្រតិបត្តិការ។

ឌីជីថល និងគ្មានសាច់ប្រាក់

បើក និងប្រើប្រាស់គណនីបានពេញលេញនៅលើ កម្មវិធីធនាគារចល័ត អេ អឹម ខេ ដើម្បីធ្វើការទូទាត់ ផ្ទេរប្រាក់ និង ចំណាយប្រចាំថ្ងៃ

ការប្រាក់កើនឡើង

ទទួលបានការប្រាក់ប្រចាំខែដោយមិនចំណាយថ្លៃសេវា និងអាចធ្វើការដំឡើងសិទ្ធិគណនីទៅគណនីមនុស្សពេញវ័យបានយ៉ាងងាយស្រួល ដោយរក្សាប្រវត្តិប្រតិបត្តិការដដែល។

លក្ខណៈផលិតផល
បរិយាយ
រូបិយប័ណ្ណ

រៀល/ដុល្លារ

អត្រាការប្រាក់ប្រចាំឆ្នាំ

សូមពិនិត្យ តារាងខាងក្រោម

ទឹកប្រាក់ដាក់ដំបូង

មិនតម្រូវ

សមតុល្យតម្កល់អប្បបរមា

មិនតម្រូវ

ឯកសារបញ្ជាក់កម្មសិទ្ធិគណនី

មិនតម្រូវ

ពន្ធលើការប្រាក់

៤% សម្រាប់និវាសនជន, ១៤% សម្រាប់អនិវាសនជន

ទីតាំងបើកគណនី
  • សេវាធនាគារចល័ត AMK Mobile
បណ្ដាញប្រតិបត្តិការ

អាចដំណើរការប្រតិបត្តិការនៅគ្រប់បណ្តាញប្រតិបត្តិការ អេ អឹម ខេ ដូចជា៖

  • ភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស
  • សេវាធនាគារចល័ត AMK Mobile
  • ម៉ាស៊ីនដក/ដាក់ប្រាក់ស្វ័យប្រវត្តិ អេ អឹម ​ខេ និង
ការគណនាការប្រាក់

ការប្រាក់ត្រូវបានគណនាជាប្រចាំថ្ងៃទៅតាមសមតុល្យចុងក្រោយនៅពេលបិទថ្ងៃ ហើយការប្រាក់នឹងដាក់បញ្ចូលក្នុងគណនីនៅរាល់ចុងខែ។

ដែកកំណត់ប្រតិបត្តិការ
ប្រភេទដែនកំណត់
ដកប្រាក់
ដាក់ប្រាក់
ក្នុងមួយប្រតិបត្តិការ
១.០០០.០០០ រៀល និង ២៥០ ដុល្លារ
អនុលោមតាមដែនកំណត់នៃប្រតិបត្តិការនីមួយៗតាមបណ្តាញ
ក្នុងមួយថ្ងៃ
១.០០០.០០០ រៀល និង ២៥០ ដុល្លារ
៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារ
ប្រចាំខែ
១០.០០០.០០០ រៀល និង ២.៥០០ ដុល្លារ
មិនកំណត់
ប្រភេទប្រតិបត្តិការហាមឃាត់
  • ស្នើសុំកម្ចី​ និង ទូទាត់កម្ចី
  • ផ្ទេរប្រាក់ទៅក្រៅប្រទេស និង ទទួលប្រាក់ក្រៅប្រទេស
  • ស្នើសុំបណ្ណឥណពន្ធ
  • បើកគណនីបន្ថែម
សិទ្ធិឪពុកម្តាយ ឬ អាណាព្យាបាល
  • ផ្អាក ឬ បើកដំណើរការគណនី
  • កំណត់ដែនកំណត់ប្រតិបត្តិការ
  • កំណត់ប្រភេទប្រតិបត្តិការ
  • ពិនិត្យប្រវត្តប្រតិបត្តិការ របាយការណ៍គណនី និង សមតុល្យគណនី
  • បិទគណនី
អត្ថប្រយោជន៍
សេវាបន្ថែម

មិនគិតថ្លៃ លើសេវាបន្ថែមដូចខាងក្រោម៖

  • ការស្នើសុំរបាយការណ៍គណនី
  • ការភ្ជាប់សេវាធនាគារចល័ត និង
  • ទទួលបានការជូនដំណឹងព័ត៌មានគណនីតាមរយៈទូរស័ព្ទដៃ
ថ្លៃសេវា
  • មិនគិតថ្លៃសេវាសម្រាប់ការបើក ឬបិទគណនី
  • មិនគិតថ្លៃសេវា កាតឥណពន្ធនិម្មិត
  • គិតថ្លៃសេវាតាមរយៈពេលនៃការមិនប្រើប្រាស់គណនី សម្រាប់គណនីអសកម្មលើសពី ១២ខែ
សមតុល្យក្នុងគណនី
រៀល
ដុល្លារ
<= ៤០០.០០០ រៀល/ ១០០ដុល្លារ

រៀល: ២,០០%

២,០០%

ដុល្លារ: ១,៧៥%

១,៧៥%

> ៤០០.០០០ រៀល ទៅ ២០.០០០.០០០ រៀល
> ១០០ ដុល្លារ ទៅ ៥.០០០ដុល្លារ/

រៀល: ២,៥០%

២,៥០%

ដុល្លារ: ២,២៥%

២,២៥%

>២០.០០០.០០០ រៀល/ ៥.០០០ ដុល្លារ

រៀល: ៣,០០%

៣,០០%

ដុល្លារ: ២,៧៥%

២,៧៥%

លក្ខខណ្ឌ
  • ជាអតិថិជន (និវាសនជន /អនិវាសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ឬ ជាអតិថិជនមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ (សម្រាប់តែនិវាសនជន)
  • ឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព ដូចជា អត្តសញ្ញាណប័ណ្ណ /លិខិតឆ្លងដែន /សៀវភៅគ្រួសារ /ឯកសារបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរ និងឯកសារពាក់ព័ន្ធផ្សេងទៀត។
ទំនាក់ទំនង
023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
សូមធ្វើការទំនាក់ទំនងជាមួយសហការីយើងខ្ញុំ
បង្កើតគណនីដោយខ្លួនឯងលើ AMK Mobile
លក្ខខណ្ឌប្រើប្រាស់

ដោយបំពេញ និងដាក់ស្នើតាមទម្រង់នេះ អ្នកយល់ព្រមគោរពតាមគោលការណ៍ឯកជនភាព និងសុវត្ថិភាពរបស់យើងខ្ញុំ។

របៀបក្នុងការបង្កើត និងប្រើប្រាស់គណនីជំនាន់ថ្មី

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក

AMK Mobile,
ដៃគូឌីជីថលរបស់អ្នក